ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងលោកមេប៉ុស្តិ៍ធ្វើឆ្អឹងទទឹងកលោកមេឃុំជ្រោយស្តៅប្រឌិតរឿងទម្លាក់កំហុសថាមេប៉ុស្តិ៍បាញ់គម្រាមដើម្បីចង់ជ្រេចេញអោយឆ្ងាយស្រួលពុករលួយ!
Sat,12 January 2019 (Time 08:10 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 4394នាក់)


 
ខេត្តបាត់ដំបង ​៖ លោក ​ហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅច្រានចោលព័ត៌មាន ដែល  គេហទំព័រកាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះថា៖ សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសងមិនបាន​ថាជារឿងបំភ្លៃខុសពីការពិតដែលមិនអាចទទួលយកបាន។
  នៅរសៀលថ្ងៃទី១១មករាឆ្នាំ២០១៩ នេះអ្នកសារព័ត៌មានខ្មែរជាយដែនបានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅ លោកបានបញ្ជាក់ប្រាប់ ថា៖ ពិតជាមួយដ៏គួរអោយហួសចិត្តរកគិតមិនយល់មែនដោយសារតែកាសែតដ៏ល្បីឈ្មោះកោះសន្តិភាព ចុះផ្សាយខុសពីការពិតបែបនេះ ព្រោះតែយករឿងចចាមអារាមគ្មានកាពិតមកផ្សាយទៅរួចទាំងដែលគេមិនបានសាកសួរព័ត៌មានពីរូបលោកសោះ។  លោកមេប៉ុស្តិ៍បន្តអោយដឹងទៀតថា៖ តាមពិតទៅរឿងរ៉ាវនេះកើតឡើងដោយសារ តែលោកមេឃុំជ្រោយស្តៅឈ្មោះ លោកហ៉ីនណាគ្រីគាត់ខឹងនឹងរូបលោកដែលចចាមេប៉ុស្តិ៍នេះដែលបានលើកឡើងក្នុង អង្គប្រជុំប្រចាំខែនៅសាលាឃុំកាលពីថ្ងៃទី២៨ខែ មិថុនា ឆ្នាំ ២០១៨មុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  និតិកាលទី៦ ឆ្នាំ២០១៨ បញ្ហាផ្តល់ អត្រានុកោលដ្ឋាន យកកំរ៉ៃសេវាពីពលរដ្ឋ ដោយ ពលរដ្ឋធ្លាប់បានមកប្តឹងលោកមរប៉ុស្តិ៍ដល់បន្ទប់ធ្វើការថា៖ ហេតអី ធ្វើសំបុត្រ បញ្ជាក់កំណើត យកលុយពីខ្ញុំ៣០០០០រៀល  ខ្ញុំអោយ២០០០០រៀល គេ អត់យក  ចុះលឺគេផ្សព្វផ្សាយថាអត់យកលុយហើយ លោកស្រី ពេជ្រផល្លី  ជាក្រុមប្រឹក្សាឃុំមកពី គណបក្ស សង្គ្រោះជាតិក៏បាន រាយការណ៍មកប៉ុស្តិ៍បែបនេះដែរ។  លោកគ្រាន់តែចង់អោយ មន្ត្រីនៅសាលាឃុំបំរើពលរដ្ឋអោយបានល្អធ្វើតាមគោលការណ៍ដែលក្រសួងដាក់មកអោយបំរើពលរដ្ឋអោយបានល្អដើម្បីអោយពួកគាត់ស្រលាញ់គណបក្សប្រជាជនប៉ុណ្ណោះ។  ស្រាប់តែតាំងពីពេលនោះមកលោកមេឃុំមានគំនុំគុំគួនជាមួយរូបលោកដោយចាត់ទុករូបលោកជាឆ្អឹងទទឹងក របស់គេទៅវិញ។ ឃើញមុខលោកពេលណាក៏ដើរគេច សូមតែលោកទូរស័ព្ទទំនាក់ទំនងកាងារក៏លំបាកភាគតិតណាស់ដែលគាត់លើកនោះ។គឺលោកដឹងច្បាស់ថាលោកហ៉ីនណាគ្រី មេឃុំជ្រោយខឹងនិងគុំគួនរូបលោកដោយគាត់គិតថា រូបលោកគឺជាឆ្អឹងទទឹងកដែលធ្វើអោយ លោកមេឃុំនិងបក្ខពួក ពិបាកក្នុងការ ប្រព្រឹត្តអំពើពុករលួយ។ 
