ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេព្រៃនិងមន្ដ្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន នៅស្រុកត្រពាំងប្រាសាទ អសត្ថភាពនៅការបង្ក្រាបបទល្មើសព្រៃឈើដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព្វ!
Fri,07 September 2018 (Time 06:33 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1243នាក់)


ខេត្តឧត្តរមានជ័យ:ពលរដ្ឋចោទប្រកាន់ថាមេព្រៃនិងមន្ដ្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន នៅស្រុកត្រពាំងប្រាសាទ អសត្ថភាពនៅការបង្ក្រាបបទល្មើសព្រៃឈើខណៈ ជនខិលខូច  លួចកាប់និងដឹកជញ្ជូនចេញពីភ្នំពល់ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព្វយកមកលាក់ទុកក្នុងភូមិតាមផ្ទះអ្នកស្រុកដើម្បីទុកលក់អោយឈ្មួញ។
មានសេចក្តីការណ៍ពខេត្ត ឧត្តរមានជ័យមកថា៖បច្ចុប្បន្ននេះព្រៃឈើរក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព្វបានរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរតែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធសំងំឈឹងដូចត្រូវសណ្តំជាក់ស្តែងកាលពី
ថ្ងៃ ព្រហស្បតិ័ ទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ពេលវេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ក្រុមឈ្មួញដឹកឈើតាមគោយន្ដកន្ដ្រៃ និងរទេះគោដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចផ្ទះរបស់លោក កូយ ជាច្រើនម៉ែត្រគូប ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ។
ដែលគេស្គាល់ថាជាឈើរបស់នមេឈ្មួញជើងខ្លាំងរកសុីឈើលេខ(២)ឈ្មោះ រិទ្ទ មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ លោក ជៀល សុផល និង មន្ដ្រីបរិស្ថាន អាជ្ញាធរមូលដ្ឋានមិនដែលឃើញចុះការបង្ក្រាបសោះឡើយ។
ប្រភពបន្តទៀតថា៖ឈ្មោះរិទ្ទនេះជាឈ្មួញឈើរដុះស្លែម្នាក់បានដឹកឈើរអត់ច្បាប់ទាំងនោះឆ្លងខេត្តមកចែកចាយតាមដេប៉ូឈើរមួយចំនួនក្នុងខេត្តបន្ទាយមានជ័យទៀតផងដោយលោករិទ្ទនេះបានសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីនិងអាម៉ីអាថោងស្ទើរគ្រប់ស្ថាបន្ថដែលពាក់ព័ន្ធទើបគេរកស៉ីបានដោយរលូនបែបនេះ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានរិះគន់ធ្ងន់ៗទៅមន្ត្រីជំនាញដែលប្រព្រឹត្តអំពើពុករលួយដែលជាហេតុនាំអោយវិនាសកម្មព្រៃឈើដូច្នេះពួកគាត់សំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៉ើបអង្កេតផងទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1931 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4564 នាក់
ខែនេះ :
16954 នាក់
3 ខែនេះ :
56700 នាក់
សរុប :
2482409 នាក់