កម្លាំងសមត្ថិច្ចល្បាតឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងហាងម៉ាស្សាមួយកន្លែងរកឃើញសារធាតុញៀន០២កញ្ចប់ធំ០៤កញ្ចប់តូច...!
(ខេត្តរតនគិរី): កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវបានចុះល្បាតនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅក្នុងហាងម៉ាស្សាមួយកន្លែងមានយីហោមិត្តភាពបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីឆែកឆេរកឃើញម្សៅក្រាមថ្លាសង្ស័យសាធាតុញៀន០២កញ្ចប់ធំ០៤កញ្ចប់តូច។
ការល្បាត់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នោះបានធ្វើឡើងនៅវេលាម៉ោង១០.៣៥នាទីយប់ថ្ងៃច័ន្ទ១៥កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅភូមិមួយឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី។
យោងតាមប្រភពពីកម្លាំងអធិការរដ្ឋាននគរបាលស្រុកបរកែវបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នោះមានទី ១ ឈ្មោះ ឡេង ប្រុសតូច ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅសព្វថ្ងៃភូមិមួយសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ទី ២ឈ្មោះ ជា អួន ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិមុខដាឃុំរមាសហែក ស្រុករមាសហែកខេត្តស្វាយរៀងរស់នៅសព្វថ្ងៃភូមិ មួយឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី
ទី ៣ ឈ្មោះ យុទ្ធ សុពុទ្ធា ភេទស្រី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ប្រភពបន្តថាខណៈដែលមត្ថកិច្ចកំពុងល្បាតស្ទាក់ដើម្បីសួនាំពួកគេបាននាំគ្នារត់គេចចូលទៅក្នុងហាងម៉ាស្សាមួយកន្លែងមានយីហោមិត្តភាពពេលនោះកម្លាំងបានដេញតាមទៅដល់ក្នុងបន្ទប់ឆែកឆេរស្រាប់តែឃើញមានម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុហើយក៏ធ្វើការឃាត់ខ្លួនតែម្តង។
បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចបានដកហូតម្សៅក្រាមសថ្លាដែលសង្ស័យថាជាសារធាតុញៀនចំនួន០២កញ្ចប់ធំនិង ០៤កញ្ចប់តូចនិងសំម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកំពុងឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅអធិការរដ្ធាននគរបាលស្រុកបរកែវកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនិត្តិវិធីច្បាប់។