ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្រវឹងស្រា ចុះមុជទឹកស្រះ បណ្តាលអោយរអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង!
Mon,03 September 2018 (Time 09:18 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1104នាក់)


ខេត្តបាត់ដំបង:ស្ត្រីម្នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម្មខណះដែលនារីរងគ្រោះផឹកស្រាស្រវឹងរួចចុះមុជទឹកស្រះ បណ្តាលអោយរអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោប្រហែល១៧៖៤០នាទីថ្ងៃអាទិត្យ ៧ រោច ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ស្ថិតនៅក្នុងក្រុមទី០៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើមូលហេតុ ៖ ជនរងគ្រោះស្រវឹងស្រា ចុះមុជទឹកស្រះ បណ្តាលអោយរអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង ។ក្រោយពីសមត្ថកិច្ចយើង និងលោកគ្រូពេទ្យ នៅមណ្ឌលសុខភាពពេជ្រចិន្តា បានពិនិត្យកន្លែងកើតហេតុ នឹងសាកសពជនរងគ្រោះរួច បានសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ពុំមានពាក់ពន្ធ័ និងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ ។ រួចបានប្រគល់សាកសពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1568 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4201 នាក់
ខែនេះ :
16591 នាក់
3 ខែនេះ :
56337 នាក់
សរុប :
2482046 នាក់