ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧០ គ្រួសារ រងការមួលបង្កាច់ពីក្រុម ហ៊ុន លីសំអាន ដើម្បីយកដីចំការ !!
Fri,18 January 2019 (Time 06:10 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1579នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ មានក្រុមការងារ តំណាងឲ្យអង្គភាពទីស្តីការ គណរដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព ដែលមានការចូលរួម មានឯកឧត្តម នួន សុខាវី ឩត្តមក្រុមប្រឹក្សាពិ គ្រោះ យោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅដល់ភូមិស្វាយ ឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានទាំងទូរទស្សន៍អ​នឡាញ បានចូលរួមផង ដើម្បីពិនិត្យទៅលើ ករណីជម្លោះដីធ្លី ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ចំនួន ០៣ភូមិ មានភូមិ កាប់ចោរ ភូមិ គោកស្វាយ ភូមិ ស្វាយ និងពាក់ព័ន្ធចំនួន ០២ ឃុំ មានឃុំភូមិថ្មី និងឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ។ បើតាមប្រវ​ត្តិដីធ្លី ដែលសារព័ត៌មានខ្មែរជាយដែនទទួល បាននោះ មានលក្ខណៈផ្ទុយទាំងស្រុង ពី ការ បំភ្លឺរបស់លោក វ៉ាន់ សាវឿន ដែលតាំងខ្លួន ជាម្ចាស់ដី១៤ គ្រួសារ ដំណើររឿងនោះមានៈ  ដីនៅចំណុចពាក់ព័ន្ធ ៣ ភូមិ និង ពីរឃុំ ស្ថិតនៅក្នុងស្រុកថ្មពួកនេះ ជាដី ចំការ របស់ប្រជាពលរដ្ឋ ១៧០ គ្រួសារ ដែលមានទំហំដី ២៩៣.១៤ហិកតា នៅចំណុចភ្នំព្រះ ព្រំទល់ច្រកនាងមុំ ដែលពួកគាត់ចូល កាន់កាប់អាស្រ័យផលតាមទម្លាប់ ត្រូវបានអាជ្ញាធរ ដែនដី បានយកទៅលក់ឲ្យក្រុមឈ្មួញទិញដី ឲ្យ ក្រុមហ៊ុន លី សំអាន បើតាមប្រភពដែលបញ្ជាក់យ៉ាងច្បាស់ ពីលោក កុល ម៉ក់ អតីតៈមេឃុំថ្មពួក បាន ប្រសាសន៍ថាៈ កាលពីឆ្នាំ២០០៨ គាត់មានការសោកស្តាយយ៉ាងខ្លាំង កន្លែងចំណុចដីចំការពលរដ្ឋ ជា ព្រៃធំៗ តែត្រូវគេកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ ទិញដីឲ្យក្រុមហ៊ុន លី សំអាន លោកបានចុះហត្ថ លេខាលើពាក្យស្នើសុំកាន់កាប់ដីធ្លីដែរ ដោយសារតែខាងលើៗ បានចុះហត្ថលេខារួចហើយ នៅសល់តែលោកម្នាក់ប៉ុណ្ណោះ ហើយដីដែលលក់នោះ មានទំហំ ២០៤ ហិកតា ទឹកប្រាក់ចំនួន ១៨៨៦០ ដុល្លារ សូម្បីតែលោក ឌៀប ឈួន ជាអតីតៈអភិបាលរងស្រុកថ្មពួកក៏បានដឹងដែរ ។

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារតែដីធ្លីនេះ បាននិយាយថាៈ ពួកគាត់មិនបានលក់ដីទេ ស្រាប់ តែមានឈ្មោះជាអ្នកលក់ដី ហើយអ្នកខ្លះមិនមានដីនៅចំណុចនោះទេ បែរមានឈ្មោះលក់ដីដែរ ដោយ  គ្រាន់តែដាក់ឈ្មោះលក់ដីនៅចំណុចភ្នំព្រះ ទោះជាមិនមានដី ក៏បានទទួលលុយ ចំនួន ១០០០បាត ដែរ ។

