ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទាហានថៃ ចាប់ខ្លួនយុវជនខ្មែរ ដែលលួចលាក់គ្រឿងញៀន(ម៉ាទឹកកក)ជាង៤ក្រាម ពីកម្ពុជាមកប្រគល់ឲ្យជនជាតិថៃ ក្បែ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត !
Fri,11 January 2019 (Time 09:13 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1154នាក់)


បន្ទាយមានជ័យ៖យុវជនម្នាក់ពាក់ព័ន្ធនឹងករណី  យកថ្នាំញៀនឆ្លងដែនខុសច្បាប់ដោយលួចលាក់គ្រឿងញៀន(ម៉ាទឹកកក)ជាង៤ក្រាម ពីកម្ពុជាមកប្រគល់ឲ្យជនជាតិថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានទាហានថៃក្របួចជាប់នៅក្នុទឹកដីថៃ។
 
មានសេចក្តីរាយការណ៍ថាកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តាមការស៊ើបឲ្យដឹងពី លោកឧត្តសេនីយ័ត្រី ប៉ិយភុង គ្លីនផាន់ មេបញ្ជារការកងទព័ឈុតខ្មៅថៃ បានបញ្ជារឲ្យលោកវរសេនីយ៍ឯក សហាសដន ថះនេសឆៃភិថាក់ មេបញ្ជារការវរសេនាតូចលេខ១២ ទំនាក់ទំនងជាមួយ អង្គភាពការពារសន្តិសុខ តាមបន្ទាត់ព្រំដែន ស្រុកអារញ្ញ ប្រឈមជាមួយប្រទេសកម្ពុជា ឲ្យបង្កើតប៉ុស្ត៍ត្រួតពិនិត្យមនុស្ស ការពារនឹងចាប់ខ្លួន ការលបលួចនាំយកគ្រឿងញៀន នឹងរបស់ចុសច្បាប់ផ្សេងៗ មកពីខាងកម្ពុជា ចូលមកប្រទេសថៃ យ៉ាងតឹងតែងដាច់ខាត ។នេះបើយោងតាមការចុះផ្សាយ របស់គេហទំពរ័ក្នុងស្រុកថៃ។តមក លោកអនុសេនីយ៍ឯក តិចថាត់ ឆ្លឺមជីត មេបញ្ជារការកងអនុសេនាធំលេខ១២០១ ពិនិត្យជើញបុរសជនជាតិថៃ ដែលគួរឲ្យសង្ស័យ(សុំមិនបញ្ចេញឈ្មោះ)ដើរចុះដើរឡើងនៅមុខ ច្រកព្រំដែនអារញ្ញ ទើបឆែកឆេរតាមរាងកាយ យ៉ាងយកចិត្តទុកដាក់ តែមិនឃើញរបស់ខុសច្បាប់នោះឡើយ ទើបពិនិត្យសារធាតុ ដើម្បីរកសារធាតុគ្រឿងញៀន ដែលលទ្ធផលពិនិត្យខាងលើ រកឃើញសារធាតុ(ពណ៌ស៊ីជុំពូ)ទើបសមត្ថកិច្ចសួរចម្លើយ រហូតបុរសជនជាតិថៃ ដែលគួរឲ្យសង្ស័យខាងលើ ព្រមសារភាពថា ខ្លួនបានជក់គ្រឿងញៀន(ម៉ាទឹកកក) តាំងពីយប់មិញ ដោយទិញម៉ាទឹកកពីជនជាតិខ្មែរ ខាងទឹកដីកម្ពុជា ទើបសមត្ថកិច្ចរៀបចំផែនការណ៍ រង់ចាំទិញគ្រឿងញៀន(ម៉ាទឹកកក)ពីជនជាតិខ្មែរ ដោយឲ្យបុរសជនជាតិថៃ ដែលសង្ស័យខាងលើ ទូរសព្ទ័កម្មង់ទិញម៉ាទឹកកក ក្នុងតម្លៃ៣០០០បាត នឹងបានណាត់ទីកន្លែងទទួលម៉ាទឹកកកគ្នា នៅហាងទំនិញ(សេវ៉ែន)ក្នុងផ្សាររោងគ្លឿ ខាងទឹកដីថៃ។បន្ទាប់ពីនោះប្រមាណ១ម៉ោង មានជនជាតិខ្មែរក្រោយមកស្គាល់ឈ្មោះថា ជិន វ៉ន អាយុប្រមាណ២០ឆ្នាំ មានលក្ខណះដូចដែលជនសង្ស័យ ជនជាតិថៃប្រាប់ថា កម្មង់ទិញម៉ាទឹកកកផងដែរ ដើរឆ្លងមកពីប្រទេសកម្ពុជា ចូលមកប៉ុស្ត៍ត្រួតពិនិត្យគ្រឿងញៀន ខាងមុខច្រកទ្វារអន្ថរជាតិអារញ្ញ ទើបសមត្ថកិច្ចឆែកឆេរ ដោយយកចិត្តទុកដាក់ ក្រោយពីឆែកឆេរ សមត្ថកិច្ចរកឃើញម៉ាទឹកកក ចំនួន៤,៨០១ក្រាម ដាក់ក្នុងថង់ប្លាស្ទិក ខ្ចប់ដោយក្រដាស លាក់ក្នុងកញ្ចប់បារីម៉ាកAC ដែលឈ្មោះជិន វ៉ន យួរមក ទើបសមត្ថកិច្ចចាប់ខ្លួន យកទៅសួរចម្លើយដោយយកចិត្តទុកដាក់ ។ក្រោយការសួរចម្លើយ ដោយតាមរយះអ្នកបកប្រែភាសារកម្ពុជា ជុំហ៊ានដំបូង ឈ្មោះ ជិន វ៉ន បានសារភាពថា ខ្លួនបានយកម៉ាទឹកកកទាំងអស់ មកប្រគល់ឲ្យជនជាតិថៃ នៅមុខហាង(សេវ៉ែន)ក្នុងផ្សាររោងគ្លឿ ដោយបានទាក់ទងតាមទូរសព្ទ័ ដែលខ្លួនធ្លាប់នាំយកម៉ាទឹកកក មកពីខាងកម្ពុជា ប្រគល់ឲ្យជនជាតិថៃជាច្រើនលើកមកហើយ ដោយទាក់ទងតាមទូរសព្ទ័តែប៉ុណ្ណោះ ។ក្រោយពីសួរចម្លើយរួចរាល់ សមត្ថកិច្ចបាននាំឈ្មោះ ជិន វ៉ន រួមទាំងវត្ថតាងទាំងអស់ បញ្ជូនទៅឲ្យជុំនាញតម្រួតខ្លងលឹក អនុវត្តតាមនិតិបិធីច្បាប់បន្ត៕
 
