ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សំណេរ​របស់ចៅក្រមថៃ មុនបាញ់សម្លាប់​ខ្លួនឯង​ក្នុង​តុលាការ អានហើយរំជួលចិត្ត
Mon,07 October 2019 (Time 10:14 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 829នាក់)


រឿង​រ៉ាវ​ចៅក្រម​​​ថៃ​​​ម្នាក់​​​បាន​​​ដក​​​កាំភ្លើងខ្លី​​​បាញ់​​​ខ្លួនឯង​​​ចំ​​​ដើមទ្រូង នៅ​​​ក្នុង​​​តុលាការ ក្នុង​​​ការប៉ុនប៉ង​​​ធ្វើ​​​អត្តឃាត បន្ទាប់​​​ពី​​​រង​​​សម្ពាធ​​​ពី​​​ថ្នាក់​​​លើ បាន​ធ្វើ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ​ព្រោង​ព្រាត​ទូទាំង​ពិភពលោក។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​រឹត​តែ​រំជួល​ចិត្ត គឺ​ពាក្យ​សម្ដី​ដែល​លោក​​បាន​សរសេរ​ទុក​មុន​ពេល​លើក​ដៃ​បាញ់​ខ្លួន​ឯង។ ទោះ​បែប​នេះ​ក្ដី សំណាង​ល្អ លោក​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា និង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។

 

ហេតុការណ៍​​​នេះ កើត​ឡើង​បន្ទាប់​ពី​ចៅក្រម​​​ជាន់ខ្ពស់ បាន​​​ដាក់​​​សម្ពាធ​​​ឱ្យ​​​​រូប​​​លោក​​​កាត់ទោស​​​ជន​​​ជាប់ចោទ​​​ជា​​​ជន​​​ជាតិ​​​មូស្លីម ៥​រូប ដែល​​​អាច​​​មាន​​​ពិ​រុណ​​​រហូត​​​ត្រូវ​​​ប្រហា​រ​​​ជីវិត ៣​​នាក់ និង​​​ជាប់​​​ពន្ធនាគារ ២​​នាក់​។ បើ​តាម​​​សារ​ព័ត៌មាន Daily Mail របស់​​​ចក្រ​ភព​​​អង់គ្លេស បាន​​​ឱ្យ​​​ដឹង​​​ថា លោក Khanakorn Pianchana ដែល​​​ជា​​​ចៅក្រម បាន​​​បើកសវនាការ លើ​​​សំណុំរឿង​​​ដែល​​​ពាក់​​​ព័​​​ន្ធ​​​នឹង ការ​​​ចោទ​​​ប្រកាន់ ពី​​​បទ​​​មនុស្សឃាត​​​និង​​​ប្រើ​​​ប្រា​ស់​​​អាវុធ ប្រឆាំងនឹង​​​បុរស ៥ នាក់ នៅក្នុង​​​តុលាការខេត្ត​​​មួយ នៅ​​​ភាគខាងត្បូង នៃ​​​ទីក្រុង​​​យ៉ាឡា​​​។ លោក​បាន​​​សំអាង​​​ថា​​​គ្មាន​​​ភស្តុតាង​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ដាក់​​​បន្ទុក​​​លើ​​​ជន​​​ស​ង្ស័​យ ប៉ុន្តែ​​​ថ្នាក់​​​លើ​​​បាន​​​ប​ង្ខំ​​​ឱ្យ​​​លោក​​​កាត់​​​ទោស​។ ​​

 