តាមសំដីលោក ពៅ ធុង ជាអ្នកតំណាងក្រុមហ៊ុន លី សំអាន ដែលសារព័ត៌មានទទួលបានកន្លងមក លោក បាននិយាយថាៈ លោក លី សំអាន បានឲ្យមនុស្សម្នាក់ ឈ្មោះ ធឿន បានចុះទិញដីប្រជាពលរដ្ឋ ដែលជាដីស្រែ មានស្រូវ មិនមែនឲ្យទិញដីព្រៃទេ  តែខាងមន្ត្រីឃុំ បានឃុបឃិតគ្នា ហើយទិញ ដីព្រៃ នៅក្នុងស្រុកថ្មពួក ក្នុងឆ្នាំ២០០៨ ទិញក្នុង ១ហិកតា ១០០ដុល្លារ ហើយទិញបាន ១៨០ ហិកតា ចំណែកការផ្តល់ជូនលោកមេឃុំនីមួយៗ ទទួលបានលុយពីក្រុមហ៊ុន ២០០០ ដុល្លារ ។

បើតាមតំណាងប្រជាពលរដ្ឋ បានលើកឡើងថាៈ ដីរបស់ពួកគាត់ចូលកាន់កាប់តាំងពីឆ្នាំ១៩៩៣ មក ចូលកាន់កាប់តាមទម្លាប់ អាស្រ័យផលលើដីចំការ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។ ចំណែកខាងក្រុមហ៊ុន លោក លី សំអាន បានឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមកពីរាជធានីភ្នំពេញ និង តាមបណ្តារ ខេត្តផ្សេងៗ ឈរឈ្មោះជំនួសក្រុមហ៊ុន បានធ្វើទុក្ខបុកម្នេញ មកលើប្រជាពលរដ្ឋជាម្ចាស់ដី ។ ដោយ សារតែភាគី១៤ គ្រួសារ មានខ្សែស្រឡាយ និងមានអំណាចផងនោះ ងាយស្រួលកសាងឯកសារផ្សេងៗ

 ដើម្បីយកដីរបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋរងគ្រោះជាប់រហូត ដោយសារតែដីធ្លីខ្លួនឯង ត្រូវរង ការចោទប្រកាន់បទល្មើសផ្សេងៗ មានលោក វ៉ាន់ សាវឿន ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ធ្វើជាតំ ណាងឲ្យខាងក្រុមហ៊ុន ជាអ្នកធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ១៧០ គ្រួសារ ។ នៅក្នុងនោះដែរ លោក វ៉ាន់ សាវឿន បានរាយការណ៍ជូន ឯកឩត្តម នួន សុខាវី ជាឩត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ទាំងបំពាន តាមពិតដីនោះជាដីរបស់ប្រជាពលរដ្ឋអាស្រ័យផល ជាច្រើន ឆ្នាំមកហើយ ។ ក្នុងការបណ្តេញប្រជាពលរដ្ឋចេញពីដី លោក វ៉ាន់ សាវឿន បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុក និងយោធា ដោយប្រើយុទ្ធសាស្ត្រ ដូចជាៈ

 ១. ប្តឹងប្រជាពលរដ្ឋទៅតុលាការ ដោយសំអាងទៅដីមានប្លង់ ប្តឹងម្ចាស់ដីពីបទល្មើសព្រហ្មទណ្ឌ

២. ប្រើកល្បិចជួលដីឲ្យលោក អៀម មុត ជាអ្នកជួលដីពីក្រុមហ៊ុននៅលើប្លង់ ភ្ជួរលើដីរបស់ប្រជាពលរដ្ឋកំពុងអាស្រ័យផល ។

៣. គោលការណ៍ចុងក្រោយ បាននាំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីដាក់គំនាប ដល់អាជ្ញាធរ និងបំបាក់ស្មារតី ប្រជាពលរដ្ឋជាម្ចាស់ដី ។

ក្នុងកល្បិចទាំងបីចំណុចខាងលើ មិនមានការលាក់បាំងពីភ្នែកប្រជាពលរដ្ឋ ១៧០ គ្រួសារទេ ។ ប្រជា ពលរដ្ឋបានសំណូមពរ ដល់អ្នកស៊ីឈ្នួលចូលភ្ជួរដី ដូចលោក អៀម មុត និងមន្ត្រីកងរាជអាវុធហត្ថ ស្រុកថ្មពួក ព្រមទាំងយោធា សូមកុំធ្វើជារបងការពារ អ្នកយកដីរបស់ប្រជាពលរដ្ឋ ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1172 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8321 នាក់
ខែនេះ :
27874 នាក់
3 ខែនេះ :
61707 នាក់
សរុប :
2512414 នាក់