1. เมื่อ 09 ม.ค.62,1400  ชปข.ชค.ทพ.12 และ ร้อย.ทพ.1202  ได้สุ่มตรวจปัสสาวะของนาย สุรจิต มารุ่งเรือง    ในพื้นที่บ้านหนองแข้  และพบปัสสาวะเป็นสีม่วง ( พบสารเสพติด )  จึงได้ทำการสอบสวนขยายผลและสืบทราบ ว่ามีชาวกัมพูชาเป็นผู้นำไอซ์จากฝั่งปอยเปต ประเทศกัมพูชาเข้ามาจำหน่ายในประเทศไทย  จึงได้ประสานการปฏิบัติกับ ร้อย.ทพ.1201  โดยให้นายสุรจิตฯ สั่งซื้อยาจากชาว กพช. โดยนัดหมายตกลงซื้อขาย  และนำไอซ์เข้ามาส่งที่บริเวณข้างร้านสะดวกซื้อ ( ร้าน 7/11 )  ข้างธนาคารกสิกรไทย  สาขาตลาดโรงเกลือ กองร้อย.ฯ  จึงได้วางแผนให้มีการส่งมอบยาเสพติด  โดยให้นายสุรจิตฯ ซุ่มดูชายชาวกัมพูชาที่เข้ามาส่งยาเสพติด บริเวณ บก.ร้อย.ฯ  ครั้นเมื่อเวลา 1800  ได้มีชายชาวกัมพูชาลักษณะตรงตามที่นายสุรจิตฯ ให้การ เดินผ่านจุดตรวจร่วมยาเสพติดและสิ่งผิดกฎหมายพิกัด  ทีเอ 347117  บ.คลองลึก   ต.อรัญประเทศ  จ.สระแก้ว  จึงได้จับกุมชายคนดังกล่าว  จากตรวจค้นมีรายละเอียดดังนี้
                                  1.1  ชื่อนาย จีวงอน  แก้ว  อายุ 27 ปี  สัญชาติกัมพูชา
                                  1.2  ยาเสพติดให้โทษประเภท 1 ( ไอซ์ )  บรรจุอยู่ในถุงพลาสติกใส จำนวน 1 ถุง  น้ำหนัก 4.801กรัม 
( น้ำหนักชั่งพร้อมถุง  5.189  กรัม )  ห่อหุ้มด้วยกระดาษทิชชุ   ซุกซ่อนอยู่ในซองบุหรี่ยี่ห้อ เอเซ่  และอยู่ในกระเป๋ากางเกงด้านหน้าซ้ายของนาย  จีรวอน  แก้ว
                          2. จากการสอบถาม นาย จีวงอน  แก้ว ทราบว่าซื้อไอซ์ดังกล่าวมาจากฝั่งปอยเปต ราคา 3,000 บาท  เพื่อจะนำมาส่งให้คนไทยชื่อวิทย์ ( ไม่ทราบชื่อและนามสกุลจริง ) ตามสถานที่นัดหมายไว้
                      3. หน่วยได้ส่ง นาย จีวงอน  แก้ว  ให้กับ สภ.คลองลึก เพื่อดำเนินคดีตามกฎหมายต่อไป
                             จึงเรียนมาเพื่อทราบ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1394 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8543 នាក់
ខែនេះ :
28096 នាក់
3 ខែនេះ :
61929 នាក់
សរុប :
2512636 នាក់