ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រកាស ផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត អគ្គនាយកដ្ឋានច្រកទ្វារទី១នៃ អគ្គនាយកអន្តោប្រវេសន៍!
Thu,17 January 2019 (Time 05:10 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1313នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សុឹម សំអាត អត្តលេខ១២២០៩ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយរក្សាមុខតំណែងជា អនុប្រធាន នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ចំណែកលោកវរសេនីយ៍ឯក ខឹម ចិត្រា អត្តលេខ២០៧៥៧ ពីនាយនគរបាល នៃ អគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជំនួសវិញ។
ពិធីប្រកាស ផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង នេះប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ប ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ០២និង០០នាទី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ស្ថិតនៅប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោក ង៊ោ ម៉េងជ្រួន អភិបាលរងខេតបន្ទាយមានជ័យដោយមានការចូលរួម ពីសំណាក់មន្រ្តីរាជការគ្រប់ស្ថាប័ន មកចូលរួមយ៉ាងច្រើនកុះករ ។
សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ តាមលិខិតលេខ ៧៩៦២ ប្រក បានសម្រេចប្រកាស លោក ឧត្តមសេនីយ៍ទោ សុឹម សំអាត អត្តលេខ១២២០៩ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយរក្សាមុខតំណែងជា អនុប្រធាន នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។ ត្រូវបានតែងតាំងលោកវរសេនីយ៍ឯក ខឹម ចិត្រា អត្តលេខ២០៧៥៧ ពីនាយនគរបាល នៃ អគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ផ្តាំផ្ញើអោយនាយលោកវរសេនីយ៍ឯក ខឹម ចិត្រាដែលទើបទទួលតំណែងជានាយប៉ុស្តិ៍ច្រកទ្វារប៉ោយប៉ែតត្រូវតែខិតខំបំពេញភារកិច្ចអោយបានល្អនិងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1229 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8378 នាក់
ខែនេះ :
27931 នាក់
3 ខែនេះ :
61764 នាក់
សរុប :
2512471 នាក់