ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីធំក្នុង ខេត្តប្រព្រឹត្តបទល្មើស បែរទៅជាអ្នកស្រី ឡុង សុគន្ធី រងការចោទប្រកាន់ជាប់ពន្ធនាគារ
Tue,25 September 2018 (Time 04:21 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1276នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៨ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើក សវនាការ លើសំណុំរឿងព្រហ្មទណ្ឌ ៣៨០ ចុះថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៦ ដោយបានចោទ ប្រកាន់មកលើប្រជាពលរដ្ឋ ចំនួន០៩ រូប មានៈ អ្នកស្រី ឡុង សុគន្ធី លោក នង នី អ្នកស្រី ជា ភួងម៉ា ឡៃ លោក អ៊ុក តាំង លោក ផល សារ៉ន លោក ឈឹម ឈុនទ្រី លោក ថា ទន (មេភូមិថ្នល់បត់ ឃុំ អូរបី ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) លោក ទឹម ណាំ និង លោក ទឹម តឿម ពីបទ “ ប្រើហិង្សាទៅ លើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត និង ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស”

នៅក្នុងសវនាការ សមាសភាពចៅក្រមជំនុំជម្រះ មានលោក ឡូយ ចាន់ត្រា ចៅក្រមជំនុំជម្រៈ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង លោក លី ត្រាយ ក្រឡាបញ្ជី ។ ចំណែក ដើមបណ្តឹង មានលោក ជា កែវសុធី ជាមន្ត្រីអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី នៃទីបញ្ជាការដ្ឋានអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី និង លោក ទិត្យ លន់ ក៏មន្ត្រីអង្គរក្សរបស់លោក ហ៊ុន សែន ដែរ ហើយភាគីចុងចោទ មានតែអ្នកស្រី ឡុង សុគន្ធី ចំណែកជនត្រូវចោទផ្សេងៗ មិនបានចូលសវនាការទេ ដោយសារតែមិនមានដីកាកោះឲ្យ ចូល រួមសវនាការ ។

នៅក្នុងសវានាការ លោក ជា កែវសុធី បានឆ្លើយទៅលើសំណួររបស់លោក ចៅក្រមថាៈ កាលពីមុន ដីរបស់លោកនៅជិតភ្នំតែហាំងឯណោះ តែនៅពេលលោក ចុះបេសកម្ម ស្រាប់តែដីរបស់លោក ត្រូវបាន លោក អ៊ុង អឿន អតីតៈអភិបាលខេត្តបានយកអស់ នៅពេលពួកគាត់ត្រឡប់មកវិញ ទើបលោក អ៊ុង អឿន បានចេញលិខិត សជណ កាលពីខែ ០៥ ឆ្នាំ២០១៥ ដោយបានផ្តល់ដីដល់ក្រុមអង្គរក្សរបស់ លោក ទំហំ ៣០ហិកតា នៅលើដីទំនាស់សព្វថ្ងៃនេះ ។ តាមពិតទៅដីដែលក្រុមអង្គរក្សរបស់ លោក ជា កែវសុធី ជាដីរបស់ប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ មានតាំងពីឆ្នាំ២០០៦ មកម្លេះ ។ ក្រុមលោក ជា កែវ សុធី ចូលទៅនៅលើដីរបស់ប្រជាពលរដ្ឋ តាមរយៈ លិខិត សជណ របស់លោក អ៊ុង អឿន  ។ ក្នុងពេលដែលក្រុមអង្គរក្សចូលទៅកាន់កាប់លើ ដីរបស់ប្រជាពលរដ្ឋនេះ ប្រជាពលរដ្ឋបានធ្វើការតវ៉ា ទាម ទារដីនេះមកវិញ ។ នៅចុងឆ្នាំ២០១៣ លោក ជា កែវសុធី បានអោយខាងក្រុមនិស្សិត ធ្វើការវាស់វែង ចុះវាស់វែងក្បាលដី ជាលក្ខណៈប្រព័ន្ធ ដើម្បីចេញប្លង់កម្មសិទ្ធិ ។ នៅមុនចេញប្លង់កម្មសិទ្ធិ ប្រជាពលរដ្ឋ បាននាំគ្នាដាក់បណ្តឹងតវ៉ាលើការបិទផ្សាយក្បាលដីនេះ ។ តែរាល់ការប្តឹងផ្តល់នេះ មិនត្រូវមាន ការដោះស្រាយជូនពួកគាត់ទេ ។  លោក ជា កែវសុធី និង លោក ទិត្យ លន់ បានយកដើមចេកទៅ ដាក់លើក្បាលដីរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានធ្វើការតវ៉ា ហើយលោក ជា កែវសុធី បាន ដឹកត្រឡប់ទៅវិញ ហើយនេះជាលេសមួយដើម្បីប្តឹងប្រជាពលរដ្ឋទៅតុលាការ ។ នៅក្នុងសវនាការ លោក ជា កែវសុធី មិនភ្លេចយកត្រកូលហ៊ុន មកអះអាងទេ ដូចជា លោក ហ៊ុន សុវណ្ណារ៉ា ដើម្បីបង្ហាញ សាច់ដុំជូនលោកចៅក្រម បានឃើញ អំពីខ្នងបង្អែករបស់ខ្លួន ។ លោក ជា កែវសុធី មិនបានស្គាល់អ្នក ស្រី ឡុង សុគន្ធី ច្បាស់ទេ ដោយបានសារភាព គាត់បានឮតាមគេប្រាប់គាត់ ។ ក្នុងករណីចោទប្រកាន់ នេះគ្រាន់តែវិមតិសង្ស័យសោះ បែរជាចោទប្រកាន់មកលើអ្នកស្រី ។ លោក ជា កែវសុធី បានរំលោភ យកដីរបស់ប្រជាពលរដ្ឋហើយ ដែលមានអ្នកសមគំនិត មានលោក អ៊ុង អឿន បែរចាប់ម្ចាស់ដីដាក់ពន្ធនាគារ ។ ចំពោះរឿងនេះទាំងអ្នកច្បាប់ និង មហាជនរង់ចាំមើលសេចក្តីសម្រេច នឹងប្រកាសសាល ក្រមនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨ ព្រឹកបន្តទៅទៀត ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
767 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7916 នាក់
ខែនេះ :
27469 នាក់
3 ខែនេះ :
61302 នាក់
សរុប :
2512009 នាក់