ទីតាំងស្ដុកឈើលេខពីរឥតច្បាប់មួយកន្លែងរបស់ឈ្មួញគ្មានសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាប!
ឧត្តរមានជ័យ៖ទីតាំងកន្លែងស្ថុកឈើឥតច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាស្ដុកឈើរបស់ឈ្មួញ
ជាក់ស្ដែងនៅ ថ្ងៃ សុក្រ ទី ១១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៤ និង១០ នាទី ល្ងាច សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាពនៅកន្លែងទីតាំងស្ដុកឈើនោះដោយផ្ទាល់និងបានឃើញគំនរឈើស្ដុកនៅក្នុងទីនោះ ជាច្រើនរាប់សិបម៉ែត្រគីប។
សូមឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងបាទទានដែលនៅសព្វថ្ងៃនេះបទល្មើសព្រៃឈើកំពុង ហូរចូលមកលាក់ទុកនៅក្នុងស្រុកត្រពាំងប្រាសាទយ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្វជំនាញ មន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើ លោក ជៀល សុផល តែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទើបបទល្មើសឈើទាំងនោះកើតមានឡើងគគ្រឹកគគ្រេងជាថ្នូរទៅនិងការមិនបង្ក្រាបឡើយ។
ឈើជាច្រើនម៉ែត្រគីននោះត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុកនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ៕ដោយ: សុខ សាវ៉េត