ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យោធាម្នាក់ឈ្មោះ ធឿន ពេលស្រវឹងចូលហាងម៉ាស្សាគំរាមវាយនារីកោសជប់ហើយអាងបង់លុយ
Sat,29 September 2018 (Time 02:35 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1144នាក់)


 
 
បន្ទាយមានជ័យ÷យោធាទំនើងល្មោភកាមម្នាក់ខឹងបបួលនារីកោសជប់ទៅរួមភេទតែត្រូវនាងបដិសេធ បណ្តាលអោយយោធានោះខឹងនិងតាមរករឿងបង្ករបញ្ហាដល់នារីរងគ្រោះមិនឈប់មិនឈរ តាំងពីកន្លែងចាស់រហូតមកដល់កន្លែងថ្មីទោះជានាងមានប្តី ក៏មិនព្រមលើកលែងដោយបានគំរាមវាយនិងចាំបង់លុយតាមក្រោយដោយអួតអាងថាគេមិនខ្លាចអ្នកណាទាំងអស់ ព្រោះសមត្ថកិច្ចណាក៏ស្គាលគេដែរ ហើយម្យ៉ាងវិញទៀតសមត្ថកិច្ចមួយចំនួនសុទ្ធតែជាមិត្តភ័ក្ដរបស់គេ គ្មានអ្នកណាហ៊ានធ្វើអីគេនោះទេ។
 
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានសេចក្តីរាយការណ៍មួយពីប្រជាពលរដ្ឋបានអោយដឹងថាមានបុរសម្នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ ធឿន ជាយោធា ហើយពេលស្រវឹងបានចូលទៅម៉ាស្សានៅក្នុងហាងមួយដែលមានឈ្មោះថា  “លីនណា កោសជប់ ម៉ាស្សា” ហើយបានគំរាមវាយនារីម្នាក់(សុំលាក់ឈ្មោះ) ដែលជាបុគ្គលិកកោសជប់ក្នុងហាងខាងលើ។ ហេតុការនេះបង្ករអោយមានការភ្ញាក់ផ្អើលនៅរសៀលម៉ោង២ និង៣០នាទីថ្ងៃទីដូចខាងលើ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។ 
 
តាមប្រភពពីប្រជាពលរដ្ឋម្នាក់បាន អោយដឹងថា ដំបូងឡើយមានយោធាម្នាក់(ជនបង្ករ) បានចូលទៅក្នុងហាង លីនណា កោសជប់ ម៉ាស្សា ហើយអោយនារីរងគ្រោះជាអ្នកម៉ាស្សាអោយខណះពេលនោះប្តីរបស់នារីរងគ្រោះក៏បានខលទូរស័ព្ទទៅហើយបានឈ្លោះប្រកែកគ្នាតាមទូរស័ព្ទមួយសន្ទុះ ក៏ស្រាប់តែលោក ធឿន បានលោកមាត់ហើយស្តីបន្ទោសនិងដេញនារីកោសជប់ម្នាក់នោះអោយចេញកន្លែងហាងដែលនារីរងគ្រោះបំរើកាងារ តែត្រូវនាងបដិសេធហើយនិយាយថា (ពូគ្មានសិទ្ធិអីដេញខ្ញុំចេញនោះទេ ទាល់តែម្ចាស់ហាងទើបមានសិទ្ធិដេញចេញ) ខណះពេលនោះក៏បណ្តាលអោយយោធាទំនើងខាងលើខឹងយ៉ាងខ្លាំងហើយបានទាញកៅអីវាយនារីរងគ្រោះ តែត្រូវម្ចាស់ហាងនាំគ្នាចាប់ឃាត់ទាន់ ពេលនោះយោធាម្នាក់នោះក៏បានយកដបទឹកសុទ្ធគប់ក្បាល តែត្រូវជនរងគ្រោះគេចផុត។
 
