ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជំនួញសត្វព្រៃសង្ស័យកើតមានរាល់ថ្ងៃនៅច្រករបៀងសេះងាប់
Thu,27 September 2018 (Time 10:32 PM)
ដោយ ៖ ធិតា (ចំនួនអ្នកអាន: 2101នាក់)


បន្ទាយមានជ័យ៖ ល្បីថាលោកង៉ែតព្រឿងបើកដៃអោយកូនចៅ បើកច្រករបៀងបង្ហូរចូល ទំនិញគេចពន្ធសព្វសាពើរ លុះអ្នកកាសែតទៅឃ្លាំមើលឃើញ មានជំនួញសត្វព្រៃសង្ស័យកើតមានរាល់ថ្ងៃនៅច្រករបៀងសេះងាប់មែន។
យោងតាម ប្រភពព័ត៌មានពីក្រុមអ្នកប្រម៉ាញ់តាមព្រំដែនបានប្រាប់អោយដឹងថា៖ច្រករបៀងមួយជិតប៉ុស្តិយោធាសង្ស័យជាកន្លែងលើកដាក់សត្វព្រៃមុនឬក្រោយនាំឆ្លងដែនហើយរថយន្តកាមរី2គ្រឿងដែលចតនៅទីនោះគ្រាន់តែឃើញអ្នកយកព័ត៌មានចូលដល់បើកគេចភ្លាមៗពីកន្លែងកើតហេតុ។ទីតាំងសង្ស័យខាងលើស្ថិតនៅច្រករបៀងសេះងាប់ក្នុងភូមិក្តិបថ្មឃុំគោករមៀតស្រុកថ្មពួកដែលនៅទីនោះគ្រប់គ្រងដោយក្រុមយោធាអភិវឌ្ឍន៌ភូមិភាគ5។រថយន្តកាមរី2គ្រឿងគេឃើញចតនៅកន្លែងកើតហេតុប៉ុន្តែពេលឃើញអ្នកព័ត៌មានចូលទៅដល់ក្រុមមនុស្ស4នាក់នៅទីនោះបានបើករថយន្តគេចចេញពីទីនោះអស់។យ៉ាងណាក៌ដោយនៅកន្លែងកើតហេតុគេឃើញបន្សល់វត្ថុតាងគួឲ្យសង្ស័យជាច្រើនដូចជាការ៉ុងដែលមានអុចភ្លើងប្រហោងតូចៗកន្ត្រកជ័រនិងស្បៃសម្រាប់ច្រកសត្វព្រៃជាច្រើន។ក្រៅពីនេះសត្វអន្សងមួយក្បាលប្រហែលជាង10គីឡូក្រាមងាប់គេលើកបោះចោលក្នុងស្មៅហើយអណ្តើករស់4ក្បាលគេច្រកទុកក្នុងស្បៃនិង01ក្បាលងាប់នៅក្នុងការ៉ុង។ប្រភពថាច្រករបៀងខាងលើកន្លងមានចេញទំនិញខុសច្បាប់ផ្សេងៗនិងមាន់ទារស់ទៅមកដីថៃផងដែរ។ករណីខាងលើលោកវរសេនីយ៌ឯកង៉ែតព្រឿងមេបញ្ជាការយោធាអភិវឌ្ឍន៌ភូមិភាគ5មិនអាចទាក់ទងសុំការអត្ថាធិប្បាយបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទដោយឡែកមេប៉ុស្តិយោធាចំណុចកើតហេតុក៌មិនអាចទាក់ទងបំភ្លឺបានដូចគ្នា៕ដោយធីតា
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
869 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8018 នាក់
ខែនេះ :
27571 នាក់
3 ខែនេះ :
61404 នាក់
សរុប :
2512111 នាក់