ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ពាក់ព័ន្ធ​​លោក សម រង្ស៊ី ឱ្យនៅ​ក្រៅ​ឃុំ
Do,14 November 2019 (Time 10:30 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1135នាក់)


ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ទាំងអស់  ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ ឱ្យនៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិកា ។​

 

 ​«​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ឱ្យនៅ​ក្រៅ​ឃុំ តាម​សំណើរ​ មេធាវី សាមីខ្លួន តាម​ក្រុមគ្រួសារ​»​។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច ហ៊ុន សែន ដែល​បា​នស​ង្គ​ត់​ធ្ងន់​ថា ជនសង្ស័យ​ទាំងនោះ មិន​ថា​ទោស​ទាប ឬ​ទោស​ខ្ពស់​នោះទេ គឺ​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ទាំងអស់​។​

 

​ជនសង្ស័យ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​នេះ គឺ​ចង់​សំដៅ​ទៅលើ​អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី ដែល​ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ វិច្ឆិកា ដោយ​អម​ជាមួយ​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព​នយោបាយ​ខ្លួន​។ រដ្ឋាភិបាល ចាត់ទុក​ការអំពាវនាវ​នេះ ជា​សកម្មភាព​ធ្វើ​រដ្ឋប្រហារ ទើប​ឈានទៅដល់​ចាប់​ពលរដ្ឋ ដែល​សង្ស័យ​រួមគំនិត​ជាមួយ​លោក សម រង្ស៊ី ឥត​ស្រាកស្រាន្ត រហូតដល់​មានការ​រិះគន់​ទៅលើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​

 

​បើតាម​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​នេះ មាន​ប្រមាណ​ជាង​៧០​នាក់ ហើយ​ពួកគេ​ភាគច្រើន​ត្រូវបាន​ព្រះរាជអាជ្ញា ចោទ​ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ជាមួយ​លោក សម រង្ស៊ី​។ សម្រាប់​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ទាំងនេះ គឺជា​ជនរងគ្រោះ ដែល​ជឿ​លើ​ការឃោសនា​នយោបាយ​ប៉ុណ្ណោះ​។ 

 

​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​នៅក្រៅ​ឃុំ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​កំពត​អាច​ខិតខំ​ដោះស្រាយ​(​ដោះលែង​ជនសង្ស័យ​)​មុនគេ តាម​ខ្ញុំ​ចាំ​ដូចជា​មានតែ​ពីរ​នាក់​(​ជនសង្ស័យ​)​ប៉ុណ្ណឹង​ទេ ។ ពីរ​នាក់​ហ្នឹង បើ​អាចធ្វើ​ទាន់ ឱ្យចេញ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ហ្នឹង​ទៅ ដើម្បី​ឱ្យឃើញ​ប្រសិទ្ធភាព​នៃ​សម្តី​របស់ ហ៊ុន សែន »​។​

 

​មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ហ៊ាន​ចេញមុខ​បញ្ជា​បែបនេះ ដោយ​សម្អាងថា ប្រព័ន្ធតុលាការ​កម្ពុជា អាចឱ្យ​នីតិប្រតិបត្តិ ក្ដាប់​នយោបាយ​ព្រហ្មទណ្ឌ តាមរយៈ​ការដាក់​ព្រះរាជអាជ្ញា​ឱ្យនៅ​ក្រោម​ក្រសួងយុត្តិធម៌ ដែល​ស្ថាប័ន​ចំណុះឱ្យ​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល មាន​សិទ្ធិ​និយាយ និង​បញ្ជា​ឱ្យ​ដោះលែង​ក្នុង​ដំណាក់​បទ​ចោទ​នេះ​៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1221 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8370 នាក់
ខែនេះ :
27923 នាក់
3 ខែនេះ :
61756 នាក់
សរុប :
2512463 នាក់