មហាជនរងចាំមើលតើលោកស្នងការខេត្តបាត់ដំបងអាចចាត់ការទីតាំងចាក់បាល់និងហ្គេមនៅក្បែបេនឡានផ្សារបឹងបានទេព្រោះល្បីថាសមត្ថកិច្ចជាអ្នកបើក!
ខេត្តបាត់ដំបង៖ទោះបីជា មានបទបញ្ជាពីថ្នាក់លើអោយ សមត្ថកិច្ចនគរបាលមូលដ្ឋាន ត្រូវលុបបំបាត់ រាល់ភាពអសកម្មដែលប៉ះពាល់ដល់គោលការណ៍៩ចំណុចរបស់ភូមិឃុំមានសុវត្ថភាពយ៉ាងណាក្តី ក៏គេសង្កេតឃើញថាមន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍ អោយបានម៉ឹងម៉ាត់ឡើយគឺគេបង្ក្រាបតែកន្លែងណាដែលមិនបានបង់លុយកាក់ដាក់ខែអោយប៉ុណ្ណោះចំណែកកន្លែងណាដែលបង់លុយកាក់អោយឬក៏ជាបក្ខពួកគេវិញគឺលេងតាមចិត្តនៅក្បែរក្លៀកលោកស្នងការក៏គេធ្វើមើលមិនឃើញឡើយ។
ជាក់ស្តែង"ទីតាំងបទល្មើសមានចាក់បាល់នឹងហ្គេមសុីសងគ្រប់ប្រភេទមួយកន្លែងដែលស្ថិតនៅក្បែរបេនឡានបឹងឈូកខេត្តបាត់ដំបងដែលជ្រកក្រោមស្លាកយីហោ សុខ ហេង ហាងលក់ទូរសាប់ដៃ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង បើតាមប្រភពពត័មានប្រជាពលរដ្ឋនៅក្បែរនោះបានអោយដឹងថាទីតាំងនេះមានថៅកែជាសមត្តកិច្ចផងទើបហ៊ានបើកលេងទាំងមិនខ្លាចរអាច្បាប់ ជាយូរយាណាស់មកហើយដោយបានរលូនដែលគេសង្ស័យថាកន្លែងទាំងនេះបានសែនព្រេន(បងខែដល់សមត្ថកិច្ច)ដល់អ្នកតាម្ចាស់ស្រុកទើបរកស៊ីបានសុខរហូតមក។ទោះជាយ៉ាងមហាជនលើកឡើងថា៖ ល្បែងស៊ីសងគឺជារោងចក្របង្កើតបញ្ហាគ្រប់ប្រភេទដូចជាដែលបង្ករភាពអសកម្មនានា ដូចជា អំពើរហឹង្សាក្នុងគ្រួសារនិងសង្គម ចោរកម្មគ្រប់ប្រភេទសូមសមត្តកិច្ចព្រមទាំងលោកស្នងការ អុច សុខុន ជួយបង្រ្កាបទីតាំងនេះផងដើម្បីភូមិឃុំមានសុវត្តិភាពផងទាន!។