ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅហ្វាយក្រុងប៉ោយប៉ែតសន្យាតែមិនព្រមដោះស្រាយពលរដ្ឋសហគមន៍ផ្លូវរថភ្លើងមកបាតុកម្មនៅមុខសាលាក្រុងទាំងព្រឹកដើម្បីរំលឹកគាត់អោយពន្លឿនការដោះស្រាយ!
Mon,03 September 2018 (Time 09:18 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1188នាក់)


 បន្ទាយមានជ័យ:  ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិ​លេខ៥មកដល់ចំណុចមុខសាលា ក្រុងប៉ោយប៉ែតដែលស្ថិតនៅក្នុងភូមិ គីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលមានការភ្ញាក់ផ្អើលនឹងហួសចិត្តជាខ្លាំងដោយសារតែបានឃើញប្រជាពលរដ្ឋសហគមន៍ផលប៉ះពាល់គំរោងផ្លូវដែកក្រុងប៉ោយប៉េត មួយក្រុមមានទាំងមនុស្សចាស់និងកូនក្មេងផងបានមកឈផ្តុំគ្នា តវ៉ា ដោយអហឹង្សា នៅខាងមុខសាលាក្រុងប៉ោយប៉ែតទាំងព្រឹកតែម្តង។ដោយទឹកមុខស្រពាប់ស្រពោននឹងនៅក្នុងដៃបានលើកបដា សុំអោយលោក សានស៊ានហូ ដែលជា អភិបាលក្រុងប៉ោយប៉ែត ធ្វើការដោះស្រាយសំណងផលប៉ះពាល់លើគម្រោងផ្លូវដែកជូនពួកគាត់ដូចពាក្យ ដែលលោកធ្លាប់សន្យាជាមួយ ប្រជាពលរដ្ឋ កាលពីថ្ងៃទី៥ ខែមករាឆ្នាំ​២០១៨ កន្លងទៅ ដោយលោកថានឹងធ្វើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋទាំងអស់ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ណាមិនបានទទួលសំណងនោះឡើយ។

តែរហូតមកដល់ពេលនេះពួកគាត់ដែលជាប្រជាពលរដ្ឋរងគ្រោះនៅតែមិនទាន់បានទទួលសំណងនៅឡើយទេដោយខ្លាចលោក អភិបាលក្រុងប៉ោយប៉ែតភ្លេចពាក្យសន្យា ពួកគាត់ក៏បានលើកគ្នាមកបាតុកម្មអហឹង្សានៅមុខសាលាក្រុងដើម្បីរំលឹក ដល់លោក សាន ស៊ានហូ អោយប្រញាប់ដោះស្រាយសំណងផលប៉ះពាល់ជូនពួកគាត់អោយបានឆាប់ៗពីព្រោះថាពេលនេះ រថភ្លើងបានចាប់ដំណើរការហើយ ដែលបានធ្វើឲ្យពួកគាត់នៅរស់ទាំងក្តីបារម្ភអំពី សុវត្ថភាព កូនចៅតូចៗរបស់ពួកគាត់ខ្លាចត្រូវរទេះភ្លើងកិនស្លាប់ដោយពួកគាត់សំណូមពរអោយលោកអភិបាលក្រុងប៉ោយប៉ែត ត្រូវប្រញាប់រកដីដោះដូរជូនពួកគាត់តាមការសន្យា។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា:ពួកគាត់ពិតជាមានការភ្ញាក់ផ្អើលនឹងហួសចិត្តមែនទែនដោយសារតែបានឃើញប្រជាពលរដ្ឋសហគមន៍ផលប៉ះពាល់គំរោងផ្លូវដែកក្រុងប៉ោយប៉េត មួយក្រុមមានទាំងមនុស្សចាស់និងកូនក្មេងផងបានមកឈផ្តុំគ្នា តវ៉ា ដោយអហឹង្សា នៅខាងមុខសាលាក្រុងប៉ោយប៉ែតទាំងព្រឹកបែបនេះព្រោះកន្លងមក ស្មានតែខាងផ្លូវដែកកម្ពុជាធ្វើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់ហើយបានជាសាងសង់ផ្លូវរួចអោយរថភ្លើង បើកបរទាំងផ្ទះនៅកៀកជាប់នឹងផ្លូវមែនទែនដែលប្រឈមទៅហ្នឹងគ្រោះថ្នាក់ខ្ពស់បែបនេះ។យ៉ាងណាពួកគាត់ក៏សំណូមពរអោយលោកអភិបាលក្រុងប៉ោយប៉ែតក៏ដូចជាអភិបាលខេត្តបន្ទាយមានជ័យគួរតែប្រញាប់ដោះស្រាយបញ្ហាជូនពួកគាត់ផងទានព្រោះជីវិតមនុស្សមិនមែនសំរាមនោះទេ!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1263 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8412 នាក់
ខែនេះ :
27965 នាក់
3 ខែនេះ :
61798 នាក់
សរុប :
2512505 នាក់