កំលាំងនគរបាលប្រតិបត្តិការបង្រ្កាប មុខសញ្ញាសង្ស័យ ចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់នៅស្រុកឧដុង្គ!
កំពង់ស្ពឺ ៖ ដើម្បីកាពារសន្តិសុខជូន ប្រជាពលរដ្ឋនិង អនុវត្តតាមគោលការណ៍ ភូមិឃុំមានសុវត្ថភាពកំលាំងនគរបាលនៃអធិការដ្ឋានស្រុកឧត្តុង្គបើកប្រតិបត្តិការបង្រ្កាប មុខសញ្ញាសង្ស័យ ចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់នៅស្រុកឧដុង្គដោយដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៤ កញ្ចប់បញ្ជូនទៅកាន់តុលាការ។
សមត្ថកិច្ចបានអោយដឹងថា៖មុខសញ្ញាសង្ស័យចំនួន ២ នាក់ពាក់ព័ន្ធនិងករណីជួញដូរចែកចាយសារធាតុញៀនខុសច្បាប់ ត្រូវបានកំលាំងនគរបាលជំនាញស្រុកឧដុង្គធ្វើការបង្រ្កាបបានកាលពី វេលាម៉ោង ១៦:៣០ នាទី នាថ្ងៃ
ទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងពញ្ញា ក្នុងឃុំវាលពង់ មុខសញ្ញាសង្ស័យចំនួន ២ នាក់១-ឈ្មោះ ភី កាលី ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិក្រាំងពញ្ញា ឃុំវាលពង់ ស្រុកឧដុង្គ ២-ឈ្មោះ រ៉េន ចាន់ណា ហៅ ផែន ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ នគរបាលចាប់យកនិងដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៤ កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីបន្ត៕