ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកអធិការសៅសារឿនអធិការស្រុកថ្មពួកត្រូវបានប្រជាពលរដ្ឋនិងកូនចៅ សសើរថាជាអ្នកដឹកនាំល្អ!
Thu,06 September 2018 (Time 04:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1169នាក់)


 
 
បន្ទាយមានជ័យ៖ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីលោកអ៊ុកសុផាត អតីតអធិការមុនដែលអសមត្ថភាព ក្នុងការដឹកនាំនិងបង្ករភាព ល្អក់កករដោយបានធ្វើអោយប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋ នៅក្នុងស្រុកថ្មពួក នេះ ជាច្រើនអោយខឹងសម្បានោះ ពេលនេះលោកសៅសារឿនជា អធិការថ្មី មិនត្រឹមតែធ្វើអោយប្រជាពលរដ្ឋស្រលាញ់ទេសូម្បីតែកូនចៅនៅក្នុងអង្គភាពនេះក៏ពេញចិត្តពេញថ្លើមដោយសារមានមេល្អចេះយកចិត្តទុកដាក់កូនចៅនិងអភិវឌ្ឍន៍អង្គភាពអោយរីកចំរើនផងដែរ។
 
កាលពីថ្ងៃទី06ខែសីហាឆ្នាំ2018នេះនគរបាលនៃ អធិការដ្ឋានបង្ហោះសកម្មភាពការ សាងសង់និងកែលំអ  សោភ័ណភាព អង្គភាពអធិការ ស្រស់បំព្រងក្រោមស្នាដៃ លោកវរៈសេនីយ៍ទោ_សៅ_សារឿន_អធិការ_នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ។
_ចាប់តាំងពីលោកមកកាន់អធិការ នគរបាលស្រុកថ្មពួក នាប៉ុន្មានខែនេះអង្គភាពអធិការ មានការប្រែប្រួលនិងរីកចំរើន ក្នុងនោះលោកបាន ÷
1_ចាក់សាបនៅមុខអង្គភាពសម្រាប់សម្រួលដល់កិច្ចពិធីការនានា 
2_ធ្វើខ្លោងទ្វារ និងរបងព័តជុំវិញអធិការទាំងមូល ។
3_បុកអណ្តូងទឹកចំនួន01សម្រាប់ប្រើប្រាស់ ។
4_ទិញកៅអីឈើចំនួន30កៅអី តុវែងឈើប្រណិតមួយ សម្រាប់អង្គុយប្រជុំការងារ ។
5_ធ្វើបារ៉ាស់ចំនួនពីរ សម្រាប់បំរើការងារដល់ជំនាញ ។
6_ទិញទូកចំនួនបីសំរាប់បំរើការដោះស្រាយទឹកជំនន់ ។
7_ធ្វើរោងដាក់រថយន្តពន្លត់អគ្គីភ័យ
8_សាងសង់បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន  ។
_ក្រៅពីការងារអភិវឌ្ឈន៍នៅនិងអង្គភាព លោកតែងតែគិតគូដល់សេចក្តីសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុក ដូចជាដឹកនាំកម្លាំងចេញល្បាតយប់ រៀបចំកម្លាំងប្រចាំការតាមចំណុចគោលដៅ បង្កាបង្ក្រាបករណីគ្រឿងញៀន និងបំរើសេវាជូនប្រជាពលរដ្ឋ ។ល។ 
_ដោយអំណាចអំពើល្អរបស់លោក ជាមួយកងកម្លាំង ខ្ញុំបាទសូមគោរពជូនពរ លោក អធិការ និង លោកស្រី ព្រមទាំងកូនចៅ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណៈ សុខៈ និង ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ម្យ៉ាងទៀត សូមលោកមានជ័យជំនៈគ្រប់ភារៈកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
381 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4589 នាក់
ខែនេះ :
31058 នាក់
3 ខែនេះ :
61172 នាក់
សរុប :
2352812 នាក់