ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលករប្រុងលើកគ្នាជួបចៅហ្វាយខេត្តទើបលោកស័ក្តិ4ប្រគល់ប្រាក់និងឯកសារវិញ!
Fri,07 September 2018 (Time 10:10 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1602នាក់)


បន្ទាយមានជ័យ៖ក្លិនស្អុយអសោចជ៍ដូចបែកពាងប្រហុកនៅមុខសាលាខេត្តបន្ទាយមានជ័យខណៈលោកស័ក្តិ4នគរបាលឆ្មាំទ្វារចេញចូលសាលាខេត្តបន្ទាយមានជ័យម្នាក់រកស៊ីរត់ការធ្វើប័ណ្ណឆ្លងដែនបោកប្រាស់ពលករជាច្រើននាក់យកប្រាក់ម្នាក់ជាង2000បាតតែមិនទទួលខុសត្រូវរយៈពេលជាង2ខែទីបំផុតឲ្យប្រាក់និងឯកសារវិញក្រោយពីក្រុមពលករប្រុងលើកគ្នាតវ៉ាជួបលោកអភិបាលខេត្តបាតុភាពនេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី6ខែកញ្ញាឆ្នាំ2018នៅមុខសាលាខេត្តបន្ទាយមានជ័យតែម្តង។
យោងតាមប្រភពព័ត៌មានបែកធ្លាយថា៖លោកស័ក្តិ4នគរបាលឆ្មាំទ្វារចេញចូលសាលាខេត្តបន្ទាយមានជ័យម្នាក់រកស៊ីរត់ការធ្វើប័ណ្ណឆ្លងដែនបោកប្រាស់ពលករជាច្រើននាក់យកប្រាក់ម្នាក់ជាង2000បាតតែមិនទទួលខុសត្រូវរយៈពេលជាង2ខែទីបំផុតឲ្យប្រាក់និងឯកសារវិញក្រោយពីក្រុមពលករប្រុងលើកគ្នាតវ៉ាជួបលោកអភិបាលខេត្ត។លោកស័ក្តិ4ខាងលើឈ្មោះហ៊ឹមឡាត់ជានាយផ្នែកមើលការខុសត្រូវចំណុចប៉ុស្តិទ្វារចេញចូលសាលាខេត្តបន្ទាយមានជ័យ។ពលករ23នាក់បង្ហើបថាពួកគេបានចំណាយប្រាក់ម្នាក់2200បាតលុយថៃគិតជាលុយខ្មែរជិត27ម៉ឺនរៀលនិងឯកសារពាក់ព័ន្ធមួយចំនួនដូចជាអត្រានុកូលដ្ឋានអត្តសញ្ញាណប័ណ្ណឲ្យលោកស័ក្តិ4ខាងលើដើម្បីឲ្យជួយធ្វើលិខិតឆ្លងដែនឲ្យតាំងពីថ្ងៃទី1ខែកក្កដា2018ហើយមកទល់ថ្ងៃទី6កញ្ញានេះនៅតែមិនទាន់បាន។ពួកគេថាដោយយូរពេកនាំគ្នាឲ្យតំណាងម្នាក់ទាក់ទងសួរនគរបាលខាងលើចេះតែរកពាក្យដោះសារចាំថ្ងៃនេះថ្ងៃនោះសូម្បីតែពួកគេសុំយកប្រាក់និងឯកសារវិញក៌មិនបាន។ទីបំផុតនៅល្ងាចថ្ងៃទី6កញ្ញា2018បន្ទាប់ពីករណីនេះបានបែកធ្លាយដល់ថ្នាក់ដឹកនាំក្នុងខេត្តលោកស័ក្តិ4ហ៊ឹមឡាត់ត្រូវបានគេស្តីបន្ទោសនិងបានយកប្រាក់50600បាតនិងឯកសារពាក់ព័ន្ធទាំងអស់ប្រគល់ឲ្យបុរសម្នាក់ដើម្បីចែកជូនម្ចាស់គេវិញ។នគរបាលពាក់ព័ន្ធរូបនេះនិយាយឆ្លើយឆ្លងតាមទូរស័ព្ទជាមួយតំណាងពលករថាគាត់មិនមែនជាអ្នកធ្វើទេគឺយកឲ្យគេបន្តដែរប៉ុន្តែមិនហ៊ានបញ្ចេញឈ្មោះ។ករណីនេះប្រភពថាលោកអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យបានខឹងសម្បាយ៉ាងខ្លាំងហើយគ្រោងស្នើរទៅលោកស្នងការខេត្តសុំឲ្យដកចេញពីគោលដៅកើតហេតុនោះផងដែរ។ក្នុងថ្ងៃជាមួយគ្នានេះក៌មានប្រភពដាច់ដោយឡែកមួយទៀតថាពលករ20នាក់ត្រូវបានអ្នករត់ការធ្វើប័ណ្ណឆ្លងដែនប្រគល់ប្រាក់និងឯកសារវិញដូចគ្នាព្រោះតែយកប្រាក់ថ្លៃម្នាក់2250បាតហើយរយៈពេលយូរធ្វើមិនបាន។គេមិនដឹងថាតើពលករប៉ុន្មាននាក់ទៀតដែលរងគ្រោះដូចពលករ2ក្រុមខាងលើ។គួរបញ្ជាក់ថានៅខាងមុខសាលាខេត្តបន្ទាយមានជ័យជ្រុងផ្លូវបត់ចូលទៅសាលាដំបូងខេត្តមានក្រុមអ្នករត់ការធ្វើឯកសារប័ណ្ណឆ្លងដែនឲ្យពលករព្រោងព្រៀតដោយអ្នករត់ការខ្លះឲ្យទាំងលេខទូរស័ព្ទសម្រាប់ទាក់ទងទៀតផង។ក្រុមអ្នករត់ការខ្លះអួតអាងថាគេអាចច្នៃឯកសារអ្នកនៅក្រៅខេត្តឲ្យធ្វើប័ណ្ណឆ្លងដែនដូចជាអ្នកខេត្តបន្ទាយមានជ័យបានហើយប្រើពេលយ៉ាងយូរតែ5ថ្ងៃតម្លៃម្នាក់15ម៉ឺនរៀល។បើតាមដឹងក្នុងអនុក្រឹត្យលេខ68ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឆ្នាំ2003មាន9មាត្រាបានចែងយ៉ាងច្បាស់ថាតម្លៃប័ណ្ណឆ្លងដែនម្នាក់20000៛(ម្ភៃពាន់រៀល)តែប៉ុណ្ណោះ។ជុំវិញករណីនេះសង្ឃឹមថាអាជ្ញាធរខេត្តនិងលុបបំបាត់ឲ្យបានហើយលោកឧត្តសេនីយ៌ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក៌គួរតែដុះក្អែកសមត្ថកិច្ចខិលខូចរបស់លោកផងដែរប្រយោជន៌ដើម្បីកុំឲ្យមានពលកររងគ្រោះតទៅទៀត។ណាមួយកុំអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្លូរបស់កងកម្លាំងនគរបាលជាតិដែលស្អាតស្អំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
853 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8002 នាក់
ខែនេះ :
27555 នាក់
3 ខែនេះ :
61388 នាក់
សរុប :
2512095 នាក់