ទស្សនៈកិច្ចសិក្សា ដឹកនាំឲ្យអង្គការNGOs Forum ទៅប្រទេសថៃ រយៈពេល ៥ ថ្ងៃ
ប្រទេសថៃៈ កាលពីថ្ងៃទី ០៣ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៨ អង្គការ NGOs Forum បានដឹកនាំទស្ស នៈកិច្ចសិក្សា ទៅកាន់ស្រុក វ៉ាងណាំគាវ ខេត្តនគររាជសីមា ប្រទេសថៃ ដែលសមាជិក ៤៦ រូប ដើម្បី ទស្សនៈកិច្ចសិក្សានៅក្នុងតំបន់នោះ ដែលកាលពីមុនធនធម្មជាតិកន្លែងនេះ ត្រូវបានគេបំផ្លិញបំផ្លាញ ហើយឥឡូវក្រោមយកចិត្តពីរាជ រដ្ឋាភិបាល ដែលមានការចូលរួម សហគមន៍ រដ្ឋបាលព្រៃឈើ ហើយ និង អង្គការមិនមែនរដ្ឋភិបាល ទើបមានព្រៃឈើបាននៅសេសសល់ ។ ក្នុងទស្សនៈកិច្ចសិក្សានេះ ដែលមានសង្គមស៊ីវិល សហគមន៍ ហើយនិងអាជ្ញាធរពាក់ព័ន្ធ មានខាងមន្ត្រីក្រសួងយុត្តិធម៌ ទីប្រឹក្សា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានមន្ត្រីផ្សេងៗរបស់ប្រទេសកម្ពុជា ក៏បានចូលទស្សនៈកិច្ចសិក្សានេះ ដែរ ។
ក្នុងកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ សហគមន៍ ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរ បានរួមគ្នា ចូលរួម ការពារ ទប់ស្កាត់ និងដោះស្រាយរួមគ្នា ។ ក្នុងករណីបំផ្លាញព្រៃឈើ និង បរបាញ់សត្វព្រៃ មានករណីខុសពីប្រទេសកម្ពុជា ដោយសារតែអ្នកកាប់ព្រៃ យកតែឈើ ចំណែកនៅកម្ពុជាយើង កាប់ ព្រៃហើយយកដីលក់ទៀត ។ នៅប្រទេសថៃ ខេត្តនគររាជសីមា ក៏មានតំបន់ខ្ពង់រាបមួយចំនួន ត្រូវបានមនុស្សកាប់ព្រៃឡើងវាលស្រឡះដែរ តែត្រូវបានសហគមន៍ បានរួមគ្នា ស្នើសុំអាជ្ញាធរ ដើម្បីស្តារ ព្រៃឈើជាដៃគូជាមួយរដ្ឋបាលព្រៃឈើ ។ ក្នុងរយៈពេល ២០ ឆ្នាំ ទីកន្លែងវាលរហោរដ្ឋាន បានក្លាយ ជាព្រៃស្តុក ហើយដែលមានដើមឈើ ជាច្រើនប្រភេទ ។ ក្នុងការទស្សនៈកិច្ចសិក្សា នៅក្នុងតំបន់ Thap Land នៅក្នុងស្រុក វ៉ាងណាំគាវ (Thap Land National Park ) ការបង្កើតការងារក្នុងភូមិ សាមគ្គឺ និង តំបន់ ឧទ្យានជាតិ ហៅថា “ Thap land” ដោយមានការដោះស្រាយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយ មិនប្រើហិង្សា ដោយមានការចូលរួមពីអាជ្ញាធរគ្រប់ស្ថានប័ន រហូតដល់ស្ថាប័នថ្នាក់កំពូល របស់ជាតិ ក៍បានចូលរួមដែរ ។ នៅក្នុងតំបន់ឧទ្យាជាតិខ្លះ បានដាក់ដូចក្នុងបេតិកភ័ណអន្តរជាតិ ហើយទទួលបានសិស្ស និងនិស្សិត ចូលមកធ្វើការស្រាវជ្រាវ រាប់សែននាក់ ហើយ ថវិកា ទទួលបានពីរដ្ឋាភិបាល និង អ្នកចូលមកសិក្សាស្រាវជ្រាវ ព្រមទាំងលក់កាបូនអុកស៊ីត ។
ក្នុងការចូលរួមចំណែក ក្នុងការពារធនធានធម្មជាតិ ព្រមទាំងរួមគ្នា ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ប្រសើរឡើងនេះ ក្នុងការទស្សនៈកិច្ចសិក្សា រយៈពេល៥ ថ្ងៃនេះ មានតែការរួមទាំងគ្នាគ្រប់ផ្នែកទាំង អស់ ទាំងស្ថាប័ន និង សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដោយមានមសិកាជាតិនិយម ដើម្បីឲ្យប្រទេស ជាតិយើងរីកចំរើន ៕