ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដំណើរវិលមកវិញថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិផ្ដុំគ្នានៅក្រុងបាងកក
Mon,21 October 2019 (Time 11:32 AM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1127នាក់)


នៅសល់១៩ថ្ងៃទៀតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នឹងសម្រេចវិលចូលកម្ពុជាវិញដោយឆ្លងកាត់ព្រំដែននៃប្រទេសថៃ។ នៅថ្ងៃចន្ទទី២១ តុលានេះថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិទាំងនោះមានលោកស្រីមួរ សុខហួរ លោកអេង ឆៃអ៊ាង ដែលជាអនុប្រធាននៃគណបក្សប្រឆាំងដ៏ធំនេះរួមទាំងអចិន្រ្ដៃយ៍បក្សជាច្រើនទៀតដែលបាន និរទេសខ្លួនចាប់តាំងពីការរំលាយកណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៧មក គឺពេលនេះពួកគាត់សម្រេចធ្វើមាតុផូមិនិវត្តន៍មកកាន់កម្ពុជាវិញ។ 

 
តាមសេចក្ដីរាយការណ៍ជាច្រើនដែលបង្ហោះនៅលើបណ្ដាញសង្គមគឺបានបង្ហាញរូបភាពនៃការជួបជុំថ្នាក់ដឹកនាំនិងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលបានប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក។ ទាំងលោកស្រីមួរ សុខហួរ និង លោកអេងឆៃអ៊ាងបានបង្ហាញរូបភាពដូចនេះដោយបញ្ចេញកាយវិការសន្យាវិលចូលចកម្ពុជាវិញនៅថ្ងៃ៩ វិច្ឆិកាឱ្យខានតែបាន។លោកសម   រង្ស៊ីប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិដែលជាមេដឹកនាំការធ្វើមាតុភូមិនិវត្តន៍នេះនៅមិនទាន់មកកាន់ទីក្រុងបាងកកនៅឡើយទេ ។ គេរំពឹងថាលោកនឹងមកកាន់ទីក្រុងបាងកកនេះនៅថ្ងៃទី៣ វិច្ឆិកាគឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការវិលចូលកម្ពុជា។ លោកសម រង្ស៊ីបានប្រកាសថារូបលោកនិងអ្នកអមដំណើរជាមួយលោកនៃបណ្ដាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប២៨ប្រទេស រួមនឹងអង្គការជាតិ និងអន្ដរជាតិដែលលោកអះអាងថាបានកំពុងរៀបចំទិញសំបុត្រហោះធ្វើដណើរមកកាន់តំបន់អាស៊ីអាស៊ីអាគ្នេយ៍។ សម្រាប់លោកសមរង្ស៊ីដែលជាគូប្រជែងនយោបាយដ៏ខ្លាំងបំផុតជាមួយនឹងសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែនបានអះអាងថាវត្តមានរបស់លោកនៅពេលនេះគឺដើម្បីស្រោចស្រង់ស្ថានការណ៍នយោបាយឡើងវិញហើយ និងជួយទប់កុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះEBAដែលសហភាពអឹរ៉ុបកំពុងតែរៀបចំផ្ដាច់ពីកម្ពុជានៅដើមឆ្នាំ២០២០នេះ។ យ៉ាងណាក៏ដោយទាំងលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ លោកអេង ឆៃអ៊ាង និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សសង្គ្រោះជាតិចំនួន៩រូបរួមទាំងលោកស្រីជូ ឡុងសួមួរ៉ា ភរិយាលោកសម រង្ស៊ីផងដែរសុទ្ធតែត្រូវបានតុលាការសម្រេចចេញដីកាឱ្យប្រទេសនៅក្នុងសមាគមអាស៊ានជាពិសេសគឺប្រទេសថៃឃាត់ខ្លួនពួកគាត់ដើម្បីចាប់បញ្ចូនមកអនុវត្តទោសនៅកម្ពុជាដែលតុលាការកាត់ទោសពីបទប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាល។ តែយ៉ាងនេះក្ដីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះបានសច្ចារថាត្រូវតែវិលចូលកម្ពុជានៅថ្ងៃ៩ វិច្ឆិកាទោះជារងការគម្រាមកំហែងចាប់ខ្លួនក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
564 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7713 នាក់
ខែនេះ :
27266 នាក់
3 ខែនេះ :
61099 នាក់
សរុប :
2511806 នាក់