ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកផ្កាយ៤ ធឹមសុផា យកក្រុមគ្រួសាររបស់ខ្លួន១១នាក់ មកកាន់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានលក្ខណៈជាអគ្គនាយកដ្ឋាន ពូជនិយម
Mon,14 January 2019 (Time 12:23 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1002នាក់)


សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយនាយឧត្តមសេនីយ៍ធឹម​ សុផា​ ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​រួមមាន :
 
១- លោកឧត្តមសេនីយ៍ទោ​ សុក្រឹត្យ​ ថនឥស្សរា​ អគ្គនាយករង​ ត្រូវជាកូនប្រសារ​ និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក​ ណយ​ ចរិយា ត្រូវជាកូនប្រសារលោក ធឹម សុផា (២ឆ្នាំឡើងពិនាយរងការិយាល័យដល់អគ្គនាយករង​ និងពីសក្តិ៣ដល់ផ្កាយ២​ កំពុងធ្វើសំណើសុំផ្កាយ៣)។ 
 
២-​ លោកវរសេនីយ៍ត្រី​ ណយ​ សុភិរុណ​ អនុប្រធាននាយកដ្ឋានសវនកម្មទី១​ ត្រូវជាកូន​របស់ ធឹម សុផា មានវ័យ២១ឆ្នាំ​ រៀនអត់ចប់ទី១២​ (២ឆ្នាំឡើងពីព្រឹន្ទបាលដល់សក្តិ៤​ កំពុងស្នើសុំ៤កន្លះ​ និងផ្លោះពីនាយរងការិយាល័យ​ ទៅជាអនុប្រធាននាយកដ្ឋាន​)​ ដោយមានគោលបំណងស្នើសុំឡើងតួនាទីជាអគ្គនាយករងនៅឆ្នាំ២០២០​មុនឪចូលនិវត្ត​២០២០។
 
៣-​ លោកស្រីវរសេនីយ៍ទោ​ ណយ​ សុផារត្ន​ ត្រូវជាកូន​របស់លោក ធឹម សុផា នាយរងការិយាល័យ​បុគ្គលិក​ (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប​)​ ពុំដែលមកធ្វើការ​ ប៉ុន្តែសក្តិ​ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។ 
 
៤-​ លោកវរសេនីយ៍ទោ​ ស​ វុត្ថា​ ត្រូវជាកូនប្រសារ​លោក ធឹម សុផា (ប្តីរបស់ណយ​ សុផារត្ន)​ ជានាយរងការិយាល័យភស្តុភារ​ និងគណនេយ្យ​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានសវនកម្មទី១​ (ចូលក្របខណ្ឌឆ្នាំ២០១៧)។ 
 
៥-​ លោកស្រី​ អនុសេនីយ៍ឯក​ ណយ​ ចរិយា​ ត្រូវជាកូន​របស់ លោក ធឹម សុផា (ប្រពន្ធរបស់​ សុក្រឹត្យ​ ថនឥស្សរា)​ ជានាយរងការិយាល័យវិភាគពត៌មានសវនកម្ម​ ចូលក្របខណ្ឌឆ្នាំ២០១៨​ (១ឆ្នាំឡើងសក្តិ៣ដង)។ 
 
៦-​ លោកឧត្តមសេនីយ៍ទោ​ ណយ​ សុផានរិន្ទ​ ត្រូវជាកូន​របស់លោក ធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភស្តុភារ​ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង
 
៧-​ លោកឧត្តមសេនីយ៍ទោ​ សាន​ ស៊ីណា​ ត្រូវជាប្អូនថ្លៃ​ ប្រធាននាយកដ្ឋានសវនកម្មទី១
 
៨-​ លោក​ ស​ វុទ្ធី​ ត្រូវជាដន្លង​លោក ធឹម សុផា (ឪពុករបស់ស​ វុត្ថា)​ ជាអនុប្រធាននាយកដ្ឋានសវនកម្មទី២​ កំពុងស្នើឡើងជាអគ្គនាយករង
 
៩-​ លោកវរសេនីយ៍ត្រី​ គូ​ ប្រុស​ ត្រូវ​ជាក្មួយប្រុសលោក ធឹមសុផា កាន់នាយរងការិយាល័យសវនកម្មទី៣
 
១០-​ លោកវរសេនីយ៍ត្រី​ ហាវ​ ហឿម​ ត្រូវជាក្មួយ​លោក ធឹមសុផា កាន់ដំណែងជានាយរងការិយាល័យសវនកម្មទី២​ 
 
១១-​ លោក​វរសេនីយ៍ទោ​ អ៊ុង​ សាខន​ (ពូរបស់សុក្រឹត្យ​ ថនឥស្សារា)​ នាយរងការិយាល័យរដ្ឋបាល​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុបក្រៅពីនឹងនៅមានក្មួយ​ ប្អូនជីដូនមួយ​ និងសាច់ថ្លៃជាច្រើននាក់ទៀតដែលបម្រើការងារក្នុងអង្គភាពតែមួយ។
 
ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងតាមស្រាវជ្រាវយកភស្តុតាងដេីម្បីសាកសួរសម្ដេចក្រឡាហោម សខេង
ដេីម្បីដោះស្រាយបញ្ហា ក្រសួងគ្រួសារនិយម ខណៈដែលពលរដ្ឋជាច្រេីនមិនត្រូវមានឱកាសកាន់កិច្ចកាទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់អោយគូច ធឹម សុផា អស់ទៅហេីយ ។ ករណីនេះមិនអាចលេីកលែងបានទេ «មិនអោយរួចខ្លួនដាច់ខាត»

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1093 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3726 នាក់
ខែនេះ :
16116 នាក់
3 ខែនេះ :
55862 នាក់
សរុប :
2481571 នាក់