ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចំពោះពលករអូសឈើក្រញូងម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន លោកឧត្ដមសេនីយ៍ត្រីប៉ក់ សុផល ថាជាតំបន់វរៈការពារព្រំដែននគបាលលេខ៧០២
Sun,30 September 2018 (Time 08:22 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1240នាក់)


 
 
ខេត្តឧត្តរមានជ័យៈ  តើ អាជ្ញាធរមានសមត្ថកិច្ច ទុកអោយមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែនដ៏ល្បីឈ្មោះចំនួន២រូប ទី១ឈ្មោះ ដុស ជាយោធានៅកងពលលេខ៤២ ទី២÷ឈ្មោះសាក់  ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែន និងចរាចរណ៍ឈើក្រញូងឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣នេះអោយធ្វើព្យុះភ្លៀងដល់ពេលណាទៀតខណះពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់អោយទៅកាប់ក្រញូងនៅក្នុងទឹកដីថៃត្រូវបាន ទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុកជាហូហែរបែបនេះ។
 
ក្រោយពីរមានសេចក្ដីរាយការណ៍ពីតំបន់ព្រំដែនអូស្មាច់កាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ២០១៨មកថា មានពលករអូសឈើក្រញូងម្នាក់ក្នុងចំណោមមួយក្រុម ត្រូវបានសមត្ថកិច្ចចំរុះថៃចាប់ខ្លួន កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗស្ថិតនៅចំណុចចម្ងាយ ៥០ម៉ែត្រពីរីសតអូស្មាច់ ដោយពលករឈ្មោះ រឿន សិលា ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅ ភូមិអូខ្លាឃ្មុំសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ដោយមានការចោទប្រកាន់ទៅលើលោកឧត្ដមសេនីយ៍ត្រី ប៉ក់ សុផលមេបញ្ជាការ វរៈការពារព្រំដែន៤០២ថាបានឃុបឃិតជាមួយមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែនមានចំនួន២រូប ទី១ឈ្មោះ ដុស ជាយោធានៅកងពលលេខ៤២ ទី២÷ឈ្មោះសាក់  ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែន និងចរាចរណ៍ឈើក្រញូងឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣។
ជុំវិញការចោទប្រកាន់ខាងលើត្រូវបានលោកឧត្ដមសេនីយ៍ត្រីប៉ក សុផល បដិសេធន៍ ថាមិនមែនជាដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង  ដោយមានការបែងចែក  ដែនសមត្ថកិច្ចច្បាស់លាស់រវាង នគបាលវរៈការពារព្រំដែន៧០២ ហេតុនេះការចាប់ខ្លួនពលករជាតំបន់ទទួលខុសត្រូវរបស់ លោកវរៈសេនីយ៍ឯក គង់ សុខាន់ បញ្ជាការនគបាលរវរៈការពារព្រំដែន៧០២នោះទេ។
ចំពោះពលករអូសឈើក្រញូងខាងលើត្រូវបានដាក់ការសង្ស័យទៅលើមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ឈ្មោះសាក់និងឈ្មោះដុស ដែលបានឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយនិងលោក វរៈសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៧០២ទៅវិញទេ ដោយមិនមានការផ្សំគំនិត ពាក់ពន្ធនិងលោកឧត្ដមសេនីយ៍ត្រីប៉ក សុផលឡើយ។
ប្រភពបានបង្ហើបអោយដឹងថា នៅក្នុងតំបន់ទឹសទី៣ទាំងមូលចាប់ពីបង្គោលសីម៉ាលេខ១៣ទៅគឺត្រូវបានមេឧក្រិដ្ឋកម្មចរាចរណ៍ឈើក្រញូងឆ្លងដែននិងគាងគរពលករឆ្លងដែន ឈ្មោះ សាក់ និងឈ្មោះដុស បានដេញថ្លៃផ្ដាច់មុខពីអ្នកមានអំណាច ដោយគ្មានមេឈ្មួញណាម្នាក់ចូលទិញឈើក្រញូងបានឡើយ បើមិនមានការឃុបឃិតនិងត្រូវរ៉ូវគ្នាទេគឺមិនអាចដេញថ្លៃបានឡើយ។ជុំវិញករណីខាងលើលោកវរៈសេនីយ៍ឯកគង់សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែន៧០២បានអោយដឹងថាជាតំបន់របស់នគបាលអន្តោប្រវេសន៍គ្រប់គ្រងទៅវិញទេ។ ទោះជាយ៉ាងណាមហាជនលើកឡើងថា៖តើ អាជ្ញាធរមានសមត្ថកិច្ច ទុកអោយមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែនដ៏ល្បីឈ្មោះចំនួន២រូប ទី១ឈ្មោះ ដុស ជាយោធានៅកងពលលេខ៤២ ទី២÷ឈ្មោះសាក់  ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែន និងចរាចរណ៍ឈើក្រញូងឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣នេះអោយធ្វើព្យុះភ្លៀងដល់ពេលណាទៀតខណះពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់អោយទៅកាប់ក្រញូងនៅក្នុងទឹកដីថៃត្រូវបាន ទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុកជាហូហែរបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1065 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8214 នាក់
ខែនេះ :
27767 នាក់
3 ខែនេះ :
61600 នាក់
សរុប :
2512307 នាក់