ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាងខ្លួនមានអំណាច យកសុទ្ធតែគ្រឿងចក្របិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋបំណងរំលោភយកដី
Sat,08 September 2018 (Time 06:42 AM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1187នាក់)


 
ខេត្តឧត្ដរមានជ័យៈនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨នេះ អាជ្ញាធរក្រុងសំរោងបានទៅធ្វើការ បោះបង្គោលព្រំដី លំនៅដ្ឋាន មួយកន្លែងដម្បីរងចាំការដោះ រវាងជនរំលោភយក និងជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដែលជាម្ចាស់ផ្ទះបានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅ ពេលដែល មានគ្រឿងចក្រជាច្រើនគ្រឿង មានបិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកធ្វើសកម្មភាព ឈូសឆាយបំផ្លាញផលដំណាំដើមស្វាយធំៗអស់ជាង៣០ដើម និងចាក់អាចម៍ដីលុបផ្ទះបំបាតភស្តាង បំណងរំលោភយកដីពលរដ្ឋ ស្លូតត្រង់។
ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានគ្រឿងចក្រមានបិទស្លាកក្រសួង អភិឌ្ឍន៍ជនបទ  ឈួសឆាយបំផ្លាញផលដំណាំ និងរបស់របរផ្សេងៗបូករួមទាំងផ្ទះផងនោះ ឈ្មោះវណ ស៊ីមឹង ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលមានដីទំហ៊ុំ 4០×4០ម៉ែត ផ្ទះឈើទាមប្រក់សង្គស្សី។
បុរសជាម្ចាស់ផ្ទះបានលើកឡើងថាដីនេះគាត់មករស់នៅជិត១០ឆ្នាំហើយ ពេលក្រុមយុវជន ស្មក្រ័ចិត្តរបស់សម្ដេចតេជោ សែន ចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធជូន ត្រូវបានលោកលឹមអូ អតីតមេភូមិជ្រឹងខាងកើត និងបក្សពួកជាង១០នាំគ្នា មកធ្វើការ រារាំងប្រដាប់ដោយកាំបិតនិងប្រនង់មកធ្វើការរារាំង តែក្រោយមក ក្រុមយុវជន ករបានឃើញទិដ្ឋភាពរស់នៅនិងអាស្រ័យផលជាក់ស្ដែងបូករួមមានផ្ទះសំបែងផងនោះ ករមកធ្វើការវាស់វែងធ្វើបណ្ណ័កម្មសិទ្ធអោយ តែត្រូវបានឈ្មោះលឹមអូប្ដឹងទាស់មិនអោយចេញបណ្ណ័កម្មសិទ្ធ បានតែបង្កាន់ដៃ។
រហូតមកដល់ពេលនេះដីឡើងថ្លៃឈ្មោះលឹមអូបានលក់អោយឈ្មួញ ដែល ជាអ្នកមានអំណាច ករបានយកគ្រឿងចក្របិទស្លាកក្រសួង អភិវឌ្ឍន៍ជនបទ មកឈូសកំទេចនិងចក្រអាចម៍ដី ទាំងបំពានតែម្ដង ទាំងដឹងថាដីមានទំនាស់។
ក្នុងនោះមានគ្រឿងចក្រជាច្រើនដូចជា ថយន្ដដឹកដី អេស្ការម៉ូទរ័ និងអាប៊ុល ដោយធ្វើសកម្មភាពបំពានយ៉ាងគឃ្លើនដោយគ្មានខ្លាចក្រែងចិត្តម្ចាស់កម្មសិទ្ធបន្តិចឡើយ។
បុរស់ជាម្ចាស់កម្មសិទ្ធដែលបានរស់នៅនិងអាស្រ័យផលជាក់ស្ដែង បានបន្ដរអោយដឹងថា ឈ្មោះលឹម អូ ដែលជាអតីត មេភូមិជ្រឹងខាងកើតរូបនេះ ខ្លួនឯងជាមេភូមិ កន្លែងណាករដើរចង្អុលថាជាដីរបស់ខ្លួន ដែ ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន សែន ចុះវាស់វែងប្រជាពលរដ្ឋត្រូវបាន បុគ្គល លឹមអូ បានដើប្ដឹងទាស់មកលើពលរដ្ឋខ្លួនឯងចំនួន ៤៦គ្រួសារ។
ដោយប្រជាពលរដ្ឋបានដាក់ពាក្យសុំជួយអន្តរាគមន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្ដរមានជ័យ តែត្រូវបានបរាជ័យ ដោយគ្មាននាក់ណាជួយរកដំណោះស្រាយជូនដល់ពួកគាត់ទាំង៤៦គ្រួរសារនោះទេ ព្រោះគាត់ថាជាបក្សពួកឈ្មោះលឹមអូ ស៊ូរទុកអោយពលរដ្ឋស្លាប់ យកដីចែកគ្នា។ រហូតមកដល់និងពេលនេះរឿងកាន់តែរីកធំឡើងៗដូចជុំងឺមហារីក។
ដោយអ្នកមានអំណាចចូលដៃចូលជើងនិងជនខិលខូចបំពានយកដីពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលជាក់ស្ដែង។
លោក លឹម អូ អតីតមេភូមិជ្រឹងខាងលើត បានអោយដឹងថាដីដែលលោកប្ដឹងទាស់ជាច្រើនផ្លង់លោកនិងយកធ្វើជាកម្មសិទ្ធវិញទាំងអស់ ហើយដីដែលកំពុងតែមានទំនាស់នេះលោក ករយកវិញដែហើយលោកបានលក់អោយអ្នកមានអំណាចរួចរាល់ហើយដែ ហើយលោកចេញអោយ ថ្លៃខូចខាត ចំនួនមួយពាន់ដុល្លា តែម្ចាស់ដីរស់នៅជាក់ស្ដែងទាមទាយកមួយម៉ែត   បីរយដុល្លា នៅក្នុងទហំដី40×40 ម៉ែត្រ។តែរឿងនេះរហូតមកទល់និងពេលនេះមិនទាន់មានការឯកភាពពីភាគគីណាមួយឡើយ ក្នុងការសម្របសម្រួលគ្នា៕ប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1186 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8335 នាក់
ខែនេះ :
27888 នាក់
3 ខែនេះ :
61721 នាក់
សរុប :
2512428 នាក់