ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី
Wed,02 October 2019 (Time 03:26 PM)
ដោយ ៖ ចំរើន (ចំនួនអ្នកអាន: 1019នាក់)


 ភ្នំពេញ៖ ក្រោយ​ពី​បាត់​មុខ​ជា​សាធារណៈ​មួយ​រយៈ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បង្ហាញ​មុខ​ជា​ថ្មី ដើម្បី​ចូល​រួម​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាលា «ប៊ែល​ធី​អន្តរ​ជាតិ»។ ឆ្លៀត​ឱកាស​នេះ លោក ហ៊ុន សែន បាន​ធ្វើ​ការ​ឆ្លើយ​តប​ខ្លាំងៗ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​នៅ​កម្ពុជា​ក៏​ដូច​ជា បញ្ហា​សញ្ញា​បត្រ​សាលា West Point និង គម្រោង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា។

បញ្ហាដំបូងដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកមកនិយាយនៅព្រឹកថ្ងៃពុធនេះ គឺបញ្ហាសញ្ញាបត្រសាលាបណ្ឌិតយោធា West Point ដែលកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ទទួលបាន។ សញ្ញាបត្រនេះ ត្រូវបានលោក សម រង្ស៊ី វាយប្រហារថា លោក ហ៊ុន ម៉ាណែត ទទួលបាននូវប្រភេទទី២ ដែលជាប្រភេទសញ្ញាបត្រការទូត ឫលោកចាត់ទុកថា ជាសញ្ញាបត្រក្លែងក្លាយសម្រាប់និស្សិតបរទេស។ សម្តេច ហ៊ុន សែន បានចាត់ទុកការលើកឡើងនេះ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកជាតិសាសន៍ខ្លួនឯង និង បានទាមទារឱ្យស្ថានទូតអាមេរិកនៅភ្នំពេញចេញមកបញ្ជាក់ពីរឿងនេះ ព្រោះថា មានតែរដ្ឋាភិបាលអាមេរិកទេ ដែលអាចបញ្ជាក់ពីតម្លៃនៃសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីសាលា West Point នេះបាន។

 

ក្រៅ​ពី​បញ្ហា​សញ្ញា​បត្រ​នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​គម្រោង​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ី នៅថ្ងៃទី០៩ វិច្ឆិកា​។ ថ្ងៃទី០៩ វិច្ឆិកា ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ។ សម្តេច ហ៊ុន សែន បាន​គូស​បញ្ជាក់​ច្បាស់ៗ​ថា បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ គឺ​នៅ​តែ​ធ្វើ​ឡើង​ដដែល​បើ​ទោះ​ស្ថាន​ភាព​ទឹក​យ៉ាង​ណា​ក៏​ដោយ​។ លោក​ក៏​បាន​ប្រកាស​ឱ្យ​រៀប​ចំ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង បុណ្យ​អុំទូក​ភ្ជាប់​គ្នា​តែ​ម្តង​។ មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​បាន​ប្រកាស​ឱ្យ​យក​ថ្ងៃទី០៩ វិច្ឆិកា ដើម្បី​បរិភោគ​អំបុក​រួម​គ្នា​ថែម​ទៀត​ដែល​លោក​ប្រសិទ្ធ​នាម​ឱ្យ​ថា«អំបុក​ការពារ​ជាតិ ការពារ​សាសនា និង ព្រះ​មហា​ក្សត្រ»​។

 

ដោយ​ឡែក ពាក់​ព័ន្ធ​នឹង​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ីវិញ សម្តេចនាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​រួច​រាល់​ហើយ​។ ជាមួយ​គ្នា​នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា សកម្ម​ភាព​ទាំង​ឡាយ​របស់​លោក​សម រង្ស៊ី មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ទេ តែ​គឺ​ជា​ទង្វើ​ធ្វើ​រដ្ឋ​ប្រហារ​របប​រាជា​និយម និង​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។

 

ជាមួយ​ការ​លើក​ឡើង​បែប​នេះ សម្តេចហ៊ុន សែន ក៏​បាន​ពន្យុះ​ឱ្យ​លោក​សម រង្ស៊ី និង បក្ខ​ពួក​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា​ឱ្យ​ដូច​ការ​គ្រោង​មក នឹង​អាល​លោក​បាន​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។ ទោះ​ជា​ព្រមាន​លោក​សម រង្ស៊ី បែប​នេះ តែ​សម្តេចនាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ផ្តាំ​ទៅ​កាន់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង និង ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ចូល​រួម​គាំទ្រ​សកម្មភាព​របស់​លោក សម រង្ស៊ី ឱ្យ​សោះ ព្រោះ​ជា​ទង្វើ​ក្បត់​ជាតិ​ដែល​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1475 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8624 នាក់
ខែនេះ :
28177 នាក់
3 ខែនេះ :
62010 នាក់
សរុប :
2512717 នាក់