អាវុធហត្ថខេត្តបាត់ដំបងចាប់វាយខ្នោះកូនស្រីអត្តញូដែលវាយនិងដេញកាប់ម្តាយ!
បាត់ដំបង៖ ខណះរដូវបិណ្ឌភ្ជុំជិតចូលមកដល់ កុលបុត្រកុលធីតា គួរណានឹកដឹងគុណ ឪពុកម្ដាយបែជាមានរឿងហួសចិត្ត ត្បិតកូនរមិលគុណលោកទៅវិញពិតជា អកត្តញ្ញូណាស់កូនស្រីសម័យនេះ ហ៊ានលើកដៃវាយម្តាយហើយមិនអស់ចិត្ត ទាញកាំបិតប៉័ងតោដេញកាប់ទៀតមិនខ្លាចនរកសោះ ទាល់តែដៃជាប់ខ្នោះទើបនាងសមមុខ។មានសេចក្តី រាយការណ៍ថា៖នៅវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី០៧.០៩.២០១៨ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿម ទូច ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ ១៤៥ ក្រុមទី០៩ ភូមិចំការសសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
-ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះជាម្តាយរួច កម្លាំងយើងបានចុះទៅកន្លែងកើតហេតុស្ថិតក្នុងភូមិ/សង្កាត់ខាងលើភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ជុប បូទុំ ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ/សង្កាត់ជាមួយគ្នា (ត្រូវជាកូនស្រីជនរងគ្រោះ) ដែលបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាម្តាយបណ្តាលឲ្យត្រូវត្រង់ថ្គាម និងយកកាំបិតប៉ាងតោដេញកាប់ តែមិនបណ្តាលឲ្យរងរបួសអ្វីឡើយ ។
+វត្ថុតាងដកហូត :
-កាំបិតប៉ាងតោ ចំនួន ០១ ដើម ។
+បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរ នៅក្នុងអង្គភាពបន្តនីតិវិធី ។ទោះជាយ៉ាងណា មហាជនលើកឡើងថា៖ ពិតជាគ្មានកំណើតមែនស្ត្រីម្នាក់នេះខណះរដូវបិណ្ឌភ្ជុំជិតចូលមកដល់ កុលបុត្រកុលធីតា គួរណា
នឹកដឹងគុណ ឪពុកម្ដាយបែជាមានរឿងហួសចិត្ត ត្បិតកូនរមិលគុណលោកទៅវិញពិតជា អកត្តញ្ញូណាស់កូនស្រីសម័យនេះ ហ៊ានលើកដៃវាយម្តាយហើយមិនអស់ចិត្ត ទាញកាំបិតប៉័ងតោដេញកាប់ទៀតមិនខ្លាចនរកសោះ ទាល់តែដៃជាប់ខ្នោះទើបនាងសមមុខ៕