ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយករដ្ឋមន្ត្រី​កម្ពុជា ប្តេជ្ញា​បញ្ចប់​ការធ្វើ​នយោបាយ​លើ​បញ្ហា​ព្រំដែន
Sun,06 October 2019 (Time 12:05 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 988នាក់)


ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​​សមភាគី​វៀតណាម​បាន​មាន​វត្តមាន​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ ព្រំ ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ថ្ងៃទី​៥​ខែតុលា​នេះ​។ ទោះ​មិនទាន់​បានបញ្ចប់​សព្វគ្រប់​នូវ​កិច្ច​ការកំណត់​ខណ្ឌ សីមា​ព្រំដែន​រវាង​ប្រទេសជិតខាង​ទាំងពី សម្តេច ហ៊ុន សែន បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​។​

 

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​លទ្ធផល​ការងារ​លើ​កិច្ចការ​ព្រំដែន​ក​ម្ព​ជា​វៀតណាម នៅ​ចំពោះ​សម​ភាគី​វៀតណាម និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំងពីរ​ដែលមាន​វត្តមាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​សន្ធិសញ្ញា​បំ ពេញបន្ថែម នៅ​ទីក្រុង​ហាណូយ​។​

 

​ចាប់តាំងពី​ការអនុម័ត​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ស្តីពី​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ឆ្នាំ​២០០៥ ហើយ​បង្គោល​ព្រំដែន​គោក​ទីមួយ​ត្រូវបាន​សម្ពោធ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០០៦ ក្រុមការងារ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម បានសម្រេច​ការងារ​កំ​ណ​ត់​ខណ្ឌសីមា និង​បោះ បង្គោល​បាន​៨៤​ភាគរយ​ហើយ​រហូតដល់​ពេលនេះ ក្នុងចំណោម​ប្រវែង​ព្រំដែន​គោក​សរុប​១២៧០​គីឡូ ម៉ែត្រ​។ 

 

​សម្រាប់​សម្តេច ហ៊ុន សែន ការ​ឈានដល់​ការចុះ ហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ បើទោះជា​នៅ​សេសសល់​១៦​ភាគរយ​ទៀត​ក៏ដោយ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​ថា ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស ជិតខាង​ទាំងពីរ​បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​មោទនៈ និង​ប្រកបដោយ​ភាតរភាព​។​

 

​ពីលើ​វេទិកា​ដ៏​ធំ និង​នៅ​ចំ​ពីមុខ​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​មុតមាំ​យ៉ាង​ដូច្នេះ​ថា​៖«​ជាការ​ពិត ប្រសិន បើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ ប្រ ទេស​យើង​ទាំងពីរ​នឹង​នៅតែ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត  ងាយ​ក្លាយ ជា​កម្មវត្ថុ​ប្រជែង​នយោបាយ​ទៀតផង ហើយ​ភាពសុខ សាន្ត និង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​នឹង​មិនអាច​កើត មាន​ឡើយ​។​»​។​

 

​ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់ ដូចជា តំបន់​ដែល​មិនទាន់បាន​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន និង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន សម្តេច ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការកសាង​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការអនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការទទួល​ស្កាល់​គោល ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់​ទុកឱ្យ ដើម្បី​ធ្វើជា​មូលដ្ឋាន​រឹងមាំ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​

 

​ពី​កម្មវិធី​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​ពី​ទីក្រុង​ហាណូយ និង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​ផង​នោះ សម្តេច ហ៊ុន សែន ក៏​ឆ្លៀតឱ កាស​ប្រកាស​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការងារ​ព្រំដែន​នេះ​យ៉ាង​ដូច្នេះ​៖«​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ព្រំដែន​កម្ពុជា​ជា មួយ​ឡាវ និង​ថៃ ឱ្យទៅជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ​ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅជា​តំបន់​គ្មាន​ការភ័យខ្លាច ទៅជា​តំបន់​ដេ​ល​មាន​ជីវភាព​ធូរធា និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​ណី​យក​ម្ម​រុងរឿង​តរៀង​ទៅ ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
625 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7774 នាក់
ខែនេះ :
27327 នាក់
3 ខែនេះ :
61160 នាក់
សរុប :
2511867 នាក់