ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អឺរ៉ុប​និង​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ដើម្បី​ប្រជែង​ជាមួយ​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន
Wed,02 October 2019 (Time 03:00 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 940នាក់)


ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ (Jean-Claude Junker) និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និង​ប្រព័ន្ធ​ឌីជីថល ដើម្បី​ភ្ជាប់​ទ្វីបអាស៊ី​ជាមួយ​អឺរ៉ុប​។ កិច្ចសហប្រតិបត្តិការ​នេះ នឹង​ក្លាយជា​គូប្រជែង​គម្រោង​យក្ស «​ខ្សែក្រវាត់​មួយ វិថី​មួយ​» របស់​ចិន​។ 

​កិច្ចព្រមព្រៀង​អឺរ៉ុប​និង​ជប៉ុន គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ «​ការតភ្ជាប់​ទ្វីបអាស៊ី​» បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៨ ដែល​កើតឡើង​ក្នុង​បរិបទ​នៃ​ការព្រួយបារម្ភ​អំពី​កំណើន​ឥទ្ធិពល​ផ្លូវ​សូត្រ​សតវត្សរ៍​ថ្មី​របស់​ចិន ដែលជា​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​សកលលោក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Japan Today ។​

​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្ដួចផ្ដើម​ដោយ​អឺរ៉ុប និង​ជប៉ុន ផ្តោតទៅលើ​សារសំខាន់​នៃ​ការអភិវឌ្ឍ​យូរអង្វែង​ទាំង​បរិស្ថាន និង​ហិរញ្ញវត្ថុ​។ វា​នឹង​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​គម្រោង​ផ្លូវ​មួយ​ខ្សែរ​ក្រវាត់​មួយ​របស់​ចិន​ដែល​ត្រូវបាន​គេ​រិះគន់ថា នាំ​ឲ្យ​ប្រទេស​មួយចំនួន​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​បំណុល និង​មិនអាច​ងើប​ចេញរួច​។ 

 

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លោក ចាំង​គើ បាន​បញ្ជាក់ថា គម្រោង​នៃ​ការតភ្ជាប់​រវាង​អឺរ៉ុប​និង​អាស៊ី​ត្រូវតែ​ជាការ​អភិវឌ្ឍ​យូរអង្វែង​លើ​វិស័យ​ហិរញ្ញវត្ថុ ត្រូវតែ​ជា​ការតភ្ជាប់​ជាមួយ​ពិភពលោក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ការថែរក្សា​បរិស្ថាន​ស្អាត និង​មិន​ស្ថិតនៅក្រោម​អន្ទាក់​នៃ​បំណុល​។ ទំនង​សំដៅ​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន ប្រមុខ​ដឹកនាំ​អឺរ៉ុប​រូបនេះ​បន្តថា គំនិត​ផ្ដួចផ្ដើម​រវាង​អឺរ៉ុប និង​ជប៉ុន មិន​ពឹងផ្អែក​តែ​លើ​ប្រទេស​តែមួយ​។ 

 

​យ៉ាងណាមិញ គេ​មិនទាន់​ច្បាស់​ថា គម្រោង​ថ្មី​អាច​ប្រជែង​ជាមួយ​គម្រោង​យក្ស​របស់​ចិន​ឬ​យ៉ាងណា​ឡើយ ពិសេស​ផ្នែក​ហិរញ្ញវត្ថុ​តែម្ដង​។ សម្រាប់​គម្រោង​របស់​ចិន គ្រាន់តែ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​គម្រោង​នេះ គឺមាន​ទំហំ​ទឹកប្រាក់​រហូតដល់​៥​ទ្រី​លាន​ដុល្លារ​ឯណោះ ចំណែក​ទំហំ​នៃ​ការអភិវឌ្ឍ​ផ្ទាល់​ទៅ​ក្រៅប្រទេស​វិញ គឺមាន​រហូតដល់ ៦០​ពាន់​ដុល្លារ​អាមេរិក​។​

​ជាការ​ពិត ចិន​បាន​ប្រើប្រាស់​គម្រោង​ខ្សែក្រវាត់​មួយ វិថី​មួយ​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​។ ចំណែកឯ​អឺរ៉ុប​វិញ មាន​ទាំង​លុយ និង​ជំនួយ​អភិវឌ្ឍ​ដ៏​ធំ​សម្បើម ប៉ុន្តែ​មិនអាច​ប្រើ​វា​ឲ្យ​មាន​ឥទ្ធិពល​លើ​ប្រទេស​ផ្សេង​ដូច​ចិន​បានឡើយ​។ 

​អឺរ៉ុប​ដែល​នឹងមាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នៅ​ខែវិច្ឆិកា​ខាងមុខ បាន​សន្យាថា នឹង​ធ្វើជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅក្នុង​គម្រោង​ភូមិសាស្ត្រ​នយោបាយ និង​ការតភ្ជាប់​អាស៊ី​មួយ​នេះ​។ គេ​ក៏​មើលឃើញ​ផងដែរ​ថា  គម្រោង​របស់​អឺរ៉ុប​និង​ជប៉ុន​នេះ ក៏មាន​គោលដៅ​ទប់ស្កាត់​ការ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អឺរ៉ុប​ខាងកើត និង​កណ្តាល ជាទី​ដែល​ចិន​ជះ​លុយ​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1324 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8473 នាក់
ខែនេះ :
28026 នាក់
3 ខែនេះ :
61859 នាក់
សរុប :
2512566 នាក់