ពលរដ្ឋចោទថា លោក អ៊ុយ ឆាយ សាងសងសណ្ឋាគារនៅលើផ្លូវសាធារណះអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនទប់ស្កាត់សង្ស័យឃុបឃិតគ្នាជាប្រព័ន្ធ
បន្ទាយមានជ័យ: ដីគម្រោង ផ្លូវលំក្នុងភូមិ ត្រូវបានបុគ្គលមាន ឥទ្ធិពលម្នាក់ប្រចាំ ក្រុងប៉ោយប៉ែត ដែលគេស្គាល់ថា ឈ្មោះលោក(អ៊ុយ ឆាយ) កំពុងរំលោភយកដីផ្លូវនោះដើម្បីបើកការដ្ឋានសំណង់រឹងមាំ ស្ថាប័នពាក់ព័ន្ធគ្មានការទប់ស្កាត់សង្ស័យមានការឃុំឃិតជាប្រព័ន្ធ។
កាលពីព្រឹក ថ្ងៃទី ៥ខែសីហា ឆ្នាំ ២០១៨នេះប្រជាពលរដ្ឋ ដែលរស់នៅចំណុចក្រោយ គ្លីនិក នគររាជ ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានជាយដែន ថា ពួកគាត់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឃើញ សកម្មភាព របស់ បុគ្គលដ៏មានឥទ្ធិពលប្រចាំទីក្រុងប៉ោយប៉ែតម្នាក់ឈ្មោះ (អ៊ុយ ឆាយ) បានលួចលាក់ឃុបឃិតជាមួយអាជ្ញាធរនិងមន្ត្រីជំនាញក្នុងការទិញដីគម្រោងផ្លូវដើម្បីសាងសង់សំណងរឹងមាំធ្វើជាអាគារច្រើនជាន់សំរាប់ជួលនិងធ្វើអាជីវកម្មផ្សេងៗ។ដែលធ្វើអោយពួកគាត់បាត់បង់ផ្លូវសំរាប់ធ្វើដំណើរចេញចូល។
ក្រោយពេលដែលសាកសួរ លោក ចូវសុភឿក ប្រធាន ការិយាល័យ ភូមិបាលក្រុង ប៉ោយប៉ែត បានអះអាងថា សំណង់សណ្ឋាគារ របស់លោក (អ៊ុយ ឆាយ)ដែល កំពង់សាងសង់នៅក្រោយពេទ្យនោះគឺមានច្បាប់សាងសង់ ត្រឹមត្រូវ តែចំពោះថា សាងសង់លើដីផ្លូវអីនោះគួរតែសួរទៅខាងអាជ្ញាធរ ហើយបើ អាជ្ញាធរធ្វើការបង្ក្រាបគឺខាងជំនាញនិងចូលរួម។ជុំវិញបញ្ហានេះដែរ អ្នកសារព័ត៌មាន យើងបានធ្វើការទំនាក់ទំនងទៅលោក (សាន ស៊ានហូ ) អភិបាលក្រុងប៉ោយប៉ែតតែទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា បើគ្មានការ ឃុបឃិតគ្នាជាប្រព័ន្ធ ទេ ក៏លោក(អ៊ុយ ឆាយ) មិនអាចទិញដីផ្លូវនិង បើកការដ្ឋានសំណង់រឹងមាំ នៅកណ្តាលក្រុងប៉ោយប៉ែតនេះបានដែរ។យ៉ាងណាក៏ដោយយើងហ្នឹងរងចាំមើលថាតើលោកសានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលធ្លាប់តែអះអាងនាពេលកន្លងមកថា រាល់សំណង់ទាំងឡាយណាដែលសាងសង់រំលោភលើផ្លូវសាធារណះ និងដីចំណីផ្លូវឬលើដីសាធារណះ របស់រដ្ឋទាំងអស់លោកនឹងបំបាត់អោយអស់មិនអោយមានសកម្មភាពបែបនេះបន្តទៀតឡើយ៕