ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់
Thu,17 October 2019 (Time 11:28 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 952នាក់)


ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់ប្រធានាធិបតីប្រទេសប៊ុល ហ្ការី  អំពីប្រព័ន្ធពន្ធអនុគ្រោះ EBA ដែលជិតដល់ការដកហូតជាផ្លូវការ និងចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ដល់កម្ពុជា។ តែអ្នកសង្កេតការណ៍យល់ថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតគ្មានឥទ្ធិពលក្នុងការសម្រេច​លើ EBA នោះទេ។

នៅក្នុងជំនួបជាមួយនឹង ប្រធានាធិបតីប៊ុលហ្ការី លោក រ៉ូមែន រ៉ាដែវ នៅទីក្រុងសូហ្វីយ៉ា នាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានជជែកពីបញ្ហាEBA ដោយស្នើឲ្យផ្តល់យុត្តិធម៌ក្នុងនាមជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប ។ សម្តេចបានរៀបរាប់ពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបញ្ជាក់ថាមិនមានការដើរថយក្រោយណាបន្តិចឡើយ។

 

សម្តេច ហ៊ុន សែនថា ការបោះឆ្នោតឆ្នាំ​ ២០១៨ កន្លងទៅ គឺជាដំណើការការបោះឆ្នោតយ៉ាងល្អប្រ សើរ ដែលមានគណបក្សនយោបាយដល់ទៅ ២០ បានចូលរួម ហើយមានអ្នកទៅបោះឆ្នោតដល់ទៅ ៨៣ភាគរយ។ នេះបើយោងតាមការចុះផ្សាយពីលទ្ធ ផលនៃជំនួបតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេច ហ៊ុន សែន។

 

បើតាមប្រភពដដែលបានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីនៃប្រទេសប៊ុលហ្ការីបានបញ្ជាក់ពីជំហរគាំទ្រ និង ចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ តែមិនបានពន្យល់លម្អិតថា ប៊ុលហ្ការីធ្វើ ការគាំទ្រតាមវិធីណាមួយនោះទេ។

 

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​ទស្សន កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ប្រាំថ្ងៃ​នៅ​បណ្តា​ប្រទេស​សមាជិ ក​អឺរ៉ុបខាង​កើត។​ ក្នុង​នោះ​មាន​សាធារណរដ្ឋ​ឆេក ប្រ ទេស​ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី។ ដំណើរ​ទស្សកិច្ច​ក្នុង​គោល​ដៅ​រឹត​ចំណង​កិច្ច​សហការ​លើឆាក​អន្តរជាតិ ប៉ុន្តែក៏ជាផ្នែក​មួយ​នៃ​ការ​ព្យាយាម​តាមរយៈ​ការ​ទូត​ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​«អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​»​ ឬ ​EBA។

 

ប៉ុន្តែ លោក ឃុន ថារ៉ូ មន្រ្តីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតក្នុងស្រុកថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតមិនមានឥទ្ធិពល នោះទេ ក្នុងការសម្រេចលើករណី EBA។

 

សហភាពអឺរ៉ុប បានបញ្ជប់ការសិក្សា រយៈពេល ៨ខែរបស់ខ្លួនអំពីលទ្ធភាពដែលត្រូវដកយកទៅវិញនៅប្រព័ន្ធពន្ធអនុគ្រោះ EBA ដោយឲ្យកម្ពុជាស្តារមកវិ ញនូវលក្ខខណ្ឌមួយចំនួន ដូចជាការស្តារលិទ្ធិប្រជា ធិបតេយ្យឡើងវិញ និង ធ្វើឲ្យមានភាពប្រសើរឡើង លើការគោរពសិទ្ធិមនុស្ស និង សិទ្ធិនយោបាយ។

 

ការដកប្រព័ន្ធអនុពន្ធនេះ នឹងសម្រេចក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងហើយថា ខ្លួននឹងមិនអោនក្បាលដាច់ខាតចំពោះលក្ខខណ្ឌទាំងនេះ ដោយអះអាងថាជាការរក្សាឲ្យបាននូវអធិប្បតេយ្យភាពរបស់ខ្លួន។

 

មតិមួយចំនួនពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេត ការណ៍យល់ថាប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះមែននោះ កម្ពុជានឹងប្រឈមទៅនឹងផលវិ បាកក្នុងការនាំចូលទំនិញទៅសហភាពអឺរ៉ុប ហើយអាចប៉ះពាល់ដល់ល្បើនប្រេកង់សេដ្ឋកិច្ចផងដែរ។ ការបាត់បង់ប្រព័ន្ធនេះ គឺកម្ពុជា ត្រូវបំពេញ​លក្ខខណ្ឌ បង់ពន្ធចូលទីផ្សារអឺរ៉ុប ប្រមាណជា៧០០លានដុល្លារ ដោយអាស្រ័យលើទំហំពាណិជ្ជ​កម្ពុជា និងសហភាពអឺរ៉ុប ដែលកើនឡើងជាង៥ពាន់លានដុល្លារ​អាមេរិក។​

 

យ៉ាងណាសម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងហើយថា កម្ពុជាមានមាសជាង ៣០ តោន និងប្រាក់បម្រុងអន្តរ ជាតិជាង ១៥ពាន់លានដុល្លារ បម្រុងទុកក្នុងករណីបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះពីសហភាពអឺរ៉ុប និង អាមេរិក៕

 

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចទៅអឺរ៉ុបខាង កើតចំនួន ៣ ប្រទេសនេះ គឺគ្របជំនួបជាមួយនឹងមេដឹកនាំទាំងសាធារណរដ្ឋឆេក មេដឹកនាំប៊ុលហ្ការី និង ហុងគ្រី គឺសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន សុទ្ធតែបានលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នៅចំពោះមេដឹកនាំទាំងបីប្រទេសនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
580 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7729 នាក់
ខែនេះ :
27282 នាក់
3 ខែនេះ :
61115 នាក់
សរុប :
2511822 នាក់