ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋចោទប្រកាន់មេប៉ុស្តិ៍ប៉ោយប៉ែតមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារតែលោកអ៉ឹមសុភារះឆ្លើយថាមិនដែលអសកម្មឡើយ!
Sun,13 January 2019 (Time 02:57 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1417នាក់)


ក្រុងប៉ោយប៉ែត៖ ពិតជា  យីអ៊ុនដាក់  អារ័ក្ស ធ្វើមែនលោក អ៊ឹម សុភារះ មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែត  ដែលគេល្បីថា៖បំរើសេវ៉ា ពលរដ្ឋមិនបានល្អ ហើយកន្លងទៅថ្មីៗនេះផ្ទុះរឿងអាស្រូវថាចាឈ្មួញរកស៊ីរថយន្តចង្កូតស្តាំនិងត្រូវបានគយចល័តបង្ក្រាបចាប់យករថយន្តស៊េរីទំនើបអស់មួយគ្រឿងទៀតស្រាប់តែពេលនេះពលរដ្ឋចោទប្រកាន់ថាជាមន្ត្រីគរបាលយុត្តិធម៌ ដែលមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារទៀតផង។
កាលពីព្រឹកថ្ងៃទី ១៣ ខែមករា   ឆ្នាំ២០១៩នេះការិយាល័យសារព័ត៌មានខ្មែរជាយដែនបានទទួលការសំណូមពរពីជនរងគ្រោះអោយយើងធ្វើចុះផ្សាយអំពីករណីបង្កហឹង្សាដោយចេតនា មកទល់ពេលនេះ ពលរដ្ឋមិនទាន់ទទួលបាន យុត្តិធម៌ដែលហេតុការណ៍នេះបានកើតឡើង នៅមុនបុណ្យភ្ជុំបិណ្យ ឆ្នាំ២០១៨ នាពេលកន្លងទៅ មានរយះពេល៤ខែមកហើយ សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានបិតការសិើុបអង្កេត រឿងជនរងគ្រោះឈ្មោះ ធុល ជីវ៉ា ភេទប្រុស អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត នៅវេលាម៉ោងជាង០២រសៀល ប៉ុន្តែអ្វី ដែលពលរដ្ឋមិនអាចទទួលយកបាននោះ ខាងសមត្ថកិច្ចប៉ុស្តិ៍ ដែលគ្រប់គ្រងដោយ លោក អ៊ឹុម សុភារះ ដែលជានាយប៉ុស្តិ៍ ធ្វើជាព្រងើយកន្តើយ ដូចមិនដឹងរឿងអ្វីសោះ ជាង៤ខែហើយ បណ្តោយឱ្យជនបង្ក រួចខ្លួន តើពលរដ្ឋ សង្ឃឹមអ្វី បើសមត្ថកិច្ចមិនធ្វើការ  បម្រើពលរដ្ឋ។
ជុំវិញការចោទប្រកាន់នេះ   លោកអ៉ឹងសុភារះ បានឆ្លើយប្រាប់ថា៖ការលើកឡើងនេះដូចជាមិនពិតទេ ព្រោះលោក តែងតែមប្រើពលរដ្ឋមិនអោយមានថ្នាំងថ្នាក់ចិត្តឡើយឆ្លើយតបភ្លាមៗ តែម្តងចង់បញ្ជូនឬសម្រុះសម្រួលគ្នាគឺលោកតែធ្វើការអោយមិនសូវយ៉ឺតយ៉ាវទេ ។តែលោកបញ្ជាក់គួរអោយពលរដ្ឋនោះមកជួបលោកសិនទៅមើល!ព្រោះលោកចង់ដឹករឿងអីពិតប្រាកដបើថាលោកព្រងើយកន្តើយមិនយកចិត្តដោះស្រាយនុះ។
តែទោះជាយ៉ាងណាមហាជនលើកឡើងថាពិតជា  យីអ៊ុនដាក់  អារ័ក្ស ធ្វើមែនលោក អ៊ឹម សុភារះ មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែត  ដែលគេល្បីថា៖បំរើសេវ៉ា ពលរដ្ឋមិនបានល្អ ហើយកន្លងទៅថ្មីៗនេះផ្ទុះរឿងអាស្រូវថាចាឈ្មួញរកស៊ីរថយន្តចង្កូតស្តាំនិងត្រូវបានគយចល័តបង្ក្រាបចាប់យករថយន្តស៊េរីទំនើបអស់មួយគ្រឿងទៀតស្រាប់តែពេលនេះពលរដ្ឋចោទប្រកាន់ថាជាមន្ត្រីគរបាលយុត្តិធម៌ ដែលមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារទៀត។គួរបញ្ជាក់ថា៖ចំពោះមន្ត្រីនគរបាលយុត្តិធម៌  ដែលប្រជាពលរដ្ឋបានដាក់បណ្តឹងបរិហារទៅជនណាមួយ តែមន្ត្រី ទាំងនោះ មិនបានបើកការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ  ទោះជានៅក្នុង ច្បាប់មិនមានមាត្រាចែងអំពើទង្វើនេះក៏ដោយ ក៏ទាក់ទងទៅនឹងក្រមសីលធម៌ វិជ្ជាជីវៈជានគរបាល យុត្តិធម៌ ដែលបានស្បថនៅព្រះអង្គដងកើ ដើម្បីបានទទួលនូវងារជានគរបាលយុត្តិធម៌ បានលើ អំពីតួនាទីរបស់ខ្លួនដែលជានគរបាលយុត្តិធម៌ ដែលត្រូវបំពេញកាតព្វកិច្ច បំរើរាស្រ្ត ។ មួយវិញទៀតភាគី ដែលរងការខាតបង់ ដោយសារតែសមត្ថកិច្ចនគរបាលយុត្តិធម៌មិនចាត់វិធានការ ខ្លួនអាចដាក់ពាក្យ បណ្តឹងទៅក្រសួងមហាផ្ទៃ ដោយរៀបរាប់អំពីភាពអសកម្មទាំងអស់របស់មន្ត្រីរូបនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
593 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7742 នាក់
ខែនេះ :
27295 នាក់
3 ខែនេះ :
61128 នាក់
សរុប :
2511835 នាក់