ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក វ៉ា គឹមហុង ថាបើយោងតាមច្បាប់សមុទ្រកម្ពុជាចំពោះកោះត្រល់ អាចប្ដឹងតវ៉ាបាន តែឈ្នះឬចាញ់ជារឿងផ្សេងទៀត
Thu,10 October 2019 (Time 03:01 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1001នាក់)


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងក្នុងកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃទី១០ តុលានេះថា បើយោងតាមច្បាប់សមុទ្រកម្ពុជាអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត។

 
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានដកស្រង់ប្រសាសន៍របស់ លោក វ៉ា គឹមហុង មកសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ពាក់ព័ន្ធបញ្ហាកោះត្រល់ ឯឧ វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំ បង្ហាញជាសញ្ញាថា «បើយោងតាមច្បាប់សមុទ្រ យើងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត»”៕
 
សូមរំលឹកថា នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានប្រគល់ដែនដីកម្ពុជាក្រោមទាំងមូល ដែលរួមទាំងកោះត្រល់ផង ទៅឲ្យស្តេចបាវដាយ នៃប្រទេសអណ្ណាម បន្ទាប់ពីមានការអនុម័ត របស់សភាកូសាំងស៊ីន និងសភានៃសហភាពបារាំង និងសេចក្តីសម្រេច របស់លោកប្រធានាធិបតីបារាំងផងដែរ ដោយគ្មានការតវ៉ាណាមួយ ពីអាជ្ញាធរកម្ពុជាឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1226 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8375 នាក់
ខែនេះ :
27928 នាក់
3 ខែនេះ :
61761 នាក់
សរុប :
2512468 នាក់