ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដ៏ទៃ
Thu,27 September 2018 (Time 07:13 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1078នាក់)


(បន្ទាយមានជ័យ)ជនសង្ស័យជាមុខសញ្ញា លួចលក់ដីអ្នកដ៏ទៃ ទៅអោយឈ្មួញរកស៊ីទិញ-លក់ដី ជាច្រើនលើកច្រើនសារ បង្ករជាបញ្ហាវិវាទ គឺម្ចាស់ដី និងឈ្មួញដែលទិញពីខ្លួន ជាអ្នកដោះស្រាយចំណែកខ្លួនសម្បាយរហូតនោះពេលនេះអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន  ពីបទ  ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដ៏ទៃ ដើម្បីបញ្ជូនទៅកាន់តុលាការ។
 
យោងតាមរបាយការណ៍អាវុធហត្ថបានអោយដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដ៏ទៃ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចភូមិសូរិយា  សង្កាត់និមិត្ត  ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ណុប ណាវី ភេទ ស្រី អាយុ ៤៩ឆ្នាំ  មុខរបរ  លក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ  សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ គង់  អ៊ី (ហៅ អ៊ឹមសែង-M5 )   ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរ  ឈ្មួញរកស៊ីទិញ-លក់ដី  បច្ចុប្បន្នរស់នៅ ភូមិសូរិយា  សង្កាត់និមិត្ត  ក្រុងប៉ោយប៉ែត ។ តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៦  ខែកញ្ញា  ឆ្នាំ២០១៨  ជនសង្ស័យឈ្មោះ គង់  អ៊ី បាននាំឈ្មួញទិញ-លក់ដី ទៅពិនិត្យទីតាំងដី០២កន្លែង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត  និងភូមិអូរឬស្សី  សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត ចំនួន ៤៥ហិកតា  នៅពេលនិយាយថ្លៃត្រូវគ្នា  ឈ្មួញទិញ-លក់ដី  បានទាមទារពិនិត្យមើលឯកសារពាក់ព័ន្ធដីខាងលើ  ដើម្បីប្រគល់ប្រាក់កក់ចំនួន ៥០.០០០ដុល្លាសហរដ្ឋអាមេរិក(ប្រាំម៉ឺនដុល្លា)  លុះពេលចុះទៅពិនិត្យឯកសារដីរួចរាល់ហើយ ក៏បែកគ្នាទៅវិញរៀងៗខ្លួន ។  ក្រោយមកទើបជនរងគ្រោះត្រូវបានគេផ្តល់ដំណឹងមកថា  ជនសង្ស័យខាងលើ  បានលក់ដីអោយឈ្មួញ ដែលជាដីកម្មសិទិ្ធរបស់ជនរងគ្រោះ និងដីកម្មសិទិ្ធរបស់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត  ទើបជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ  ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ  ជនសង្ស័យបានសារភាពថា ៖ កន្លងមកខ្លួនធ្លាប់បានលួចលក់ដីអ្នកដ៏ទៃ ទៅអោយឈ្មួញរកស៊ីទិញ-លក់ដី ជាច្រើនលើកមកហើយ  ចំណែកបញ្ហាវិវាទ គឺម្ចាស់ដី និងឈ្មួញដែលទិញពីខ្លួន ជាអ្នកដោះស្រាយដោយខ្លួនឯង ។  សូមបញ្ជាក់ថា  ជនសង្ស័យខាងលើ  កន្លងមកជាជនបង្កចលាចលពាក់ព័ន្ធបញ្ហាវិវាទដីធ្លីក្នុងក្រុងប៉ោយប៉ែត ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ  យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី  យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដ៏ទៃ  បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ  ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
463 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7612 នាក់
ខែនេះ :
27165 នាក់
3 ខែនេះ :
60998 នាក់
សរុប :
2511705 នាក់