ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែន៖ ល្គឹកណា គណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត សម្តេចនៅតែបន្តដឹកនាំប្រទេស រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែចំការ ហើយបៀវត្សអប្បបរមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ធដែរ
Tue,15 October 2019 (Time 02:28 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 975នាក់)


(ហុងគ្រី)៖ ថ្លែងប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ពីប្រទេសហុងគ្រី នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចនៅប្រទេសក្នុងតំបន់អឺរ៉ុប, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីជូនបងប្អូនជនរួមជាតិខ្មែរថា ល្គឹកណា គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ហើយសម្តេចនៅតែបន្តដឹកនាំប្រទេស រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែចំការ និងបៀវត្សអប្បបរមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ធដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញផ្តល់កិត្តិយស ជួបជុំសំណេះសំណាលជាមួយកូនក្មួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី (Hungary) ជាច្រើនរូប នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីយ៉ាងដូច្នេះថា «ជម្រាបដល់កូនក្មួយក៏ដូចជាពលរដ្ឋ ជាពិសេសកសិករឲ្យបានជ្រាបថា ល្គឹកណា គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ហើយ សម្តេចតេជោនៅតែបន្តដឹកនាំប្រទេសជាតិ គឺ១៖ រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែចំការ របស់បងប្អូនប្រជាកសិករឡើយ។ ២៖បៀវត្សអប្បបរមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ធដែរ»។

 

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបកូនក្មួយអំពីស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច ដែលកំពុងជំរុញដល់ការរីកលូតលាស់នៃប្រទេសជាតិ។ ទន្ទឹមនឹងនេះ ចំណូលពន្ធក៏មានការកើនឡើងគួរជាទីមោទនៈផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់កូនក្មួយក៏ដូចជាមន្រ្តីរាជការឲ្យបានជ្រាបថា ចំពោះប្រាក់បៀរវត្សរ៍អប្បបរមាទោះបីឡើងដល់ណា ក៏រដ្ឋាភិបាលអត់យកពន្ធដែរ ដូចជាប្រាក់ខែគ្រូបង្រៀនដែលឡើងពី ១លាន២សែន ទៅ១លាន៣សែន គឺអត់យកពន្ធទេ។ ក្រសួងសេដ្ឋកិច្ច នឹងប្រកាសក្នុងច្បាប់ហិរញ្ញវត្ថុជាផ្លូវការ។

 

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្មួយៗ ដែលបានមកបន្តការសិក្សានៅក្នុងប្រទេស ដែលមានការរីកចម្រើន ដូចជាប្រទេសហុងគ្រីនេះជាដើម។ តាមការសាកសួរពីសម្តេចតេជោ គឺមាននិស្សិតយើងមកពីខេត្តមួយចំនួនដូចជា៖ ស្វាយរៀង, បាត់ដំបង, កណ្តាល, រតនគិរី, បន្ទាយមានជ័យ, ភ្នំពេញ និងតាកែវ។ និស្សិតមួយចំនួនក្រោយពីចប់ការសិក្សាហើយ ក៏មានការងារធ្វើជាមួយក្រុមហ៊ុនផ្សេងៗនៅទីនេះតែម្តង។ ភាគច្រើននិស្សិតដែលមករៀននៅទីនេះ គឺមានកម្រិតបរិញ្ញាប័ត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

 

សម្តេចតេជោ បានគាំទ្រ និងលើកទឹកចិត្តដល់និស្សិតខ្មែរ ឲ្យខិតខំរៀនសូត្រ គោរពច្បាប់ប្រទេសគេ ហើយបន្តសិក្សាឲ្យបានជ្រៅជ្រះ ប្រសិនបើជួបការលំបាកលើបញ្ហាអ្វីមួយ ក្នុងពេលសិក្សា គឺរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះស្រាយ ជូនកូនក្មួយនិស្សិតគ្រប់ៗគ្នា ដូចជាចំណុចមួយ ដែលនិស្សិតស្រីម្នាក់បានលើកឡើង គឺប្រសិនបើសិក្សានៅក្រៅប្រទេសហើយអស់បួកហើយ (អាហារូបករណ៍) ហើយក្នុងកិច្ចសន្យា បើរៀនចប់ហើយត្រូវតែវិលត្រឡប់ ទៅកាន់ប្រទេសវិញ។ សម្តេចតេជោនឹងដោះស្រាយជូន មិនឲ្យកូនក្មួយនិស្សិតពិបាកទេ ក្នុងការសិក្សា បើកូនក្មួយត្រូវបន្តការសិក្សាយកថ្នាក់ខ្ពស់ថែមទៀត គឺមិនចាំបាច់វិលទៅប្រទេសវិញឡើយ គឺអាចនៅបន្តការសិក្សាបាន បើមានអាហារូបករណ៍សិក្សាបន្ត។

 

នៅក្នុងឱកាសនៃការសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្មួយៗ ដែលបានអាហារូបករណ៍នៅហុងគ្រី ឲ្យខិតខំសិក្សារៀនសូត្រ ធ្វើជានិស្សិតល្អ កូនល្អ ជាពលរដ្ឋល្អ និងជាធនធានល្អរបស់ប្រទេសជាតិ ។ សម្តេចតេជោ បានជូនពរឲ្យក្មួយៗជោគជ័យក្នុងជីវិតគ្រប់ៗគ្នា៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
965 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8114 នាក់
ខែនេះ :
27667 នាក់
3 ខែនេះ :
61500 នាក់
សរុប :
2512207 នាក់