ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម្តាយរវល់តែដាំស្លរនិងខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យកូនប្រុសអាយុ១៧ខែលង់ទឹកស្លាប់!!
Sun,09 September 2018 (Time 10:34 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 913នាក់)


 
 
ខេត្តកណ្តាល៖ មានកូនចៅតូចៗគួរតែគួរប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះទឹក នៅក្បែរផ្ទះតែប្រហែស បន្តិច ច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់ មានវិប្បដិសារីមួយជីវិតដូចករណីខាងលើមិនខាន។កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង ១០និង៣០នាទីនៅចំណុចស្ថិតក្នុងភូមិក្តីកណ្តាលឃុំសារិកាកែវស្រុកល្វាឯមខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះលឿនខេមរា ភេទប្រុសអាយុ១៧ខែជនជាតិខ្មែរមានទីលំនៅភូមិក្តីកណ្តាលឃុំសារិកាកែវស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា៖ ថ្ងៃទី០៨.០៩.២០១៨ម្តាយកុមារារងគ្រោះជាប់រវល់មកដាំស្លនៅផ្ទះឪពុកឈ្មោះសុន ស្រីុដែលនៅពីមុខ។មូលហេតុផ្ទះរបស់គាត់ខាងក្រោយមានទឹកលិចនៅសល់តែក្រោមផ្ទះ។
ហេីយកូនគាត់ឈ្មោះលឿន ខេមរានៅលេងក្រោមផ្ទះដែលមានឪពុកកុមាររងគ្រោះសម្រាន្តលេីអង្រឹងក្រោមផ្ទះនោះដែរលុះម៉ោង១០.៣០នាទីបន្ទាប់ម្តាយដាក់ទឹកឆ្នាំងដាំស្លមួយភ្លែតរួចបានស្រែកហៅរកកូន តែមិនឭឆ្លេីយក៍បានឆោឡោដេីររកកូនក៍បានឃេីញកូននៅក្នុងទឹកជម្រៅ០,៧មចំហៀងផ្ទះពេលនោះពីរនាក់ប្តីនិងប្រពន្ធស្រង់កូនពីទឹកយកទៅមន្ទីរពេទ្យតែ កុមារារងគ្រោះបានស្លាប់បាត់ទៅហេីយ។
បន្ទាប់មកក៍យកសពកុមារារងគ្រោះត្រឡប់មកដល់ផ្ទះវិញរួចរាយកាណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីធ្វើការពិនិត្យពិនិត្យរួចពុំឃើញមានស្លាកស្នាមអ្វីនៅលើខ្លួនប្រាណសាកសពគួរ ឲ្យកត់សម្គាល់ឡើយ។ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹកហើយសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះអោយធ្វើបុណ្យទៅតាមប្រពៃណិយ៍តែទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាមានកូនចៅតូចៗគួរតែគួរប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ
ទឹក នៅក្បែរផ្ទះតែប្រហែស បន្តិច ច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់ មានវិប្បដិសារីមួយជីវិតដូចករណីខាងលើមិនខានគ្រាន់តែម្តាយរវល់តែដាំស្លរនិងខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យកូនប្រុសអាយុ១៧ខែលង់ទឹកស្លាប់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4579 នាក់
ខែនេះ :
31048 នាក់
3 ខែនេះ :
61162 នាក់
សរុប :
2352802 នាក់