ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋឆ្ងល់ថាតើរដ្ឋមន្ត្រីកសិកម្មនិងរដ្ឋមន្ត្រីបរិស្ថានទុកមន្ត្រីទីងមោងចាំចាប ដែលមិនបង្ក្រាបបទល្មើសអោយស៊ីប្រាក់ខែរដ្ឋធ្វើអីបើរថយន្តដឹកឈើកក្រើកដីចាប់មិនបាននោះ!
Fri,07 September 2018 (Time 10:11 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1256នាក់)


ឧត្តរមានជ័យ៖ ព្រៃឈើរលាយហិនហោច ដោយសារតែមន្ត្រី ទទួលសំណែនពី ឈ្មួញឈើ ធ្វើពុតជាភ្នែកខ្វាក់មើលមិនឃើញ ត្រចៀកថ្លង់ស្តាប់មិនឮខណៈដែលរថយន្តដឹកឈើយ៉ាងកក្រើកដីឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបំផ្លាញ ផ្លូវ ស្ពាននិងថ្នល់ថែមទៀតក៏មន្ត្រីចោលម្សៀតមិនខ្ចីខ្វល់តើល្មមដល់ពេលលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោករដ្ឋមន្ត្រីក្រកសួងសិកម្ម ត្រូវពិនិត្យនិងដោះដូរចេញដាក់ជំនួសវិញនូវមន្ត្រីស្នេហាជាតិពិតប្រាកដ?។ 
 
កាលពីថ្ងៃទី07ខែកញ្ញាឆ្នាំ2018មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានខេត្តឧត្តរមានជ័យបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា៖ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដោយដាក់សំណួរថាចាប់បានអត់ដឹកប៉ុណ្ណឹងលោក រដ្ឋមន្ត្រុីបរិស្ថាននិងលោករដ្ឋមន្ត្រីកសិកម្មដោយភ្ជាប់ជាមួយរូបថតរថយន្តយីឌុកផ្ទុកនូវឈើរពេញ។ដែលគេដឹងថាជារបស់ឈ្មួញឈ្មោះរិទ្ធ ។ប្រភពបានបន្តទៀតថា៖ជារៀងរាល់ថ្ងៃនេះមេឈ្មួញជើងខ្លាុំងរកសុីដុះស្លែឈ្មោះ រិទ្ធ ជាងដប់ឆ្នាំកន្លងមកហើយតែគ្មានអ្នកហ៊ានបង្ក្រាបសោះ តើលោក អភិបាលខេត្តមានចំណាត់ការយ៉ាងណាចំពោះមេឈ្មួញជើងខ្លាំងរូបនេះ?បានធ្វើការដឹកជញ្ជូនឈើលេខ(២)ចេញពីចំណុចស្រុកត្រពាំងប្រសសាទ ខេត្តឧត្តរមានជ័យឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោទៅខេត្តបន្ទាយមានជ័យ និងខេត្តនានា មិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ទនិងមន្ដ្រីជំនាញណាធ្វើការបង្កាបឡើយឬមួយក៏ត្រូវបានមេឈ្មួញនេះសែនព្រេនឲ្យរាល់ខែអស់ហើយទេដឹងទើបបានជាមិនដែលចុះចាប់បង្ក្រាបម្ដងណាសោះអញ្ចឹង?ហើយបណ្ដោយឲ្យមេឈ្មួញឈ្មោះ រិទ្ធ នេះនៅតែបន្ដធ្វើការដឹកជញ្ជូនទៅបានយ៉ាងរលូនរាប់ឆ្នាំយ៉ាងដូច្នេះ។
ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋាននានាលើកឡើងថា៖ព្រៃឈើរលាយហិនហោច ដោយសារតែមន្ត្រី ទទួលសំណែនពី ឈ្មួញឈើ ធ្វើពុតជាភ្នែកខ្វាក់មើលមិនឃើញ ត្រចៀកថ្លង់ស្តាប់មិនឮខណៈដែលរថយន្តដឹកឈើយ៉ាងកក្រើកដីឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបំផ្លាញ ផ្លូវ ស្ពាននិងថែមទៀតក៏មន្ត្រីចោលម្សៀតមិនខ្ចីខ្វល់តើល្មមដល់ពេលលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោករដ្ឋមន្ត្រីក្រកសួងសិកម្ម ត្រូវពិនិត្យនិងដោះដូរចេញដាក់ជំនួសវិញនូវមន្ត្រីស្នេហាជាតិពិតប្រាកដដើម្បីកាពារសម្បត្តិធម្មជាតិរបស់យើង? ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1306 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8455 នាក់
ខែនេះ :
28008 នាក់
3 ខែនេះ :
61841 នាក់
សរុប :
2512548 នាក់