ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុម​ឆបោក​ប្រាក់មានការចាត់តាំងតាម​របៀបខ្ចីប្រាក់រយៈពេលខ្លីយកទៅបង់ប្រាក់​ផ្ដាច់​នៅតាមធនាគារចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!
Tue,01 January 2019 (Time 06:45 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1152នាក់)


កំពង់​ស្ពឺ​ ៖​ ចេញក្បាច់បោកថ្មីទៀតហើយសូមបងប្អូន ប្រុងប្រយ័ត្នមុខសញ្ញា​ក្រុម​ឆបោក​ប្រាក់មានការចាត់តាំងតាម​របៀបខ្ចីប្រាក់រយៈពេលខ្លីយកទៅបង់ប្រាក់​ផ្ដាច់​នៅតាមធនាគារឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកជន​ដោយសន្យាសងម្ចាស់បំណុ លវិញក្នុងរយៈពេលឆាប់​ និងសន្យាផ្ដល់ការប្រាក់ខ្ពស់។
 
កាលពីថ្ងៃទី១ខែមករា ឆ្នាំ ២០១៨នេះកំលាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិ​ត​ធ្ងន់​ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ បានបេីកប្រតិបត្ដិការ​ស៊ើប​អ​ង្កេត​ស្រាវជ្រាវ​តាមបណ្ដឹងរបស់ជនរងគ្រោះ​ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័​ន្ធចំ​នួន​ ០២​ នាក់​ ៖
១-ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ ភេទស្រី​ អាយុ​ ៣៧ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​ 84E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី៦​ សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ដេីរតួរ​ជាអ្នកខ្ចីប្រាក់​ (ធ្វើ​ជាកូនបំណុល​)​។ 
២-ឈ្មោះ​ស៊ុន​ សុភា​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ រស់​ នៅ​ភូមិ​អណ្ដូង​ ឃុំត្រពាំ​ងគង​ ស្រុក​សំរោង​ទង​ខេ​ ត្ត​កំពង់​ស្ពឺ​ ដេីរតួរ​ជាអ្នកសម្របសម្រួលលេីការរក​អ្នកមានប្រាក់​(ជំនួយការ​ផ្នែក​ច្បាប់​ និងធានាផ្នែកហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយចំ​នួន​ទៀត​បានគេ​ចខ្លួន​។ 
រឿងរ៉ាវ​ដំបូង​នោះគឺក្រុមគេដេីរតួស្វែងរកអ្នកមាន​ប្រាក់​ និងប្រកបមុខរបររកសុីចងការប្រាក់​ បន្ទាប់​មកផ្ដល់លេខទូរស័ព្ទអោយទៅបក្ខពួក​ខ្លួន​ខ្ចីប្រាក់​ ទូរស័ព្ទ​ប្រាប់​ថាមានគេចង់ខ្ចីប្រាក់បង់​ផ្ដាច់នៅតា​មធនាគារឯកជន​ ដេីម្បីសុំខ្ចីបន្ដទៀត​ដោយ​គេខ្ចីរយៈពេលខ្លីទេនិងផ្ដល់ការប្រាក់ខ្ពស់​។ បន្ទាប់​ពី​ទំនាក់ទំនង​គ្នា​រួចគឺគេបាននាំមនុស្សម្នាក់ដេី​រតួជាអ្នកធ្វេីឯកសារ​ខ្ចី​ប្រាក់​អតិថិជន​កន្លងមក​)​ដេីម្បី​ឲ្យ​ម្ចាស់​បំណុល​ចង់សួរនាំថា​តេីប្រាក់ដែលត្រូវផ្ដល់មកវិញបាន​ លឿនទេ​? ប៉ុន្មា​នថៃ្ងដែរ​ ពេលនោះ​ក្រុម​គេដែលបានរៀបចំរួចជា​ស្រេច​ បានឆ្លេីយថាឯកសារនេះមិនយូរទេឆាប់ៗ​ ២​ ឫ​ ​៣​ថៃ្ង​បានលុយហេីយ។បន្ទាប់​ពីបានប្រាក់ពីម្ចាស់បំណុ​ល​រួចគឺគេបានណាត់ថានៅពេលខាងធនាគារហៅ​បេីកប្រាក់គឺគេនិងនាំម្ចាស់បំណុលទៅបេីកប្រាក់ផ្ទាល់តែ​ម្ដងកុំអោយពិបាកយកមកសងដល់ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់ថៃ្ងណាត់គឺគេបាននាំម្ចាស់បំណុល​ទៅ​មែន​ តែទៅដល់ធនាគារ​ ពួកគេប្រេី​ល្បិចមួយទៀតគឺធ្វេីភ្លេចយកអត្ដសញ្ញាណប័ណ្ណជាដេីម(ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​)គេបានសុំពេលមក​យ​កឯកសារនៅផ្ទះ​ រួច​ក៏គេ​ចខ្លួនរហូត(រឿងចម្លែកបំផុតគឺម្ចាស់បំណុល​មុនឲ្យប្រាក់ខ្ចីគឺគាត់ចង់មេី​លឯកសារដែលកូន​បំណុល​ជំពា​ក់​ខាងធនា​គារមួយណា​ ហេីយលុយ​ដែលនៅ​ស​ល់មានប៉ុន្មានជាក់ស្ដែង​ តែឯកសារ​ដែលគេយ​ក​មកបង្ហាញ​នោះគឺជាឯកសារក្លែង​ទាំ​ងអស់ដែលឈ្មោះស៊ុន​សុភា​ ជាអ្នករៀបចំអោយ។ 
តាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថាក្រុមនេះ​នៅមានបក្ខពួកមួយចំនួនទៀត​ ដែលខាងជំនាញ​កំពុង​តែបន្ដនីតិវិធីស្រាវជ្រាវដេីម្បីធ្វេីការឃាត់ខ្លួ​នយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​។
ជាការសំណូមពររបស់ជំនាញ​ ជូនដល់បងប្អូនប្រ​ជាពលរដ្ឋដែលមានមុខរបររកសុីចងការប្រាក់ល​ក្ខណៈឯកជន​ សូមមេត្ដាប្រុងប្រយ័ត្ននិងពិនិត្យមេី​លមនុស្ស​ ឯកសារអោយបានជាក់លាក់មុននិងផ្ដល់ប្រាក់កម្ចីជូនទៅកូនបំណុល​ ព្រោះបច្ចប្បន្នក្រុមនេះមានបណ្ដាញនិង​មេក្លោង​ជាអ្នកមានអំ​ណាចខ្លាំងនៅពីក្រោយខ្នង​ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេមិន​ព្រមឆ្លេីយដាក់មេ​ក្លោងជាដាច់ខាត​ និយាយ​រួម​ខ្លាំងជាងមេចោរប្លន់ទៅទៀត​ ដោយពួកគេត្រូវបានមេក្លោងបញ្ចេះថានេះជារឿងកិច្ចសន្យាមិនមែន​រឿងព្រហ្មទណ្ឌនោះទេ​ ទោសមិនជាប់ពន្ធនាគារ​ទេ​ យ៉ាង​ច្រើន​គេ​ត្រឹម​ឲ្យ​តែ​សងប្រាក់ទៅដេីមបណ្ដឹងវិញតាម​លទ្ធ​ភាពតែប៉ុណ្ណោះ​ ត្រង់​ចំណុចនេះហេីយអ្នក​ដែល​ចាញ់បោកគេ​គឺក្លាយជាឧបករណ៍របស់មេ​ក្លោង​ សំរាប់ប្រេីដេីរបោកប្រាស់ប្រាក់ពីជនរងគ្រោះ​ព្រោះតែជឿ​ការញុះញង់និងការធានាពី​មេរបស់ពួកគេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
546 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7695 នាក់
ខែនេះ :
27248 នាក់
3 ខែនេះ :
61081 នាក់
សរុប :
2511788 នាក់