ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិ«ឈរតាមគោលជំហរ‍»របស់បក្ស
Di,05 November 2019 (Time 08:45 )
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1000នាក់)


ភ្នំពេញ៖ ខណៈ​យោធា​និង​អាជ្ញាធរ​កម្ពុជា​កំពុង​រឹតបន្តឹង​ខាង​សន្តិសុខ​តាម​ព្រំដែន​ ដើម្បី​ត្រៀម​ចាប់​ខ្លួនមេដឹកនាំ​និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និរទេស​ក្រៅ​ប្រទេស លោក​ សម រង្ស៊ី ដែល​ជា​ប្រធាន​ស្ដីទី​គណបក្សនេះ​ នៅ​តែ​បន្ត​ឈរ​លើ​ជំហរ​របស់​លោក ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ។ លោក​បានអំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​«ឈរ​ជាមួយ​គោល​ជំហរ‍»​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​អត្ថបទ​ទស្សនៈ​ផ្ទាល់​របស់​លោក សម រង្ស៊ី ដែល​ចុះ​ផ្សាយ​លើគេហទំព័រ Project Syndicate កាលពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

នៅ​ក្នុង​អត្ថបទ​បែប​ទស្សនៈ​ដែល​មាន​ចំណង​ជើង​ថា «The Fall and Rise of Cambodia's Opposition‍» ឬ​ជា​ភាសា​ខ្មែរ​ថា «ការ​ធ្លាក់​ចុះ​និង​កើន​ឡើង​នៃ​គណបក្ស​ប្រឆាំង​របស់​កម្ពុជា» លោក​សម រង្ស៊ី បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «មិត្ត​របស់​កម្ពុជា ជាពិសេស​ប្រទេស​ទាំង​១៨​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ខ្លួន ដើម្បី​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​អនុវត្ត​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​ដែល​ត្រូវបាន​ធានា​ដោយ​សន្ធិ​សញ្ញា​អន្តរជាតិ‍»។
 
មេដឹកនាំ​ប្រឆាំង​រូប​នេះ ដែល​ជា​ដៃ​គូ​ប្រជែង​យូរ​ឆ្នាំ​ខាង​នយោបាយ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ក៏​បាន​អះអាង​ថា លោកនិង​ក្រុម​របស់​លោក នឹងធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​កម្ពុជា​វិញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បីស្ដារលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹម​ថា «​សហគមន៍​អន្តរជាតិ​នឹង​ឈរ​លើ​គោល​ជំហរ​របស់​ពួក​យើង‍»។
 
នៅ​កម្ពុជា​វិញ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​គ្រោង​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​ទេ។ បន្ថែម​លើ​នេះ កម្លាំង​ចម្រុះ​បាន​ចាប់​ផ្តើម​យាមកាម​នៅ​ទីតាំង​ក្បែរ​ព្រំដែន​ប្រទេសថៃនិង​ច្រក​ព្រំដែន​តូចៗ ក៏​ដូចជា​ខ្សែ​បន្ទាត់​ព្រំដែន​នានា​ ដើម្បី​ត្រៀមទប់​ទល់​នឹង​ការ​មក​ដល់​របស់​លោក សម រង្ស៊ី។
 
ស្រប​ពេល​ជាមួយ​គ្នា​នេះ គេ​ក៏​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​មួយ​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ពន្យា​រពេល​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​ដទៃ​ទៀត ដែល​មន្ត្រី​គណបក្សប្រឆាំង​បាន​ចាត់ទុក​ព័ត៌មាន ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេសប៊ុក​នេះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ។
 
នៅ​សល់​តែ​៤ថ្ងៃ​ទៀត​បណ្តោះ កម្ពុជា​អាច​ប្រឈម​នឹង​តេស្ត​នយោបាយ​ដ៏​តានតឹង​មួយ នៅ​ពេល​ដែល​រដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញា​យ៉ាង​ដាច់​អហង្ការ​ ថា នឹង​ចាប់​ខ្លួន​លោក​សម រង្ស៊ី និង​ក្រុម​របស់​លោក រួម​ទាំង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះជាតិ ​ដែល​ប្រកាស​ចូលរួម​ទទួល​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ខណៈ​ដែល​លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
379 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7528 នាក់
ខែនេះ :
27081 នាក់
3 ខែនេះ :
60914 នាក់
សរុប :
2511621 នាក់