សម្តេចតេជា ហ៊ុន សែន បញ្ជាឲ្យទុកតែមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ក្រៅពីនេះដកចេញទាំងអស់
(ភ្នំពេញ)៖ ក្តៅៗយោងតាមគេហទំព័រ freshnewsasiaសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។
ការសម្រេចយ៉ាង ដូច្នេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបសំណេះសំណាលអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នា២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មុនមកទីនេះខ្ញុំបានធ្វើរឿងមួយគឺ សម្រួលតាមច្រកព្រំដែន គឺតាមច្រកព្រំដែន ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះចំណែកស្ថាប័នផ្សេងៗត្រូវជម្រុះចោល»។ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មានការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជាមិនស្លាប់នោះដែរ។ តែទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងចំពោះសសរស្តម្ភរបស់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ រាល់ទំនិញទាំងឡាយផលិតនៅក្នុងអាស៊ី ដែលមិនប៉ះពាល់ដល់សុខភាពមួយចំនួន មិនត្រូវបានបង់ពន្ធទេ លើកលែងតែស្រា បារី និង....ជាដើម ។ ចំពោះសមត្ថកិច្ច ដូចប៉ូលិសសេដ្ឋកិច្ច និងកាំកុងត្រូលពេទ្យសត្វមន្ត្រីជលផល ត្រូវអស់វត្តមានពីច្រកអន្តរជាតិ តាំងពីឆ្នាំ 2015 មកម្លេះ !តែចំពោះប្រទេសកម្ពុជាវិញគេសង្កេតឃើញថានៅគ្រប់ច្រកទាំងអស់មិនថាតែច្រកទ្វារអន្តរជាតិឬច្រកតំបន់ទេសូម្បីតែច្រករបៀងក៏បានមន្ត្រីជំនាញទាំងនោះដាក់ប៉ុស្តិ៍ត្រួតពនិត្យផងដែរទើបតែនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។ទោះជាយ៉ាងណាគឹងរងចាំមើលថាតើបទបញ្ជារសម្តេចមានប្រសិទ្ធភាពប៉ុណ្ណាដែរ៕