ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មហាសេដ្ឋី​លោកឧកញ៉ា គិត ម៉េង ស្នើសាធារណរដ្ឋឆែក បើក​រោងចក្រ​ផលិតយន្តហោះ​នៅកម្ពុជា ព្រោះ​ហេតុផល​មួយ
Wed,16 October 2019 (Time 12:19 PM)
ដោយ ៖ ស្រីរ័ត្ន (ចំនួនអ្នកអាន: 837នាក់)


អន្តរៈជាតិ៖ លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ស្នើ​ឲ្យ​សាធារណរដ្ឋឆែក វិនិយោគការ ផលិតយន្តហោះខ្នាតតូច រួម​និង​​ការបណ្តុះ បណ្តាល ការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បី​លើក កម្ពស់​ការ​ហោះហើរទៅតាមបណ្តាខេត្តក្នុង​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ​ជំរុញវិស័យទេសចរ​ឲ្យ​កាន់តែ​ខ្លាំងក្លា។

​ក្នុង​កិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក លោកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ថា កម្ពុជា​និង​ឆេកមាន​ទំនាក់ទំនងការទូតយ៉ាងល្អិត​ល្មួត​នឹង​គ្នា​តាំង​ពីឆ្នាំ ១៩៥៧ មកម្លេះ ប៉ុន្តែ​ឆេក​ដែល​ជា​ប្រទេស​​សម្បូរ​ដោយ​មានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត​ទំនើបបែរ​ជា​មិនសូវ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ទៅវិញ។

 

ហេតុដូច្នេះ​មហាសេដ្ឋីលំដាប់កំពូលកម្ពុជា បានសង្កត់ ធ្ងន់ថា នេះ​ជា​ឱកាស​ល្អ​មួយសម្រាប់ឆេក​ក្នុង​ការ​មកវិនិយោគផ្នែកយន្តហោះ​នៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏មានវិស័យច្រើន ដែលអាចវិនិយោគបានដូចជា ផ្នែកកសិ-ឧស្សាហកម្ម ទេសចរណ៏ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។ ជាងនេះទៀត ប្រទេសឆែក ក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។

 

ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​ពិសេស​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​វ័យ​ចំណាស់​ទាំង​ពី លោកឧកញ៉ា គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែកពិនិត្យមើលការហោះហើរត្រង់មកកម្ពុជាតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
517 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7666 នាក់
ខែនេះ :
27219 នាក់
3 ខែនេះ :
61052 នាក់
សរុប :
2511759 នាក់