ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យបរិមាណនិងគុណភាពប្រេងឥន្ទនៈនៅតាមស្ថានីយមួយចំនួននៅក្នុងខេត្ត
Tue,15 January 2019 (Time 08:50 AM)
ដោយ ៖ កាកា (ចំនួនអ្នកអាន: 1067នាក់)


ខេត្តកំពង់ឆ្នាំង៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជា មួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និង គុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅក្នុងខេត្ត បានកំពុងលក់ជូនអតិថិជន  ។
 
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា កន្លងមកនៅខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញរបស់សាខាកាំកុងត្រូលខេត្ត បានចុះអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនានាក្នុងខេត្តអោយចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា  ក្នុងការលក់ប្រេងឥន្ទនៈជូនពលរដ្ឋ គឺមិនត្រូវកេងបន្លំទាំងបរិមាណ និង គុណភាពនោះទេ ចំពោះតម្លៃត្រូវលក់តាមការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មដែលប្រកាសអោយលក់ ។ 
 
លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និង បង្រ្កាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានអោយបញ្ជាក់ថា រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៤កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីជំនាញររកឃើញថា ស្ថានីយ៍ឥន្ធនៈទាំងបួនកន្លែងនេះ មាន២កន្លែងខុសទាំងបរិមាណ និង គុណភាព រីឯស្ថានីយ៍ប្រេងចំនួន២កន្លែងទៀត មួយកន្លែងខុសបរិមាណតិចតួចនិងមួយកន្លែងទៀត ខុសគុណភាពបន្តិច។ 
 
ស្ថានីយ៍ប្រេងទាំង៤កន្លែងនេះ មានភាពមិនប្រក្រតីតិចតួច  អាចកែតម្រូវបាន​ តាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។ 
 
លោកអនុប្រធាននាយកដ្ឋានបានអោយដឹងទៀតថា ជានិច្ចកាលក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹង បន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ទូទាំងប្រទេស ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារ
ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និង កែតម្រូវឲ្យបានសមស្របឡើងវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1513 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8662 នាក់
ខែនេះ :
28215 នាក់
3 ខែនេះ :
62048 នាក់
សរុប :
2512755 នាក់