ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សម រង្ស៊ី បក​ស្រាយ​ថា ចលនា​ខ្លួន គឺ​បង្កើត​អំណាច​ពលរដ្ឋ មិនមែន​រដ្ឋប្រហារ​ឡើយ
Fri,04 October 2019 (Time 10:20 AM)
ដោយ ៖ ចំរើន (ចំនួនអ្នកអាន: 897នាក់)


ម្តង​ជា​ពីរដង ទាំង​នៅតាម​វេទិកា​ជួបជុំ​អ្នកគាំទ្រ​និង​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម  លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ព្យាយាម​បរិយាយ​ដដែលៗ​ថា ចលនា​ក៏ដូចជា​ផែនការ​វិលត្រឡប់​រប​ស់លោក​មកកាន​ក់ក​ម្ពុ​ជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​ដើម្បី​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង ហើយ​បង្កើត​អំណាច​ប្រជាពលរដ្ឋ ក្នុង​ការតវ៉ា​ស្វែងរក​សិទ្ធិសេរីភាព​។ លោក បដិសេធថា ចលនា​នេះ មិនមែនជា​ការធ្វើ​រដ្ឋ​ប្រហារ​នោះទេ​។ 

 

​លោក សម រង្ស៊ី បាន​យក​ករណី​នៅ​ប្រទេស​ហ្វីលីពីន​មក​ធ្វើជា​ឧទាហរណ៍​។ លោក លើកឡើងថា អំណាច​ប្រជាពលរដ្ឋ គឺ​ដើម្បី​បង្ខំ​ឲ្យ​ជន​ផ្តាច់​ការចុះ​ចេញពី​តំណែង ហើយ​ចាក​ចេញពី​ប្រទេស ដូច​ករណី​លោក Ferdinand Marcos អតីត​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​ប្រជាពលរដ្ឋ បណ្តេញ​ចេញពី​តំណែង ក្នុង​ឆ្នាំ​១៩៨៦​។ 

 

​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ សរស​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​អំណាច​ប្រជា​ពល​ដ្ឋ មិនមែនជា​បដិវត្តន៍​ពណ៌ ហើយក៏​មិនមែនជា​រដ្ឋប្រហារ ដូច​អ្វីដែល​លោក ហ៊ុន សែន អះអាង​នោះទេ​។ អំណាច​ប្រជាពលរដ្ឋ គឺជា​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​រដ្ឋអំណាច​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការបោះឆ្នោត​ត្រឹមត្រូវ ហើយ​សម្រេច​ចេញមុខ​តវ៉ា​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ តាម​បែបបទ​ប្រជាធិបតេយ្យ ដោយ​អហិង្សា និង​ស្របច្បាប់ ពីព្រោះ​ជាការ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ ក្នុងការ​សម្តែង​មតិ និង ការប្រមូល​ផ្តុំគ្នា​ដោយ​សន្តិវិធី​»​។  

 

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី និង បក្សពួក បាន​រង​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា​រួចទៅហើយ ថា​បានរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ ដោយ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​។ នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩ តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​ពួកគេ ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​។ 

 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​គម្រោង​របស់លោក សម រង្ស៊ី ថា មិន​ត្រឹមតែ​ជាការ​ធ្វើ​រដ្ឋប្រហារ​ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ តែ​ថែមទាំង​មានបំណង​ប្តូរ​របបរាជានិយម​ថែមទាំង​ទៀត​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា នឹង​ចាត់ការ​លោក សម រង្ស៊ី បើ​លោក ពិតជា​ហ៊ាន​មក​កម្ពុជា​មែន​។ ក្នុង​ពិធី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី នៅ​ព្រឹក​ថ្ងៃទី​២ តុលា មេដឹកនាំ​កម្ពុជា និយាយ​បែបនេះ​ថា​៖«​ខ្ញុំ បន់​ឲ្យ​តែ​ដល់​ថ្ងៃ​នោះទេ [៩​វិច្ឆិកា​]»​។​

 

​ផែនការ​របស់​របស់​លោក សម រង្ស៊ី និង បក្សពួក ត្រូវបាន​រដ្ឋាភិបាល ចាត់ទុកថា​ជា​អំពើ​ក្បត់ជាតិ ដែល​មិនអាច​អត់ឱន​ឲ្យ​បាន​។ ទន្ទឹមនេះ មាន​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​ប្រមាណ​ជិត​២០​ហើយ ដែល​កំពុង​រស់នៅក្នុង​ប្រទេស បាន​រង​ការចោទ ប្រ កាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ ដោយ​តុលា​ការលើក​ហេតុផល​ថា ពួកគេ បាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពល រដ្ឋ ឲ្យ​ត្រៀម​ទ​ទួ​លោក សម រង្ស៊ី​។ ក្នុងចំណោម​សកម្មជន​ទាំងនោះ មាន​អ្នកខ្លះ កំពុង​ជាប់ឃុំ និង​អ្នកខ្លះ រត់គេចខ្លួន​៕ 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1367 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8516 នាក់
ខែនេះ :
28069 នាក់
3 ខែនេះ :
61902 នាក់
សរុប :
2512609 នាក់