ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដើម្បីអបអរសាទនៅថ្ងៃឆ្លងឆ្នាំ២០១៩ ចូល២០២០ ថៃបានស្នើ​សុំ​​​​​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​២​ថ្ងៃ ​រហូតដល់​ម៉ោង​២​រំលង​អធ្រាត្រ​
Fr,29 November 2019 (Time 10:42 )
ដោយ ៖ ចន្ធី (ចំនួនអ្នកអាន: 1089នាក់)


បន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ បាន​ស្នើ​សុំ​ដល់​ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ ​បាន​ធ្វើ​ដំណើរ​កម្សាន្ត ឆ្លងកាត់​ទៅមក​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​អ្វី​ទាំងអស់ រហូតដល់​ពេលយប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ចប់សព្វគ្រប់ ទើប​ដំណើរ​ការ​បិទ​ច្រក​ដូច​ធម្មតា​ឡើងវិញ តែ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ឆ្លើយតប​ទៅវិញ​ថា លោក​នឹង​សុំ​គោលការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច​សិន។

 

សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​ខេត្ត​ស្រះកែវ ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ បានរួម​គ្នា​ធ្វើ​ពិធី​សំណេះសំណាល​ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​មេត្រីភាព​ នៃ​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​ គឺ ខេត្ត​បន្ទាយមានជ័យ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ស្រះកែវ​រាជាណាចក្រ​ថៃឡង់ដ៍ ​ដែល​ពិធី​សំណេះសំណាល​នេះ​ ​​ធ្វើ​ឡើង​នៅក្នុង​សាលា ខេត្ត​បន្ទាយមានជ័យ​តែម្ដង។

 

ទាក់ទិន​ទៅនឹង​ខ្លឹមសារ​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​អភិបាលខេត្ត​ស្រះកែវ​បានលើកឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ចំណងមិត្តភាព​កម្ពុជា​-ថៃ ជាពិសេស ​គឺ​ចំណង មិត្តភាព​រវាង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​តែម្តង។ លោក​បាន​អះអាង​ថា ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​តទៅទៀត​នោះ លោក​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ ដោយ​សុំ​រយៈ ពេល​២​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ ថ្ងៃទី​៣០ និង​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​នា​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេសជិតខាង​ភូមិ​ផង​របង​នឹង​គ្នា​ចូល​ទៅលេង​កម្សាន្ត​តាម​សប្បាយ​រហូត​ទៅដល់​ម៉ោង​២​រំលង​អធ្រាត្រ ​ទើប​យើង​បិទ​ច្រក​ទ្វារ​អន្តរជាតិ​វិញ។

 

លោក​អភិបាល​ខេត្ត​ស្រះកែវ​បាន​បន្តទៀត​ថា នេះ​គ្រាន់តែ​ដាក់​សំណើ​មុន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខាង​កម្ពុជា​យល់ព្រម​ លោក​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​អី​ លោក​ចង់បាន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ បាន​ចូលរួម​អបអរសាទរ​ក្នុង​ឆ្នាំ​ថ្មី​២០២០​រួមគ្នា​នាពេលខាងមុខ​នេះ។ ជាមួយ​គ្នា​នេះ ​អភិបាលខេត្ត​ស្រះកែវ​​ ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​បន្ទាយ មានជ័យ​ក្នុងប្រទេស​កម្ពុជា សូម​មេត្តា​រួសរាន់​ផ្ដល់​ដំណឹង​ជូន​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​លឿន​បំផុត​លើ​សំណើ​ស្នើសុំ​របស់​លោក​នោះ​។​

 

លោក​អ៊ុំ ​រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ឆ្លើយតប​​វិញ​ថា សំណើ​នេះ​ ពិតជា​ល្អ​ណាស់​លោក​អាច​ទទួល​យកបាន​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​លោក​ត្រូវការ​ស្នើសុំ​បន្តទៅ​រាជរដ្ឋាភិបាល ជាពិសេស​ពី​ក្រសួងមហាផ្ទៃ ដើម្បី​សម្រេច​នា​ពេល​ខាងមុខនេះ​ ហើយ​ទោះ​ជា​យ៉ាង​ណា​ លោក​នឹង​ផ្ដល់​ដំណឹង​ជូន​ទៅ​សាលាខេត្ត​ស្រះកែវ​នៅ​ដើមខែ​ក្រោយនេះ​តែម្ដង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
929 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8078 នាក់
ខែនេះ :
27631 នាក់
3 ខែនេះ :
61464 នាក់
សរុប :
2512171 នាក់