ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យុវជន គង់ រ៉ៃយ៉ា ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន
Fr,29 November 2019 (Time 06:54 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1065នាក់)


ភ្នំពេញ៖ នៅ​ទី​បំផុត​ទៅ ​យុវជន​ គង់ ​រ៉ៃយ៉ា ​ដែល​គេ​ដឹង​ថា ​ជា​យុវជន ​កែម​ ឡី​និយម​ម្នាក់​ទៀត​​ ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ហើយ ​កាល​ពី​ព្រឹក​ថ្ងៃទី​ ២៩​ វិច្ឆិកា​ នេះ​។​ យុវជន​ គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ដោះលែង​ បន្ទា​ប់​ពី​យុវជន​ សួង ​នាគព័ន្ធ ​នៅ​ក្នុង​បរិបទ​នៃកា​រ​វិវត្តន៍​ស្ថាន​ការណ៍​ន​​យោបាយ​នៅ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​នា​រយៈពេល​ចុង​ក្រោយ​នេះ​។​ 

 

យុវជន ​គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ​ក៏​ប៉ុន្តែ​ត្រូវ​ចូល​ខ្លួន​មក​កាន់​តុលាការ​វិញ ​នៅ​ព្រឹក​ថ្ងៃទី​២០ ​ខែធ្នូ ​ខាង​មុខ​នេះ ​ដើម្បី​ទទួល​ការ​កាត់​ទោស​លើ​អង្គ​សេចក្តី​។ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់ ​លោកស្រី ​អ៊ុក ​រ៉េតគន្ធា ​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលាដំ​បូង​រាជ​ធានីភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី ២​៩ ​ខែ​វិច្ឆិកា​នេះ​។​ ការ​ដោះ​លែង​នេះ ​គឺ​បន្ទាប់​ពី​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​បើក​សវនាការ​អស់​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង ​ដោយ​មាន​ការ​សួរដេញ​ដោល​គ្នា​រវាង​ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោកស្រី ​អ៊ុក​ រ៉េតគន្ធា ​និង​លោក ​សំ ​សុខគង់ ​មេធាវី​ការពា​រ​ក្តី​ឲ្យ​លោក ​គង់ រ៉ៃយ៉ា​។​

 

​គួរ​ជំរាប​ជូន​ថា ​យុវជន​ គង់ រ៉ៃយ៉ា ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃទី ​០៩ ​កក្កដា ​ឆ្នាំ ​២០១៩ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​​ “​បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជា​អាទិ៍​”​​ ជា​មួយ​​នឹង​យុវជន​​ សួង ​​នាគព័ន្ធ​​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​​នៅ​ថ្ងៃ​បន្ទាប់​​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​រំលឹក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​លោក​បណ្ឌិត​​ កែម​ ឡី អ្នក​​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ ​ប៉ុន្តែ​យុវជន​ សួង​ នាគព័ន្ធ ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអា​សន្ន​វិញ ​កាល​ពី​ថ្ងៃទី ​១៥​ វិច្ឆិកា ​ហើយ​នៅ​ថ្ងៃនេះ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដោះលែង​យុវជន​ គង់​ រ៉ៃយ៉ា ​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​ផង​ដែរ ​បន្ទាប់​ពី​មេធាវី​ការពារក្តី ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​ជា​ថ្មី ​នៅ​ថ្ងៃទី ​១៥​ វិច្ឆិកា​។​

 

អ្វី​ជា​ការ​កត់​សំគាល់​ ការ​ដោះលែង​យុវជន​ កែម ឡីនិយម​​ ទាំងពីរ​ខាង​លើ​នេះ ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​វិវត្ត​ន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល​នា​រយៈពេល​ចុង​ក្រោយ​នេះ ​ពោល​គឺ​បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​។ ​សម្តេច​ ហ៊ុន សែន​ កាល​ពី​ថ្ងៃទី ​១៤​ វិច្ឆិកា ​បាន​ថ្លែង​ពី​ខេត្ត​កំពត​ដោយ​ឲ្យ​រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិធម៌​ពិនិត្យ​​លទ្ធភាព​​​ជា​មួយ​​ព្រះ​រាជ​អាជ្ញា ​ឲ្យមាន​ការ​ដោះលែង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​រាប់​សិប​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង ​«​រួម​គំនិត​ក្បត់​» ​ក្រោម​ផែនការ​មាតុភូមិនិវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​កាល​ពី​ថ្ងៃទី ​០៩​ វិច្ឆិកា​។ ​ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ផែនការ​នោះថា​ បាន​បរាជ័យ​ទៅ​ហើយ​។​

 

សូម​បញ្ជាក់​ដែរ​ថា ​នេះ​គឺ​ជា​លើកទី​២​ហើយ ​ដែល​យុវជន ​គង់ ​រ៉ៃយ៉ា ​បាន​ទទួល​ការ​ដោះ​លែ​ង​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះអា​សន្ន​។ ​យុវជន​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ ​ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ​កាល​ពី​ថ្ងៃទី​១៥​ ខែមីនា ​ឆ្នាំ​២០១៦​ ដោយ​រង​ការ​ចោទ​ពី​បទ ​«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​» ​បន្ទាប់​ពី​យុវជន​រូប​នេះ ​បាន​ប្រកាស​ឲ្យ​មហាជន​ចូល​រួម​ធ្វើ​បដិវត្ត​ន៍​ពណ៌ ​តាម​បណ្ដាញ​សង្គម​ Facebook​ កាល​ពី​ឆ្នាំ​២០១៥​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
414 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7563 នាក់
ខែនេះ :
27116 នាក់
3 ខែនេះ :
60949 នាក់
សរុប :
2511656 នាក់