តាមប្រភពខាងលើបានបន្ត អោយដឹងទៀតថា លោក ធឿន ដែលត្រូវបានគេដឹងថាជាយោធាម្នាក់ធ្លាប់បង្ករបញ្ហាជាមួយនារីរងគ្រោះជាច្រើនសារមកហើយកាលនាងបំរើការកោសជប់នេះនៅកន្លែងចាស់ជិត (ខារ៉ាអូខេរាជសី) ក្រោយពីតែងតែបបួលនារីកោសជប់ខាងលើទៅរួមភេទតែត្រូវនាងបដិសេធ ហេតុនេះហើយទើបបណ្តាលអោយយោធាទំនើងលោភកាមម្នាក់នេះខឹងនិងតាមតាមរករឿងបង្ករបញ្ហាដល់នារីរងគ្រោះមិនឈប់មិនឈរ ដោយបានគំរាមវាយនិងចាំបង់លុយតាមក្រោយ។ ប្រភពបន្តថា យោធាទំនើងលោភកាមម្នាក់នេះបានអួតអាងថាគេមិនខ្លាចអ្នកណាទាំងអស់ ព្រោះសមត្ថកិច្ចណាក៏ស្គាលគេដែរ ហើយម្យ៉ាងវិញទៀតសមត្ថកិច្ចមួយចំនួនសុទ្ធតែជាមិត្តភ័ក្ដរបស់គេ គ្មានអ្នកណាហ៊ានធ្វើអីគេនោះទេ។
 
តាមប្រភពបានបន្តអោយសារព័ត៌មានថ្ងៃថ្មីយើងដឹងទៀតថា ហេតុការណ៍នេះមិនមែនទើបតែលើកដំបួងនោះទេ ដែលលោក ធឿន អាងអំនាចរបស់ខ្លួនជាយោធាទៅគំរាមកំហែងនារីកោសជប់ម្នាក់នេះ១ម្តង ទៅ២ម្តងរួចមកហើយកាលពីនាងបំរើការងារនៅកន្លែងចាស់ជិតខារ៉ាអូខេរាជសី ម្យ៉ាងវិញទៀតនោះនារីរងគ្រោះម្នាក់នេះក៏ត្រូវបានបង្ខំចិត្តចេញពីកន្លែងចាស់មកបំរើកាងារកន្លែងថ្មី តែត្រូវយោធាទំនើងម្នាក់នេះតាមរករឿងឥតឈប់ឈរ។
ទោះជាយ៉ាងណាជុំវិញរឿងយោធាទំនើងល្មោភកាមម្នាក់ខឹងបបួលនារីកោសជប់ទៅរួមភេទតែត្រូវនាងបដិសេធ បណ្តាលអោយយោធានោះខឹងនិងតាមរករឿងបង្ករបញ្ហាដល់នារីរងគ្រោះមិនឈប់មិនឈរ តាំងពីកន្លែងចាស់រហូតមកដល់កន្លែងថ្មីទោះជានាងមានប្តី ក៏មិនព្រមលើកលែងដោយបានគំរាមវាយនិងចាំបង់លុយតាមក្រោយដោយអួតអាងថាគេមិនខ្លាចអ្នកណាទាំងអស់ ព្រោះសមត្ថកិច្ចណាក៏ស្គាលគេដែរ ហើយម្យ៉ាងវិញទៀតសមត្ថកិច្ចមួយចំនួនសុទ្ធតែជាមិត្តភ័ក្ដរបស់គេ គ្មានអ្នកណាហ៊ានធ្វើអីគេនោះទេ។តែ
មហាជននឹងរង់ចាំមើលថាតើថ្នាក់លើគួរចាត់ការយ៉ាងមិចចំពោះបុគ្គលម្នាក់នេះ បើអាងអំអាចរបស់ខ្លួនហើយតាមរងរឿងនារីរងគ្រោះមិនឈប់មិនឈរបែបនេះនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
894 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8043 នាក់
ខែនេះ :
27596 នាក់
3 ខែនេះ :
61429 នាក់
សរុប :
2512136 នាក់