ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើផ្លូវ!
Wed,05 September 2018 (Time 02:09 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1226នាក់)


ខេត្ត​ព្រះ​សីហ​នុ៖លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើពង្រីកផ្លូវខាងកើត​ក្រោយ​សាលា​រៀន​ជាប់​របង​សាលា​ក្នុង​ទំហំ​ទទឹង​៣​ម៉ែត្រ​×៤២០​ម៉ែត្រ តាម​លិខិតស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ​លេខ​១៧៤៧/១៨ ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​សម្រេច​ផ្តល់​ដី​ចំណុច​ខាងលើ​ក្នុង​ការ​ពង្រីក​ផ្លូវ ជូន​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​សាលារៀន​នោះ។
នៅ​ក្នុង​ពាក្យ​ប្តឹង​ជំទាស់​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ អម​ដោយ​ស្នាម​មេដៃ​ស្តាំ​ចំនួន​៥៣​នាក់​របស់​លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៥​ភូមិ​០២ សង្កាត់​លេខ​០៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​ដាក់​ជូន​លោក​អភិបាលខេត្ត ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដែល​បាន​សម្រេច​កាត់​ដី​ផ្នែក​ខាងកើត​ក្រោយ​សាលា​រៀន​ជាប់​របង​សាលា​ក្នុង​ទំហំ​ទទឹង​៣​ម៉ែត្រ​×៤២០​ម៉ែត្រ តាម​លិខិតស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ​លេខ​១៧៤៧/១៨ ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​សម្រេច​ផ្តល់​ដី​ចំណុច​ខាងលើ​ក្នុង​ការ​ពង្រីក​ផ្លូវ ជូន​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​សាលារៀន​។
នៅ​ក្នុង​ខ្លឹមសារ​បណ្តឹង​ជំទាស់​សុំ​ការ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ពី​លោក​អភិ​បាលខេត្ត​ខាងលើ ក្នុង​គោលបំណង​មិន​ឲ្យ​មាន​ករណី​កាត់​ដី​សាលារៀន​សម្បទាន​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ទីតាំង​ខាងលើ ជា​លើក​ទី​២​ដោយ​ហេតុ​ថា កន្លង​មក​សាលារៀន​បាន​សម្បទាន​ដី​សាលា​ក្នុង​ទំហំ​ទទឹង​៦​ម៉ែត្រ បណ្តោយ​រហូត​ដល់​ផុត​សាលារៀន​សម្រាប់​ធ្វើ​ផ្លូវ​ចេញ​-​ចូល​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើ​ម្តង​រួច​មក​ហើយ​។
លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​លោក​យោង​ទៅ​តាម​ចំណារ​របស់​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត និង​ជា​ប្រធាន​សារពើរ​ភ័​ណ្ឌ (​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់​ខេត្ត​) ដែល​ជា​និច្ច​ជា​កាល​លោក​អភិបាល​តែងតែ​យកចិត្តទុកដាក់​លើ​ការ​លំបាក សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1451 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8600 នាក់
ខែនេះ :
28153 នាក់
3 ខែនេះ :
61986 នាក់
សរុប :
2512693 នាក់