ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មុនចូលនិវត្តន៍មហាជនរងចាំមើលថាតើលោកសានស៊ានហូមានសមត្ថភាពបើកផ្លូវជូនពលរដ្ឋ២០០គ្រួសារនៅភូមិក្បាលកោះដែរទេ!
Fri,11 January 2019 (Time 08:48 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1131នាក់)


បន្ទាយមានជ័យ៖ដោយអស់ជុំនឿលើលោក សាន ស៊ានហូ ដែលយកពាក្យបណ្ដឹងរបស់ពួកគាត់ ទៅកប់ចោលរយះពេល៨ខែ មិនព្រមដោះស្រាយ តំណាងពលរដ្ឋ២០០គ្រួសារ ក្នុងភូមិក្បាលកោះ ត្រៀមដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយរកយុត្តិធម៌ ពាក់ពន្ធ័សំណុំរឿង បុគ្គល៣នាក់សង់ផ្ទះបិទផ្លូវរបស់ពួកគាត់ ។
 
នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៩នេះ លោកកេតសុធា   បានប្រាប់អ្នកយកព័ត៌មាន យើងថា៖ ក្នុងនាមលោកនិងប្រជាពលរដ្ឋចំនួន២០០គ្រួសារដែលរងចាំដំណោះស្រាយពីលោក សានស៊ានហូ រឿងបុគ្គល៣នាក់សង់ផ្ទះបិទផ្លូវរបស់ពួកគាត់នោះគឺដូចសង្ឃឹមផ្កាយលើមេឃ អស់រយះពេលជាច្រើនខែមកហើយនៅតែគ្មានបានផលអ្វីទាំងអស់ហើយពេលនេះទៀតសោតចៅហ្វាយក្រុងក៏ជិតចូលនិវត្តន៍ទៅទៀតទើបធ្វើអោយពួកគាត់អស់ជុំនឿលើលោក សាន ស៊ានហូ ថាអាចដោះស្រាយបាន ទើបពួកគាត់គ្រោងមកកាន់ស្នាក់ការអង្គការសិទ្ធិមនុស្សខេត្តបន្ទាយមានជ័យដើម្បីប្រឹក្សាផ្នែកច្បាប់និងប្តឹងតុលាការតែម្តង។
លោកកេតសុធា បន្តអោយដឹងទៀតថា៖ បុគ្គល៣រូបដែលរំលោភយកផ្លូវសាធារណះរបស់រដ្ឋយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះរួមមាន  ១ មៀចវ៉ិត ភេទស្រី     ២ឈ្មោះ  ប៉ែនសារឿនភេទប្រុស     ៣ឈ្មោះ  តោកយឿន ជូនប្រ ភេទប្រុស  ដែលបច្ចុប្បន្ន  អ្នកទាំង៣ រស់នៅក្រុមទី៨ នៃភូមិក្បាលកោះ ស្ថិតនៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ 
មូលហេតុ ដែលបង្ករជាបញ្ហានេះកើតឡើងគឺ ផ្លូវមួយខ្សែរមានប្រវែងជិត២០០ម៉ែត្រ ដែលជាផ្លូវ រថភ្លើតចាស់ សំរាប់ចត ទូរថភ្លើងស្ថិតនៅក្រុមទី៨  ,៩  ,១០   ក្នុងភូមិក្បាលកោះ  ដែលប្រជាពលរដ្ឋជាង២០០គ្រួសារ ធ្លាប់ប្រើប្រាស់ សំរាប់ប្រកបរបររកស៊ី  តឈងពីឆ្នាំ១៩៩៣ ប៉ុន្តែ   ក្រោយពី
រាជរដ្ឋាភិបាល មឆនគម្រោងស្តា និងសាងសង់ផ្លូវរថភ្លើងឡើងវិញ និងបឆនដោះស្រាយគោលនយោបាយដីធ្លីជូន ប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវរថភ្លើង អោយទៅនៅក្រោយវត្តផ្សារកណ្តាល   ស្ថិតនៅសង្កាត់ផ្សារកណ្តាល
ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ   ប៉ុន្តែមួយរយះក្រោយមក បែជា បុគ្គលទាំង៣នាក់ដូចបានរៀបរាប់ឈ្មោះខាងលើនាំគ្នាមកសង់ផ្ទះបិទផ្លូវដែលប្រជាពលរដ្ឋចំនួន២០០គ្រួសារធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃធ្វើអោយពួកគាត់លែងមានផ្លូវសម្រាប់ធ្វើដំណើរតែម្តង។ដោយពួកគាត់យល់ថាទង្វើបែបនេះល្មើសច្បាប់ទាំងស្រុងហើយពួកគាត់ក៏បានដាក់ពាក្យបណ្តឹងទៅលោកសានស៊ានហូ ដើម្បីអោយលោកចៅហ្វាយក្រុងនេះជួយដោះស្រាយតែ
អស់រយះពេលជិតមួយឆ្នាំក៏មានលទ្ធផលអ្វីសោះដោយគេឃើញលោកសានស៊ានហូ ចុះទៅសម្រុះសម្រួលម្តងម្កាលដែរតែហាក់ដូចជាគ្មានប្រសិទ្ធភាពសោះលុះពេលពលរដ្ឋទៅសួរនាំបែជាលោកចៅហ្វាយក្រុងរូបនេះឆ្លើយថាចាំលោកដោះស្រាយអោយៗ តែមកដល់ពេលដែលលោកចៅហ្វាយក្រុងរូបនេះជិតចូលនិវត្តន៍ទៅហើយនោះក៏នៅតែមិនអាចដោះស្រាយអ្វីបានទើបធ្វើអោយពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង។ដោយដោយអស់ជុំនឿលើលោក សាន ស៊ានហូ ដែលយកពាក្យបណ្ដឹងរបស់ពួកគាត់ ទៅកប់ចោលរយះពេល៨ខែ មិនព្រមដោះស្រាយ តំណាងពលរដ្ឋ២០០គ្រួសារ ក្នុងភូមិក្បាលកោះ ត្រៀមដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនពួកគាត់វិញម្តង។
ជុំវិញបញ្ហាខាងលើលោកសានស៊ានហូបានប្រាប់អ្នកសារព័ត៌មានយើងយ៉ាងខ្លីថា ខាងសង្កាត់ប៉ោយប៉ែតកំពុងចុះស្រងឈ្មោះនិងធ្វើការរឿងនេះហើយ។
ទោះជាយ៉ាងណាមហាជនកំពុងតែរងចាំមើលថាលើកនេះអាជ្ញាធរក្រុងប៉ោយប៉ែតអាចចាត់ការចំពោះអ្នករំលោភផ្លូវសាធារណះកផ្លូវនិងបើកផ្លូវជូនពលរដ្ឋដើម្បីជាកាដូចុងក្រោយមុនពេលលោកចូលនិវត្តន៍ដែរឬយ៉ាងណា?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
874 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8023 នាក់
ខែនេះ :
27576 នាក់
3 ខែនេះ :
61409 នាក់
សរុប :
2512116 នាក់