ជាប់បារ៉ាសប៉ូលិសជនសង្ស័យបាញ់តដៃកន្លះម៉ោងទីបំផុតរត់ចោលគ្រឿងញៀនជាង៤លានគ្រាប់!
ថៃ៖ ផ្ទុះអាវុធដាក់គ្នា ជាងកន្លះម៉ោងខណះរថយន្តមួយបាំងកន្លះ(pickup)ដឹកថ្នាំញៀនមេតំហ្វីតាមីនជាង៤,៤លានគ្រាប់ និងមេតំហ្វីតាមីនក្រាម(ម៉ាទឹកកក)ចំនួន៩៧គីឡូក្រាមប៉ុនប៉ងបើកបំបុកប៉ារាស់របស់ប៉ូលិសខេត្តឈៀងម៉ៃលទ្ធផលសមត្ថកិច្ចចាប់បានរថយន្តនិងគ្រឿងញៀនចំណែកជនសង្ស័យរត់គេចខ្លួនអស់ទាំងខ្លួនមានរបួសខ្លះផង។
ហេតុការណ៍នេះត្រូវបានគេរាយការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨ ប៉ូលិសព្រំដែនថៃបានបាញ់ទៅលើពួកអ្នកជួញដូរគ្រឿងញៀននៅខេត្តឈៀងម៉ៃ ដោយបណ្តាលអោយម្នាក់ក្នុងចំណោមពួកអ្នកជួញដូរគ្រឿងញៀនជាច្រើននាក់នេះ បានរងរបួស ប៉ុន្តែពួកគេទាំងនោះបានរត់គេចខ្លួនពីការចាប់ខ្លួនរបស់ប៉ូលិស។
ប៉ូលិសចាប់រឹបអូសបានថ្នាំញៀនមេតំហ្វីតាមីនជាង៤,៤លានគ្រាប់ និងមេតំហ្វីតាមីនក្រាម(ម៉ាទឹកកក)ចំនួន៩៧គីឡូក្រាម។ ការបាញ់អស់រយៈពេល៣០នាក់ទីនេះ បានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅស្រុកមួយ នៅខេត្តនេះក្រោយពីប៉ូលិសបានទទួលព័ត៌មានសម្ងាត់ថាមានការលួចដឹកគ្រឿងញៀនកាត់ស្រុកនេះ។ ជនសង្ស័យ៣នាក់ដែលស្ថិតនៅក្នុងរថយន្តមួយ បានបាញ់រះដើម្បីសម្រុកបុករបាំងផ្លូវរបស់ប៉ូលិស។បន្ទាប់ពីបាញ់ដាក់គ្នាមកនេះ ពួកជនសង្ស័យបានបោះបង់ចោលរថយន្តរបស់ពួកគេហើយរត់ចូលព្រៃ។
ប៉ូលិសបានរកឃើញស្នាមឈាមនៅជុំវិញរថយន្តមួយបាំងកន្លះ(pickup) នោះ និងគ្រឿងញៀននៅក្រោមផ្ទាំងក្រណាត់កៅស៊ូ នៅខាងក្រោយនៃរថយន្តនោះផងដែរ៕