មុន​ពេល​បាញ់​ខ្លួន​ឯង លោក ​​Khanakorn Pianchana បាន​សរសេរ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​វែង​មួយ ហើយ​ត្រូវបាន​​​ចែកចាយ យ៉ាង​​​ទូ​​​លំ​​​ទូលាយ​​​នៅលើ​បណ្តាញ​​​ស​​​ង្គ​​​ម មុនពេល​​​សេចក្តី​សម្រេច​​​របស់គាត់​​​។ សេចក្តីថ្លែងការណ៍ បាន​​​រាយការណ៍​​​ថា ចៅក្រម​​​ជាន់ខ្ពស់​​​បាន​​​ណែនាំ​​​គាត់ ឱ្យ​​​ផ្លាស់ប្តូរ​​​សាលក្រម របស់​​​គាត់​​​ទៅ​​​ជា​​​មាន​ទោ​​​ស​​​។ នេះ​​​មាន​ន័យ​​​ថា ត្រូវ​​​កាត់ទោស​​​ជន​​​ជាប់ចោទ បី​​​នាក់​​​ឱ្យស្លាប់ (​​ប្រហារជីវិត​​) និង​​​ពីរ​​​នាក់​​​ទៀត ឱ្យ​​​ជាប់ពន្ធនាគារ​​​។

 

សំណេរ​នេះ​ទៀត​សោត ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្ហោះ​ដំបូ​ង​នៅលើ ទំព័រ​ហ្វេស​ប៊ុ​ក​របស់លោក Khanakorn ប៉ុន្តែ​មិនអាច​រកឃើញ​ពេលវេលា​សរសេរ។ ក្នុង​នោះ​លោក​បាន​រៀបរាប់ថា «​នៅពេល​នេះ​ចៅក្រម​ដទៃ​ទៀត​នៃ​តុលាការ​ដំ​បូ​ង នៅ​ទូទាំង​ប្រទេស កំពុង​ត្រូវ​បាន​គេ​ដាក់​សំពាធ​ដូច​ខ្ញុំ​ដែរ​។ បើ​ខ្ញុំ​មិនអាច​រក្សា​សច្ចាប្រណិធា​ន របស់​ខ្ញុំ​ទេ ខ្ញុំ​សុខចិត្ត​ស្លាប់ ជា​ជាង​រស់​ដោយ​គ្មាន កិ​ត្តិ​យស​»។

 

នៅ​ពេល​មាន​ចម្រូង​ចម្រាស់​កើត​ឡើង ចៅ​ក្រម Khanakorn Pianchana បាន​សរសេរ​ថា៖ "អ្នក​ត្រូវ​តែ​ច្បាស់ និង​មាន​ភស្តុតាង​គ្រប់​គ្រាន់ មុន​ពេល​កាត់​ទោស​នរណា​ម្នាក់។ បើ​អ្នក​មិន​ច្បាស់​ទេ កុំ​កាត់់​ទោស​គេ​ផ្ដេសផ្ដាស"។ បុរស​ដដែល​បាន​សរសេរ​ទៀត​ថា៖ "ខ្ញុំ​មិន​មែន​ថា ៥​នាក់​នោះ មិន​ប្រព្រឹត្ត​បទល្មើស​ទេ ពួក​គេ​ប្រហែល​ជា​ធ្វើ​មែន។ តែ​ដំណើរ​ការ​កាត់​ក្ដី ត្រូវ​តែ​ច្បាស់​លាស់ និង​សុក្រឹត​បំផុត។ បើ​ដាក់​ទោស​មនុស្ស​ខុស នឹង​ធ្វើ​ឱ្យ​ពួក​គេ​រង​ភាព​អយុត្តិធម៌"។

 

គួរ​បញ្ជាក់​ថា ចៅក្រម​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម ហើយ​បាន​រួច​ជីវិត​ពី​សេចក្ដី​ស្លាប់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ច្បាស់ ពី​ស្ថាប័ន​តុលាការ​នៅ​ឡើយ​ទេ​ជុំ​វិញ​បញ្ហា​នេះ។ ព័ត៌មាន​ជា​ច្រើន​ក្នុង​លោក បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​ចៅ​ក្រម​បាញ់​ខ្លួន​ឯង បណ្ដាល​ឱ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក​ផង​ដែរ៕

​​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1242 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8391 នាក់
ខែនេះ :
27944 នាក់
3 ខែនេះ :
61777 នាក់
សរុប :
2512484 នាក់