លោក វេជ្ជបណ្ឌិត យី គក់ និងក្រុមគ្រួសារព្រមទាំងឳសថមួយចំនួនពីលោកវេជ្ជ បណ្ឌិត សន សុខ បានធ្វើអំណោយសប្បុរសធម៍ប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជូនលោកស្នងការនគរបាលខេត្ត បាត់ដំបងសម្រាប់បម្រើប្រយោជន៍សាធារណៈជន!
បាត់ដំបង ៖ ដោយមើលឃើញអំពីតម្រូវការចាំបាច់ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ក្នុងខណៈដែលពួកគាត់ជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ឬមានជម្ងឺ ដែលត្រូវប្រើប្រាស់មធ្យោបាយសង្រ្គោះប្រកបដោយប្រសិទ្ឋិភាព ក៏ដូចជាការពិនិត្យព្យាបាលជម្ងឺដល់កងកម្លាំង នគរបាល ក្រុមគ្រួសារនគរបាលនិងប្រជាពលរដ្ឋដែលនៅទីឆ្ងាយពីមណ្ឌលសុខភាព ។
លោក វេជ្ជបណ្ឌិត យី គក់ និងក្រុមគ្រួសារព្រមទាំងឳសថមួយចំនួនពីលោកវេជ្ជ បណ្ឌិត សន សុខ បានធ្វើអំណោយសប្បុរសធម៍ប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជូនលោកស្នងការនគរបាលខេត្ត បាត់ដំបងដើម្បីប្រយោជន៍សាធារណៈជនហើយជាមួយគ្នានេះ ឯកឧត្តម ស្នងការក៏បានទទួលនូវឳសថសម្រាប់ព្យាបាលជម្ងឺក្រពះ ឡើងសម្ភាធឈាមនិងទឹកនោមផ្អែម ចំនួន ៦.០០០គ្រាប់ពីលោកវេជ្ជបណ្ឌិត សន សុខ ប្រធានមន្ទីរសម្ភពសុខសម្ភពស្ថិតនៅក្រុងបាត់ដំបងផងដែរ ។
ជាការឆ្លើយតបចំពោះទឹកចិត្តសប្បុរសមិនអាចកាត់ថ្លៃបានរបស់ម្ចាស់ទ្រព្យដែលមានលោកវេជ្ជបណ្ឌិត យី គក់ ព្រមទាំងក្រុមគ្រួសារ និងលោកវេជ្ជបណ្ឌិត សន សុខ នៅពេលនេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តចូលរួមចែករំលែកនូវការចាំបាច់ចំពោះមុខនេះ ឯកឧត្តមស្នងការបានលើកឡើងថា រថយន្តនិងឳសថដែលទទួលបានពីសប្បុរសជននៅពេលនេះ ឯកឧត្តម មិនមែនយកទៅប្រើប្រាស់សង្រ្គោះសម្រាប់តែកងកម្លាំងនគរបាលតែប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តម នឹងយកទៅ ប្រើ ប្រាស់បម្រើជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តបាត់ដំបងទាំងមូល ក្នុងពេលពួកគាត់ជួបប្រទះនូវឧប្បត្តិ ហេតុផ្សេង ៗឬមានជម្ងឺយប់ ថ្ងៃត្រូវការសង្រ្គោះបន្ទាន់នោះយើងអាចជួយសង្រ្គោះពួកគាត់បានទាន់ពេលវេលា ទោះជាយ៉ាងណាជំពោះទង្វើដ៏ល្អខាងលើនេះត្រូវបានមហាជនគាំទ្រនិងកោតសសើរ ថាជាគំរូល្អសំរាប់អ្នកមានឬឧកញ្ញាមួយចំនួនដែលមិនទាន់បានអនុវត្តន៍នូវវប្បធម៌ចែករំលែកអោយភ្ញាក់ខ្លួនចេះសន្សំកុសលដែលព្រះពុទ្ធទ្រង់សម្តែងថាធ្វើល្អបានល្អឬសុភាសិតមួយឃ្លាពោលថាអ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនិងសំប៉ាន៕