ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​គាំទ្រ​បក្ស​ប្រ​ឆាំង​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា
So,24 November 2019 (Time 07:33 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1011នាក់)


ដូចការ​គ្រោង​ទុក​ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​គឺ​ជា​យុវជន​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅថ្ងៃ​អាទិត្យ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​។​ ជា​បាតុកម្ម​ដែល​ត្រូវ​បាន​អ្នក​រៀប​ចំ​អះអាង​ថា ដើម្បី​បង្ហាញ​ទៅ​​សហគមន៍​អន្តរ​ជាតិ​ពី​បញ្ហា​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា និង​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។

 

ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​ក្រុង​ភូសាន់ ប្រទសកូរ៉េ​ខាង​ត្បូង​ដែល​មាន​គ្នា​ប្រមាណ​ជាង​២០០​នាក់​(បើ​តាម​អ្នក​រៀបចំ)​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ស្រប​ពេល​ប្រទេស​កូរ៉េ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កូរ៉េ​នៅថ្ងៃ​ចន្ទ​ស្អែក​នេះ។

 

លោក យឹម ស៊ីណន ជាអ្នករៀប​ចំបាតុកម្ម​នេះ​បានថ្លែងថា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ចង់​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ពីបញ្ហា​កំពុង​កើត​ឡើង​នៅប្រទេស​កម្ពុជា ដែល​មានការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​លោក សម រង្ស៊ី ត្រូវ​និរទេសខ្លួន​។ ​បើ​តាម​ លោក យឹម ស៊ីណន បាតុកម្ម​នេះ​ក៏​ទាម​ទារ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅពេល​ខាង​មុខ​ផង​ដែរ​។

 

សូមបញ្ជាក់ថា ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានលុប​ចោល​គម្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​កូរ៉េ​​ នៅពេលនេះ​ដោយ​សារ​​តែ​​ម្ដាយ​ក្មេក​របស់​លោក​កំពុង​ស្ថិត​នៅ​សង្គ្រោះ​បន្ទាន់ និង​ពិនិត្យ​ឃើញ​ថា ពិបាក​នឹង​សង្គ្រោះ​បាន។​

 

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​អះអាង​ថា ចំនួន​បាតុករ​ដែល​ធ្វើ​បាតុកម្ម​​គឺ​តិច​ជាង​ចំនួន​ពលរដ្ឋ​ដែល​គាំទ្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថ្លែងថា​អ្នក​ដែល​ធ្វើ​បាតុកម្មគឺ​ជាអ្នក​ដែល​មិន​យល់​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ។ លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ដែល​លោក សុខ ឥសាន អះអាង​ថា បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​ទាំង​នោះ​បាន​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ដូច​ពេល​នេះ​។

 

យ៉ាងណាក៏​ដោយ លោក យឹម ស៊ីណន ជា​អ្នក​រៀប​ចំបាតុ​កម្ម​បាន​ថ្លែង​ថា ចំនួន​មនុស្ស​ចូល​រួម​តិច​ឬ​ច្រើន​មិន​សំខាន់​នោះទេ​។ ​អ្វី​ដែល​សំខាន់​គឺ​ខ្លឹម​សារ​នៃ​បាតុកម្ម​ ដែល​ទាមទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឲ្យ​រស់​ឡើង​វិញ​នៅ​កម្ពុជា។

 

ទោះជា​យ៉ាង​ណា ការ​ដែល​ចំនួន​បាតុករ​ចូល​រួម​តិច​នៅ​ពេល​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅកូរ៉េ​លើក​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា ទំនង​មក​ពី​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅប្រទេស​នេះ​មាន​ការ​បែង​ចែក​គ្នា​ពីរ​ក្រុម​៕

 

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
483 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7632 នាក់
ខែនេះ :
27185 នាក់
3 ខែនេះ :
61018 នាក់
សរុប :
2511725 នាក់