លោក  ហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅបានបន្តអោយដឹងទៀតថា៖រឿងដែលកាសែត កោះសន្តិភាពបានចុះផ្សាយកាលពីថ្ងៃមេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសងមិនបាន​ថាជារឿងបំភ្លៃខុសពីការពិតដែលមិនអាចទទួលយកបានឡើយ។ដោយលោកបញ្ជាក់លោកមិនបានផ្ទះនៅក្បែផ្ទះដើម្បីគំរាមលោកមេឃុំនោះឡើយ។រឿងពិតគឺនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នោះលោកទទួលស្គាល់ថាមានការផ្ទុះអាវុធមែនតែគឺផ្ទុះនៅក្នុងផ្ទះរបស់លោកខ្លួនឯងប៉ុណ្ណោះដោយសាររៀលកៃមួយគ្រាប់លោកមេប៉ុស្តិរំលឹកថា៖ដោយសារតែថ្ងៃនោះលោកបានចូលរួមកម្មវិធីផឹកស៉ីបន្តិចបន្តួចនៅផ្ទះឈ្មោះវឿននៅខាងខាងជើងប៉ុស្តិ៍រដ្ឋបាលដែលជាមិត្តភក្តិរបស់លោក ដាំ មករា អនុប្រធានការិយាល័យកំរិតធ្ងន់ខេត្តបាត់ដំបងនោះតាំងម៉ោងជាង១៧ល្ងាចរហូតដល់ម៉ោង១៨និង៥០នាទីទើបលោកប្រញាប់ត្រឡប់ទៅផ្ទះវិញដោយកលាំងសម្ងាត់រាយការណ៍ថា មុខសញ្ញាចែកចាយថ្នាំញៀនដែលទើបត្រឡប់មកពីថៃនោះបានមកធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចផ្លូវលំ បំបែកទៅស្រែក្បែផ្លូវរថភ្លើងម្តុំផ្ទះលោកហ៉ីនណាគ្រីមេឃុំជ្រោយស្តៅ ពេលដែលលោកចូលទៅយកកាំភ្លើងខ្លី ម៉ាកK59  ហើយបាន អាមេបញ្ចូលគ្រាប់ស្រាប់តែរៀកៃផ្ទុះមួយគ្រាប់ក្នុងផ្ទះរបស់លោកដោយត្រូវហ្នឹងជញ្ជាំងបន្ទប់ទឹក។    ពេលនោះដោយប្រញាប់ពេកលោកភ្លេចពាក់អាវក៏បាន រត់នៅពួកស្ទាក់នៅចំណុចផ្លូវរថភ្លើងក្បែរផ្ទះលោកមេឃុំប្រហែល៣៥ម៉ែត្រដោយក្រាបនិងផ្លូវរថភ្លើងដើម្បីរងចាំមុខសញ្ញាមកដល់នៅពេលនោះក៏ឃើញភ្លើងម៉ូតូជនសង្ស័យមកដល់មែនតែទំនងជាគេដឹងខ្លួនក៏បានជិះគេខ្លួនបាត់ទៅខណះនោះលោករត់តាមរហូតបាត់ស្បែកជើងទៀតផង។លុះព្រឹកថ្ងៃទី១១ខែធ្នូ២០១៨ទើបលោកដឹងថាយប់មិញនោះលោកហ៉ីនណាគ្រី ខ្លួនឯងបានទៅប្តឹងលោក ឈៀមអេង អនុភូមិជ្រោយស្តៅ  លោក ថាច់ សុខា នាយរងប៉ុស្តិ៍  និងលោក ទួនសារិទ្ធ ថារូបលោកមានការគំរាមកំហែងចង់ធ្វើអ្វីៗលើរូបគាត់ដែលរឿងទាំងអស់នេះគាត់ចោទផ្ទុយពីកាពិតព្រោះខ្ញុំនិងគាត់ពុំដែលមានទំនាស់ពាក្យសម្តីគ្នាសូម្បីតែមួយម៉ាត់ឡើយ ម្យ៉ាងទៀតក្នុងកិច្ចប្រតិបត្រការណ៍ម្នាក់ឯងនេះក៏ពុំប៉ះពាល់សិទ្ធិលំនៅឋាននិងពាក្យសម្តីដល់លោកហ៊ីនណាគ្រីក្នុងនោះដែរ។ហើយរឿងនេះខាងអធិការក៏បានចុះស្រាវជ្រាវក្នុងការផ្ទុះអាវុធដោយសាររៀលកៃនេះដែរដោយតែស្ងាត់រយះពេល១ខែស្រាប់តែកាសែតកោះសន្តិភាពចុះផ្សាយឆ្ងាយពីពិតយ៉ាងខ្លាំងដែលលោកមិនអាចទទួលយកបានទេលោកក៏សូមសំណូមពរអោយកាសែតកោះសន្តិភាពចុះមកស្រាវជ្រាវនៅមូលដ្ឋានអោយបានច្បាស់និងចុះផ្សាយបំភ្លឺពីរូបលោកផងកុំចុះផ្សាយបំផ្លឹលធ្វើអោយមហាជនយល់ច្រឡំ។ទោះជាយ៉ាងណាមហាជនរងចាំមើលថាការពិតយ៉ាងម៉េចតើលោកមេប៉ុស្តិ៍ពិតជាបាញ់គំរាមលោកឃុំជ្រោយស្តៅ ព្រោះក្តៅក្រហាយរឿងហាមមិនអោយបើកល្បែងឬក៏រឿងពិតជាខឹងលោកមេប៉ុស្តិ៍ធ្វើឆ្អឹងទទឹងកលោកមេឃុំជ្រោយស្តៅប្រឌិតរឿងទម្លាក់កំហុសថាមេប៉ុស្តិ៍បាញ់គម្រាមដើម្បីចង់ជ្រេចេញអោយឆ្ងាយស្រួលពុករលួយ។សូមអោយអធិការកិច្ចក្រសួងមហាផ្ទៃចុះបើកការស៉ើបអង្កេតផងទាន៕
 
 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1400 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8549 នាក់
ខែនេះ :
28102 នាក់
3 ខែនេះ :
61935 នាក់
សរុប :
2512642 នាក់