ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បន្ទាប់ពី​អញ្ជើញ​មកពី​អឺរ៉ុប នៅ​ថ្ងៃទី​១៩​តុលា​ស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ឥណ្ឌូនេស៊ី
Fri,18 October 2019 (Time 04:53 PM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1008នាក់)


(ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់ពី​សម្តេច អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​អឺរ៉ុប ក្នុងប្រទេស ៣ គឺ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុល​ហ្ការី ចាប់ពី​ថ្ងៃទី​១៣-១៧ ខែតុលា ឆ្នាំ​២០១៩​។​

 

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ម៉ោង ២ និង ៣០​នាទី រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

 

​នៅ​ម៉ោង ៨ យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី មកដល់​ភ្នំពេញ​វិញ​។​

 

​ក្រសួងការបរទេស បានប្រកាសថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី របស់លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និង​លោក ម៉ា​រូ​ហ្វ អា​ម៉ឺន (Ma ruf Amin) ជា​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​កាតា​។​

 

​សេចក្ដីប្រកាស​ព័ត៌មាន លើកឡើងថា ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ នឹងមាន​ការអញ្ជើញ​ចូល​ពី​សំណាក់ ប្រមុខរដ្ឋ​/​រដ្ឋាភិបាល និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត​ផងដែរ​។​

 

​ក្រសួងការបរទេស បាន​លើកឡើងថា គណៈប្រតិភូ ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

 

​ក្រសួងការបរទេស លើកឡើងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ជួប​ដោយឡែក​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ ដើម្បី​ជូនពរជ័យ​ដល់​លោក ដែល​បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅ​អាណត្តិ​ទី​២ ហើយ​និង​ធ្វើការ​ផ្លាស់ប្តូរ​យោបល់ អំពី​កិច្ច​សហប្រតិបត្តិការ​​​ទ្វេភាគី និង​ពហុភាគី និង​បញ្ហា​នានា​ដែលមាន ការចាប់អារម្មណ៍​ដូចគ្នា​។​

 

​ការបោះឆ្នោត នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ បង្ហាញថា លោក ចូ​កូ វី​ដូ​ដូ បាន​ជាប់ឆ្នោត ជា​ប្រធានាធិបតី នៅ​អាណត្តិ​ទី​២ ចាប់ពី​ឆ្នាំ​២០១៩-២០២៤៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8236 នាក់
ខែនេះ :
27789 នាក់
3 ខែនេះ :
61622 នាក់
សរុប :
2512329 នាក់