ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងចាញ់អាប៉ោងចាក់មេអាប៉ោងបណ្តាលឱ្យស្លាប់នៅកណ្តាលក្រុងភ្នំពេញ!
Sun,09 September 2018 (Time 12:41 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1081នាក់)


ភ្នំពេញ៖ ល្បែង ស៊ីសង ជាប្រភពនៃបញ្ហា កើតអំពើហឹង្សា ក្នុងគ្រួសារនិងសង្គម ហើយក៏ជាចលនានាំអោយកើតចោរកម្មគ្រប់ប្រភេទ ដែលធ្វើឲ្យអសន្តិសុខនៅក្នុងមូលដ្ឋាន រហូត ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ភូមិឃុំមានសុវត្ថភាពអោយ សមត្ថកិច្ចប្រឡងប្រជែងគ្នាក្នុងបង្ក្រាបតែអ្វីដែលគេហួសចិត្តមកដល់ពេលនេះកណ្តាលក្រុងភ្នំពេញបែរជាលុបបំបាត់មិនបានរហូតមានអ្នកកាប់សម្លាប់គ្នាក្នុងជម្លោះល្បែងស៊ីសងផងដែរ។
 
មានសេចក្តីរាយការណ៍ថា៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណីហិង្សាចាក់ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅ មុខផ្ទះគ្មានលេខភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ 
ជនរងគ្រោះឈ្មោះយស់ ហៃសុម៉េង ភេទ ប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះស្នាក់នៅផ្ទះជួល ភូមិដើមចាន់១សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ។ 
ជនសង្ស័យឈ្មោះរឿន សុីធន់ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករលីអង្ករស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍ ៖កាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ០២០១៨ ម៉ោង២០និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានមកចាក់អាប៉ោងនៅចំណុចកើតហេតុខាងលើរួចជនសង្ស័យចាក់ចាញ់លុយអស់៧មុឺនរៀល ក៏សុំលុយ១មុឺនរៀលវិញតែមេអាប៉ោងពុំព្រមឲ្យជនសង្ស័យក៏ទះតុពេលនោះជនរងគ្រោះដែលកំពុងចាក់អាប៉ោងនៅទីនោះដែរ ក៏រុញជនសង្ស័យចេញ រួចក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំក្រោមឃ្លៀកខាងឆ្វេងធ្លុះដល់បេះដូងដួលសន្លប់ទៅលើដី ពេលនោះក៏មានសមត្ថកិច្ចយើងចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកូនកាំបិតបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀតពេលទៅដល់គ្រូពេទ្យប្រាប់ថាស្លាប់បាត់ហើយ។  ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖នេះជាភាពអាម៉ាស់មួយរបស់សមត្ថកិច្ចរាជធានីភ្នំពេញដែលអសមត្ថភាពបង្ក្រាបល្បែងស៊ីសងដែល ជាប្រភពនៃបញ្ហា កើតអំពើហឹង្សា ក្នុងគ្រួសារនិងសង្គម ហើយក៏ជាចលនានាំអោយកើតចោរកម្មគ្រប់ប្រភេទ ដែលធ្វើឲ្យអសន្តិសុខនៅក្នុងមូលដ្ឋាន រហូត ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ភូមិឃុំមានសុវត្ថភាពអោយ សមត្ថកិច្ចប្រឡងប្រជែងគ្នាក្នុងបង្ក្រាបតែអ្វីដែលគេហួសចិត្ដមកដល់ពេលនេះកណ្តាលក្រុងភ្នំពេញបែរជាលុបបំបាត់មិនបានរហូតមានអ្នកកាប់សម្លាប់គ្នាក្នុងជម្លោះល្បែងស៊ីសងនេះទៀតតើប៉ូលិសក្រុងភ្នំពេញសាកសមជាប៉ូលិសគំរូឬទេ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
675 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7824 នាក់
ខែនេះ :
27377 នាក់
3 ខែនេះ :
61210 នាក់
សរុប :
2511917 នាក់